យោងទៅតាមប្រភពព័ត៌មានពីគេហ
ទំព័រសិល្បៈឥណ្ឌាចេញផ្សាយកាលពីថ្ងៃពុធ ទី១៦ ឧសភា
ឆ្នាំ២០១២ បានឱ្យដឹងថា
គម្រោងបេសកកម្មសម្តែងបទចម្រៀងរបស់តារាចម្រៀងប៉ុបឡេឌី
ហ្គាហ្គា ក្នុងប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃទី៣ មិថុនា
ឆ្នាំ២០១២ អាចនឹងត្រូវគេលុបចោលវិញ ។
មូលហេតុដែលនាំឱ្យមានការលុបចោលការមក
សម្តែងនៅក្នុងទឹកដីឥណ្ឌូណេស៊ីនេះ
ដោយសារប៉ូលិសទីក្រុងចាកាតាមិនព្រមដល់ការអនុញ្ញាត
សម្រាប់ការប្រគុំតន្ត្រីបន្ទាប់ពីមានការគំរាមកំហែងពី
ក្រុមសកម្មជនអភិរក្សម៉ូស្លីមគ្រោងនឹងធ្វើបាតុកម្មត
វ៉ាចំពោះការស្លៀកពាក់សិចស៊ីរបស់តារាចម្រៀងវ័យ២៦
ឆ្នាំរូបនេះ ។
ក្រុមសកម្មជនអភិរក្សម៉ូស្លីមបាននិយាយថា
ការតុបតែងខ្លួនសិចស៊ីជ្រុលហួសហេតុរបស់តារាចម្រៀងរូប
នេះ
នឹងធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គមរបស់ប្រជាពលរដ្ឋ
ម៉ូស្លីម ។
ចំណែកឯពួកម៉ូស្លីមមួយក្រុមទៀតដែលហៅ
ខ្លួនឯងថា រណសិរ្សការពារអ៊ិស្លាមបានគំរាមថា
យើងនឹងប្រើប្រាស់កម្លាំងរបស់ពួកគេ
ដើម្បីទប់ស្កាត់មិនឱ្យតារាចម្រៀងដែលចូលចិត្តព្រលែង
ខ្លួនទទេជាន់ទឹកដីឥណ្ឌូណេស៊ីនោះទេ ។
ពួកគេបានបន្តទៀតថា
ស្ទីលសម្តែងរបស់គេគឺដូចជាមនុស្សបាតផ្សា ភាពសិចស៊ី
និងការស្លៀកពាក់ឈុតក្នុងរបស់នាងនឹងបំផ្លាញសេចក្តី
ថ្លៃថ្នូររបស់ប្រជាជនឥណ្ឌូណេស៊ីដែលភាគច្រើនបំផុតកាន់
សាសនាអ៊ិស្លាម ។
ទាក់ទងទៅនឹងដំណឹងមិនទាន់ផ្លូវការនៃ
ការលុបចោលនេះ
បានធ្វើឱ្យក្រុមអ្នកគាំទ្រមួយចំនួនដែលបានចំណាយប្រាក់
ទិញសំបុត្រចូលទស្សនារួចហើយ
ចំនួនជាង៥ម៉ឺននាក់មានការខកចិត្ត
និងខឹងសម្បាយ៉ាងខ្លាំង ៕