Wednesday, May 16, 2012

ផ្អើល​រឿង​ឧកញ៉ា​បាញ់​មេឃ​នៅ​ពញា​ឮ​ចាប់​បាន​កណ្តាល​ក្រុង

រាជធានីភ្នំពេញ​ ៖ ឧកញ៉ា​ម្នាក់​​រួមទាំង​អង្គរក្ស​ត្រូវ​បាន​កម្លាំងសមត្ថកិច្ច​​ចម្រុះ​ ស្ទាក់​ចាប់​បាន​​នៅចំណុច​មុខ​សណ្ឋាគារ​​ភ្នំពេញ​ក្នុង​សង្កាត់​​  ស្រះចក ខណ្ឌដូនពេញ ​បន្ទាប់ពី​គាត់​​​បាញ់​​​​អនាធិបតេយ្យ​​​​ចំនួន​២គ្រាប់​នៅ​​តាម​ផ្លូវជាតិ ​លេខ៥ ក្នុងភូមិ​សាស្ត្រស្រុក​ពញាឮ ខេត្តកណ្តាល ក្បែរភ្នំ​អដ្ឋរស្ស​ ។ ​​បន្ទាប់​ពី​ចាប់​​ខ្លួន​ក៏​បាន​ដក​ហូត​​រថយន្ត​​ម៉ាក​RANGE ROVER ពណ៌​ខ្មៅ​ មានស្លាក​លេខភ្នំពេញ 2H-0537 និង​​​​​កាំភ្លើង​​​​ខ្លី​មួយដើម​​ ហើយ​ត្រូវ​​កង​រាជអាវុធ​ហត្ថ​​ខណ្ឌ​ដូនពេញ​ នាំ​ទៅ​កាន់​​ទីបញ្ជា​ការ។
​ទោះបី​ជា​យ៉ាងនេះ​ក្តី​ ​​កងរាជអាវុធ​ហត្ថ​​ព្យាយាម​​​លាក់​ឈ្មោះ​​និង​អត្តសញ្ញាណ​ជន​បង្ក​​ផ្ទុះ​ អា​វុធ ដែល​​ល្បីថា​ជាឧកញ៉ា​​​​ម្នាក់​នោះ ។ ​ហេតុការណ៍​​ព័ទ្ធចាប់​​ជន​បង្ក​​​ផ្ទុះ​អាវុធ​អនាធិបតេយ្យ​​​នេះ​បាន​​ធ្វើ ​​ឱ្យ​មាន​ការ​​ភ្ញាក់​​ផ្អើល​​​​កាលពី​វេលា​ម៉ោង​​៩​និង​១៥​នាទី​​យប់​ ថ្ងៃទី១៤ ខែ​ឧសភា​​ នៅ​មុខ​សណ្ឋាគារ​ភ្នំពេញ​​ដោយ​សមត្ថ​​កិច្ច​មាន​ការខ្វែងគំនិត​គ្នា​ ក្នុងការ​ចាប់​​បញ្ជូន ។ ​តាម​ព័ត៌​មាន​ឱ្យ​ដឹងថា នៅមុន​ពេល​កើត​ហេតុ​មាន​រថយន្ត​ម៉ាក RANGE ROVER ​មួយ​គ្រឿងដែល​​បើកបរដោយ​មន្ត្រី​កង​រាជអាវុធ​ហត្ថ​លើ​​ផ្ទៃប្រទេស​ម្នាក់ ដែលជា​អង្គ​រក្ស​លោក​​ឧកញ៉ា​​ម្នាក់​​នោះ​​បាន​ធ្វើ​​​ដំណើរ​តាម​ផ្លូវ​ជាតិ ​លេខ៥​ក្នុង​ភូមិ​សាស្ត្រ​​​ស្រុក​ពញាឮ​ ហើយ​បាន​បាញ់​លេងចំនួន​២​​​គ្រាប់​​​របៀប​​ស្តារ​កាណុង​។ នៅ​ក្នុង​ការផ្ទុះ​​អាវុធ​នេះ​​​អធិការ​​​ស្រុកឃើញ​​ក៏​បាន​​ដេញ​ចាប់​និង​​ ​ប្រកាសតាម​​វិទ្យុ​ទាក់​ទង​​មក​​អធិការ​ដ្ឋាន​​ខណ្ឌឫស្សី​កែវ​ជួយ​ស្ទាក់​​ ។ នៅ​យប់​​នោះ​សមត្ថកិច្ច​ខណ្ឌ​ឫស្សី​កែវ​​រួមទាំង​កម្លាំង​ប៉ូលិសនៃស្នង​ការ​ ​​​ដ្ឋាន​រាជធានីភ្នំពេញ​​​ បាន​​ដេញ​​ស្ទាក់​​​ចាប់​​​បាន​​នៅ​​​មុខ​សណ្ឋាគារ​​ភ្នំពេញ​​ ។ ភ្លាមៗ​តំណាង​​កង​រាជអាវុធ​ហត្ថខណ្ឌ​​​ដូនពេញ​​​​បាន​​​​ទៅ​ដល់​​ហើយ​​ នាំខ្លួន​​​ជន​​នោះ​មក​​កាន់​​​ទីបញ្ជាការ​​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ ប្រទេស​ ។
