ខេត្តស្វាយរៀង ៖ កាលពីថ្ងៃទី១២ ឧសភា ២០១២
វេលាម៉ោង៦ និង៣០នាទីព្រឹក នៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយយុវជនម្នាក់
បានយកថ្នាំបំពុលកុកមកកូរទឹកផឹកសម្លាប់ខ្លួន
បណ្តាលឱ្យប្រកាច់បែកពពុះមាត់សន្លប់ភ្លាមៗនៅនឹងកន្លែង ។
ទាក់ទិនករណីខាងលើ បុរសឈ្មោះផុន ចាន់ថន
អាយុ៤៥ឆ្នាំ នៅភូមិកើតហេតុខាងលើ
ដែលជាឪពុកជនរងគ្រោះបានប្រាប់កោះសន្តិភាពថា
យុវជនគិតខ្លីផឹកថ្នាំបំពុលសត្វកុកសម្លាប់ខ្លួននេះឈ្មោះផុន
ពេជ្រមុន្នី អាយុ២១ឆ្នាំ រៀនថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែនចេក ។
មុនកើតហេតុកាលពីថ្ងៃចូលឆ្នាំខ្មែរ ថ្ងៃទី១៣ មេសា ២០១២
ស្រាប់តែមានជំងឺឈឺក្បាលក្រោយមក ក៏រៀនលែងកើត
ហើយបានផ្អាកការរៀនសូត្រមួយរយៈ និងក្រោយមក
គេក៏លេបថ្នាំបំពុលកុកសម្លាប់ខ្លួនតែម្តង ។