Thursday, May 24, 2012

កម្មករ​រោង​ចក្រ​ SL នៅតែ​បន្ត​ធ្វើ​កូដកម្ម​ដោយ​សារ​ចចារ​ជាមួយ​ថៅ​កែ​មិន​ត្រូវ

កម្មករ​រោងចក្រ​SL កាន់តែ​បន្តនិង​កើន​កម្លាំងធ្វើ​ការតវ៉ានៅ​មុខ​រោងចក្ររហូត​ដល់ជាង​ ៥ពាន់នាក់​​ ក្រោយពី​ការជួប​ចរចា​ជាមួយ​ថៅកែ​មិន​បាន​លទ្ធផល​ឲ្យពួកគេ​ទទួល​យក​បាន ឯអាជ្ញាធរ​បាន​ដាក់​កម្លាំ​ង​ប្រមាណ​៣០០នាក់​នៅជុំ​ក្បែរ​រោងចក្រ ដើម្បីទប់ទល់ជាមួយ​កម្មករ។ នេះ​បើ​តាម​ការឲ្យ​ដឹង​ពី​កម្មករ​និង​មន្ត្រី​សហជីព​។
លោក ឯក​ សុភក្តី មន្ត្រី​ផ្នែកច្បាប់​របស់\សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​ កម្ពុជា ហៅកាត់​ថា ស៊ីខៅដូ​ឲ្យ​ដឹងថា ការតវ៉ារបស់​កម្មករ កម្មការិនីរោងចក្រ​ SL Garment Processing (Cambodia) ក្នុង​ខណ្ឌ​មានជ័យ​ រាជធានីភ្នំពេញនាថ្ងៃ​ម្សិលមិញ បាន​ធ្វើ​ឲ្យ​ពួកគេ​រឹតតែ​មាន​កម្លាំងនិង​ក​ម្មករ​រហូត​ដល់​ជាង​ខ្ទង់​ ៥០០០នាក់ចូលរួម​ជាមួយ​បន្ថែម​ទៀត ក្រោយពីកម្មករ និង​ថៅកែរោងចក្រ បាន​ជួប​តទល់​គ្នាមុខ​មន្ត្រី​ក្រសួង​សង្គមកិច្ច​ និង​អាជ្ញា​ធរ​ពាក់ព័ន្ធ​ ចរចាពី​ប្រាក់​អត្ថ​ប្រយោជន៍​ ដែល​មិន​មាន​​ការ​ព្រម​ព្រៀងសោះ។
លោក​ថ្លែង​ថា ៖ «​គាត់​មិន​អាច​បញ្ឈប់បានទេ មាន​តែ​ឡើង​ដល់​៥ពាន់៥រយនាក់ គាត់​កម្មករ​ទេជាអ្នក​មិន​ទទួល​នូវ​អ្វី​ដែលថៅកែ​ផ្តល់​។ តែ​ថៅកែ​ចោទ​យើងថាញុះញង់​ នេះអយុត្តិធម៌ណាស់។ អ្នក​ចោទ​គ្មាន​សតិ​សម្ប​ជញ្ញៈទេ»។

Comments system

Disqus Shortname