Tuesday, May 29, 2012

ចោរ​ប្លន់​បន្ទាប់​ពី​បង្ហោះ​រូប​ប្រាក់​ដុល្លារ​មួយ​ដុំ​លើ FB

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍មុន​ចោរ​ បិទ​មុខ​មួយ​ក្រុម​មាន​គ្នា​ពីរ​នាក់​បាន​ចូល​ប្លន់​ផ្ទះ​ក្មេង​ស្រី​វ័យ ១៧ ឆ្នាំ​សញ្ជាតិ​អូស្ត្រាលី​ម្នាក់​បន្ទាប់​ពី​ក្មេង​ស្រី​រូប​នេះ​បាន​ជួយ​ រាប់​ប្រាក់​សន្សំ​របស់យាយនាង​រួច​ថត​បង្ហោះ​លើ Facebook។
ប្រភព​បាន​បញ្ជាក់​ថា​រូបភាព​សំណុំ​ប្រាក់​ខាង​លើ​នេះ​បាន​បង្ហោះ​នៅ​ម៉ោង ៤ល្ងាច កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ខែ​ឧសភា។ នៅ​វេលា​ម៉ោង ១១​កន្លះ​យប់​ ថ្ងៃ​ដដែល​ក្រុម​ចោរ​បិទ​មុខ​ទាំង​ពីរ​នាក់​បាន​ធ្វើ​សកម្មភាព​លួច​ចូល​ផ្ទះ ​ក្មេង​ស្រី​រង​គ្រោះ​ដោយ​ភ្ជាប់​មក​ជាមួយ​កាំបិត​និង​ដំបង​ឈើ​ធ្វើ​ជា​ អាវុធ។ ពួក​គេ​បាន​ព្យាយាម​គាស់​ទ្វារ​ចូល​ក្នុង​ផ្ទះ​ជន​រង​គ្រោះ​តែ​សំណាង​ល្អ​ គ្រា​នោះ​ក្មេង​ស្រី​រង​គ្រោះ​មិន​បាន​ស្ថិត​នៅ​ក្នុង​ផ្ទះ​នោះ​ទេ។
មាន​តែ​បុរស​ចំណាស់​វ័យ ៥៨​ឆ្នាំ​ម្នាក់ ស្ត្រី​វ័យ ៤៧​ឆ្នាំ​ម្នាក់ និង​ក្មេង​ប្រុស​អាយុ ១៤​ឆ្នាំ​ម្នាក់​ប៉ុណ្ណោះ​ដែល​ស្នាក់​នៅ​ក្នុង​ផ្ទះ​ក្មេង​ស្រី​ខាង​លើ។ ដូច​នេះ​ក្រុម​ចោរ​មិន​អាច​ស្វែង​រក​ប្រាក់​ដែល​នាង​បាន​បង្ហោះ​នោះ​ទេ ពួក​គេ​ចាកចេញ​ជាមួយ​នឹង​ប្រាក់​បន្តិចបន្តួច​ដែល​បាន​ស្វែងរក​ឃើញ​នៅ​ក្នុង ​ផ្ទះ​ប៉ុណ្ណោះ។
ប៉ូលិស​កំពុង​ធ្វើការ​ស៊ើប​អង្កេត​ដើម្បី​ឈាន​ដល់​ការ​ចាប់​ខ្លួន​ចោរ​ ទាំង​ពីរ​នាក់​នេះ​បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ម្ចាស់​ផ្ទះ៕
ព័ត៌មាន​នេះ​អាច​ចាត់​ទុក​ថា​ជា​មេរៀន​មួយ ​សម្រាប់​អ្នក​និយម​ប្រើប្រាស់​ Facebook ក៏​ដូច​ជា​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្សេង​ទៀត​ដើម្បី​ចៀសវាង​គ្រោះ​ថ្នាក់​ ដូច​ក្មេង​ស្រី​ខាង​លើ។ សំណាង​ល្អ​ហើយ​ដែល​នាង​មិន​នៅ​ផ្ទះ​ចុះ​បើ​មិន​ដូច្នេះ តើ​នឹង​មាន​អ្វី​កើត​ឡើង​បើ​ចោរ​មាន​ទាំង​កាំបិត​និង​ដំបង​ដូច្នេះ?(sabay)

Comments system

Disqus Shortname