នៅ​​ពេល​​បញ្ជូន​​​ទៅ​ដល់​ទីបញ្ជាការ​​សមត្ថកិច្ច​ ព្យាយាម​លាក់​ឈ្មោះ​​ជនបង្ក​ ។ ​ទោះបី​ជា​យ៉ាង​​​ណា​​ព័ត៌​មានទម្លាយ​​​​ថា  ​ជន​បង្ក​​ជា​​​ឧកញ៉ា​​​ម្នាក់​​​​ និង​មន្ត្រីកងរាជអាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស​ម្នាក់​​​ឈ្មោះ​​សុខ ហួត​ ​។ គេពុំ​ដឹងថា​ សមត្ថកិច្ច​​​​​ចាត់​ការ​​​​តាម​ច្បាប់​​​ដែរ​ឬ​ដោះ​លែង​​នោះទេ ហើយ​​ទំនង​​​បែប​​អត់​​​ចាត់​ការ​ទេ ព្រោះ​​គ្នា​ឯង​​ ។​
មន្ត្រី​កងរាជអាវុធហត្ថខណ្ឌដូនពេញមួយរូប​ បានបង្ហើបឲ្យដឹងថា នៅវេលាម៉ោងប្រហែល​៩​យប់ថ្ងៃទី១៤ ឧសភា ឆ្នាំ២០១២ មានប្រកាស​ព័ត៌មាន​តាម​វិទ្យុ​ទាក់​ទង​ស្តី​ពី​ភិនភាគជនបាញ់​ បោះអនាធិបតេយ្យនៅម្តុំភ្នំអដ្ឋរស្សស្រុកពញាឮ​ ខេត្តកណ្តាលហើយព្យាយាមជិះរថយន្តបើក​​តាម​ផ្លូវជាតិលេខ៥ចូលរាជធានីភ្នំពេញ ។ ពេល​ទទួល​​បានសេចក្តីរាយការណ៍ខាងលើកម្លាំងកងរាជ​អាវុធហត្ថ​ខណ្ឌដូនពេញ ដាក់កម្លាំងពួនស្ទាក់​តាមគោលដៅសំខាន់ៗ លុះដល់ម៉ោង២១និង​១៥​នាទីនាថ្ងៃ​ដដែល​ក៏ប្រទះឃើញរថយន្ត​ ដូចភិនភាគដែលប្រកាសតាមវិទ្យុទាក់ទងក៏​​បានធ្វើការឃាត់ ខណៈពេលបើកមក​ដល់​មុខ​សណ្ឋាគារភ្នំពេញលើមហាវិថីព្រះ​មុនី​វង្ស​ស្ថិត​ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ភ្លាមៗនោះ​ទាំងរថយន្តនិងអ្នកបើករបរ ត្រូវបានបញ្ជូន​ទៅ​ទីបញ្ជាការអាវុធហត្ថខណ្ឌដូនពេញដើម្បី​សាក​សួរ ។
ក៏ប៉ុន្តែយោងតាមបទបញ្ជាថ្នាក់លើ​​ ​កង​រាជ​អាវុធហត្ថខណ្ឌដូនពេញមិនត្រូវបាន​ធ្វើការ​សាក​សួរ​ទេ ​គឺ​បញ្ជា​​ឱ្យ​បញ្ជូនទៅកាន់ទីបញ្ជា​ការកងរាជ​អាវុធ​ហត្ថ​​លើ​ផ្ទៃប្រទេសជា​ បន្ទាន់​ផងដែរ ។
តាមប្រភពព័ត៌មានមិនផ្លូវការបានឲ្យដឹងថា ក្នុងរថយន្តរ៉ង់រ៉ូវ៉ែដែលត្រូវឃាត់ខ្លួនមានបុរសពីរ​នាក់ ម្នាក់មានងារជាឧកញ៉ា និងជានាយកងរាជ​អាវុធ​ហត្ថផងដែរ បានទទួលស្គាល់ថាខ្លួនបាន​បាញ់​ចំនួន​ពីរគ្រាប់ដោយកាំភ្លើងខ្លី​​មែន​  ក្រោយ​​ពីចេញមកពី​ហូបការ​អ្នករាប់អានគ្នានៅ  ​​​ចំណុចនោះ ។ ក្រោយពីបាញ់រួចលោកក៏បន្ត​ដំណើរមកភ្នំពេញតាមផ្លូវជាតិលេខ៥ ។ លុះមក​ដល់មុខសណ្ឋាគារភ្នំពេញលើមហាវិថីព្រះមុនីវង្ស​ ត្រូវបានអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួន​តែម្តង ៕

Comments system

Disqus Shortname