Monday, May 14, 2012

ភ្លើងឆាបឆេះអ្នកជំងឺពេលកំពុងវះកាត់



វិជ្ជបណ្ឌិតប្រធានក្រុមវះកាត់ក្នុងមន្ទីរពេទ្យ Lincoln បានដុតអ្នកជំងឺទាំងរស់នៅពេលដែលកំពុងតែ
ប្រតិបត្តការណ៍វះកាត់ ដោយការដុតនេះបានធ្វើអោយអ្នកជំងឺមានរបួសរលាកដល់ក និងដើមទ្រូង។
ក្នុងករណីនេះក្រុមប៉ូលីសកំពុងតែស៊ើបអង្កេតចំពោះបញ្ហានេះថាតើគ្រូពេទ្យនោះមានបញ្ហារោគចិត្ត
ឬយ៉ាងណា ឬជាបញ្ហាបច្ចេកទេសដែលបណ្ដាលអោយមានបញ្ហាឆេះនេះកើតឡើង។ លោកវិជ្ជបណ្ឌិត

Jay Yelon ដែលជាគ្រូពេទ្យវះកាត់ក្នុងឧបទ្ទវហេតុនេះបានប្រាប់ប៉ូលីសថា លោកបានស៊កបំពង់ខ្យល់
ចូលទៅក្នុងសួតរបស់អ្នកជំងឺតែមិនដឹងជាមានផ្កាភ្លើងមកពីណាដែលនៅក្បែរបំពង់ O2 ផងនោះស្រាប់
តែបណ្ដាលអោយមានភ្លើងឆេះតែម្ដង សម្ដីដូចគ្នានេះផងដែរក៏ត្រូវបានក្រុមការងារក្នុងមន្ទីរពេទ្យប្រាប់
ដូចគ្នាមកនេះ។ ជនរងគ្រោះមានឈ្មោះថា Enrique Ruiz អាយុ ៥២ ឆ្នាំ។ ក្នុងករណីនេះមិនទាន់ជា
មានអ្វីប្លែកនោះទេ លោកវិជ្ជបណ្ឌិតមួយរូបនេះគឺកំពុងឋិតនៅក្នុងការតាមដានស៊ើបអង្កេតរបស់
ប៉ូលីសនៅឡើយ។ បើតាមរបាយការណ៍ទូទាំងសហរដ្ឋអាមេរិកបានអោយដឹងថាក្នុងមួយឆ្នាំមានករណី
ដូចគ្នានេះបានកើតឡើងពី ៥០០ ទៅ ៦០០ ករណីហើយវាបានបង្កជាការលំបាកមួយ។

Comments system

Disqus Shortname