Wednesday, May 9, 2012

លោក​ស្រីស៊ូជី អាច​ធ្វើ​ដំណើរ​ទៅ​បរទេសបាន បន្ទាប់​ពី​ទទួលបាន​លិខិត​ឆ្លង​ដែន​

ក្រុង​វ៉ាស៊ីន​តោនៈ ព្រឹទ្ធ​សមា​ជិក​​ជាន់​ខ្ពស់​លោក ចន ម៉ាក់​ខេន ​កាល​ពី​ថ្ងៃ​អង្គារ​​បានថ្លែង​ថា លោក ទន្ទឹង​រង​ចាំ​ថ្ងៃ​ណា​មួយ​​ស្វាគមន៍​​លោក​ស្រីអ៊ុងសាន ស៊ូជីនៃ​ប្រទេស​មីយ៉ាន់​ម៉ា​​ មក​កាន់​សភា​អាមេរិក​​បន្ទាប់​ពី​​ម្ចាស់​ជ័យ​លាភីណូ​បែល​សន្តិ​ភាព​ និង​​ជា​មេ​ដឹក​នាំ​បក្ស​ប្រឆាំងទទួលបាន​លិខិត​ឆ្លង​ដែន​។
គណ​បក្ស​សម្ព័ន្ធ​ជាតិ​​ដើម្បី​​​លទ្ធិ​​ប្រជា​ធិបតេយ្យ (NLD) របស់​​​លោក​ស្រី បាន​និយាយ​កាល​​ពី​ព្រឹក​ថ្ងៃ​អង្គារ​ថា លោក​ស្រី ស៊ូជី ដែល​បាន​ចំណាយ​ស្ទើរ​
តែ​​​ពីរ​ទស​វត្សរ៍​ចុងក្រោយ​​ ត្រូវ​អតីត​រដ្ឋា​ភិ បាល​​យោធា​របស់​មីយ៉ាន់​ម៉ា ​ឃុំ​ខ្លួន​​​​នៅ​ក្នុង​ផ្ទះ​នៅ​ក្នុងក្រុង​យ៉ាំង​ហ្គោន​​ ទទួល​បាន​លិខិត​ឆ្លង​ដែន​​ខណៈ​លោក​ស្រី ត្រៀម​​ធ្វើ​ដំណើរ​ទៅ​បរទេស​ជា​​លើក​ដំបូង​ក្នុង​រយៈ​ពេល​២៤​ឆ្នាំ​។
អ្នក​នាំ​ពាក្យ និង​ជា​​សកម្ម​ជន​ជើង​ចាស់​​រប​ស់​គណ​បក្ស​ NLD លោកនី​អាន​ វីន ​បាន​ប្រាប់​ក្រុម​អ្នក​​យក​ព័ត៌​មាន​ថា​​៖ «​គេ​បាន​ជូន​​ដំណឹង​មក​យើង​កាល​ពី​ថ្ងៃ​សុក្រ​ថា​​លោក​ស្រីស៊ូជី ទទួល​បាន​លិ-ខិត​ឆ្លង​ដែនហើយ​​​។ លិខិត​ឆ្លង​ដែននោះ គឺ​នៅ​​ក្នុង​ដៃ​របស់​លោក​ស្រី​ហើយនា​ពេល​នេះ​»​។
សមា​ជិក​គណ​បក្ស​សាធារណ​រដ្ឋ​ជាន់​ខ្ពស់នៃគណៈ​កម្មា​ធិការ​ ​សេវា​កម្ម​ប្រដាប់​​អាវុធ និង​ជា​អ្នក​រៀប​ចំ​​គោល​ន​យោបាយ​អាមេរិក​ស្តី​​ពី​មីយ៉ាន់​ម៉ា  លោក​ ម៉ាក់​ខេន បានប្រាប់​ក្រុម​អ្នកកាសែត​ថា​៖«​ខ្ញុំ រីក​រាយ​ណាស់​​ដែល​លោក​ស្រី ទទួលបាន​លិខិត​ឆ្លង​ដែន​។ យើង ទន្ទឹង​រង​ចាំ​ស្វាគមន៍​លោក​ស្រី​នៅ​ក្នុង​​សភា​នៅ​ទី​នេះ​»​។

Comments system

Disqus Shortname