ភ្នំពេញ ៖ ក្រុមចោរអាកាមួយក្រុមបានធ្វើ
សកម្មភាពប្លន់ផ្ទះអនុប្រធាន ការិយាល័យក សិកម្មនៃមន្ទីរ កសិកម្មខេត្ដ
កណ្ដាលយ៉ាងសា ហាវឃោរឃៅស្ថិតនៅក្នុងភូមិសិរីសម្បត្ដិ សង្កាត់គងនយ ខណ្ឌដង្កោ
រាជធានីភ្នំពេញ កាលពីម៉ោង៧ និង២០នាទីយប់ យកគ្រឿង អលង្កា
មាសនិងបា្លកទីនជិត១០ ដំឡឹងនិងម៉ូតូ ២គ្រឿងជិះគេចខ្លួនចូលមក
ខណ្ឌពោធិ៍សែនជ័យបាត់។
លោក ប៊ន សំអាត អធិការនគរបាលខណ្ឌ ពោធិ៍សែនជ័យ បន្ទាប់ពីទទួលដំណឹងនេះបាន
ដឹកនាំកម្លាំងនគរ បាលដោយផ្ទាល់ឱ្យខិតខំពួន
ស្ទាក់គ្រប់ច្រកល្ហកដើម្បីស្វែងរកមុខសញ្ញា លុះបន្ដិចក្រោយមកប្រទះឃើញមុខ
សញ្ញាដេញ តាមចាប់ ប្រផាប់ប្រភីងធ្វើឱ្យជនសង្ស័យភ័យ
ស្លន់ស្លោជិះជ្រុលទៅបុកម៉ូតូអ្នកដំណើរម្នាក់
បណ្ដាលឱ្យរងរបួសធ្ងន់ហើយក្រោយមកទើប ចាប់ខ្លួនបាន២នាក ់ភ្លាមៗនិង២នាក់ទៀតរត់
គេចខ្លួនបាត់ ក្នុងនោះដកហូតបានវត្ថុ តាងកាំ ភ្លើងអាកាកាត់ស្វ័យ១
ដើម១១គ្រាប់ ម៉ូតូ១ គ្រឿងនិងគ្រឿងអលង្ការ មួយចំនួន ហេតុការ
ណ៍បង្ក្រាបក្រុមចោរអាកា នេះកើតឡើងកាលពី វេលាម៉ោង២០និង១០នាទី ថ្ងៃទី១៥
ខែឧសភា ឆ្នាំ២០១២ ស្ថិតនៅតាម បណ្ដោយផ្លូវសហព័ន្ធ រុស្ស៊ី សង្កាត់កាកាប
ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។ជនសង្ស័យទាំងពីរទី១-ឈ្មោះ ធី រិទ្ធ ភេទ ប្រុស អាយុ២១ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅ ភូមិព្រែកតាម៉ាក់ ឃុំ ស្វាយពោធិ៍ ស្រុកស្រីសនរ ខេត្ដកំពង់ចាម ទី២-ឈ្មោះ សេង ហៃ ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅជិតផ្សារស្ទឹងត្រង់ អ្នកទាំង ពីរស្នាក់នៅផ្ទះជួលភូមិទួលសង្កែ សង្កាត់ទួល សង្កែ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ។ ចំ ណែកជនរងគ្រោះវិញមានឈ្មោះ អ៊ុក សុវណ្ណ ណា ភេទប្រុស អាយុ៥០ឆ្នាំ មានមុខរបរជាអនុ ប្រធានការិយាល័យកសិកម្មនៃមន្ទីរកសិកម្ម ខេត្ដកណ្ដាល បាត់បង់ម៉ូតូ ពីរគ្រឿង ទី១-សេ ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០០៨ ពាក់ស្លាក លេខកណ្ដាល 1H-8197 និងមួយគ្រឿង ទៀត សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាក លេខរដ្ឋ-១៨៨០ ប៉ុន្ដែនៅក្នុងនោះសមត្ថកិច្ច ធ្វើការដកហូតម៉ូតូបាន១គ្រឿង និងកង ដៃប្លាក ទីនមួយចំនួន ចំណែកឯម៉ូតូមួយគ្រឿងទៀត ត្រូវជនសង្ស័យជិះគេចខ្លួនរួមនឹងគ្រឿង អលង្កាមួយចំនួនធំផងដែរ។
លោកប៊ន សំអាតបានបន្ដថា ក្រុមចោរ អាកាមួយក្រុមនេះ មានបក្ខពួករបស់គេចំនួន៤នាក់់ កំាភ្លើង អាកា២ដើមក្នុងនោះចាប់បានជាក់ស្ដែង២នាក់ ដកហូតបានកាំភ្លើងអាកា១ដើម នឹង១ដើមទៀតនៅជាប់នឹង ខ្លួនជនសង្ស័យពីរនាក់ទៀតកំពុងតែគេចខ្លួនរួម នឹងម៉ូតូរបស់ជនរងគ្រោះមួយគ្រឿង និងគ្រឿង អលង្កាមួយ ចំនួនធំផងដែរ ។ ក្រុមនេះវាតែងតែ ធ្វើសកម្មភាពប្លន់គ្រប់ខេត្ដ-ក្រុងទាំងអស់ ហើយ ធ្វើសកម្មភាពទៅលើប្រជា ពលរដ្ឋស្លូតត្រង់យ៉ាង ឃោរឃៅបំផុត ។ ប្រសិនបើយើងមិនបង្ក្រាប បាននោះទេ ក្រុមនេះវានឹងដើរអុកឡុក ប្រជា ពលរដ្ឋជាច្រើនទៀតឱ្យរងការភ័យខ្លាចជារៀង រាល់ថ្ងៃ ។
បើយោងតាមសំដីជនរងគ្រោះវិញ បានឱ្យ ដឹងថា មុនពេលកើតហេតុគាត់រួមនិងក្រុមគ្រួសារ ៤-៥នាក់កំពុង តែអង្គុយមើលទូរទស្សន៍ ដោយ ចំហទ្វារផ្ទះ ដោយសារតែមិនទាន់បញ្ចូលរថយន្ដ លុះបន្ដិចក្រោយមកគាត់ បំរុងបញ្ចូលរថយន្ដទៅ ក្នុងផ្ទះគ្រាន់តែដើរចេញមកក៏ប្រទះឃើញជនសង្ស័យ ដើរសំដៅចូលទៅរកគាត់ ដោយ ភ្ជង់កាំភ្លើងគំរាមប្លន់ រួចគាត់ក៏បានរត់ចូលទៅក្នុងផ្ទះវិញឡើងទៅ ជាន់ខាងលើសំងំ រីឯក្រុមចោរបានចូលក្នុង ផ្ទះរួច ហើយចាប់ចងកូនប្រពន្ធ កកូកកាយប្រមូលយក គ្រឿងអលង្កាទាំងអស់ រួចហើយយកម៉ូតូពីរ គ្រឿងដើម្បី ជិះគេចខ្លួន ។ សម្ភារៈដែលបាត់ បង់នោះ រួមមានម៉ូតូ២គ្រឿង ខ្សែក-ខ្សែដៃ មាស៤ដំឡឹង២ជី ខ្សែកប្លាកទីន១ ដំឡឹង ៣ជី កងដៃប្លាកទីន២ឈុតមិនចាំប៉ុន្មានកង ក្រវិល ប្លាកទីន២គូរ ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវឃុំខ្លួនជា បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរបន្ដ៕(dapnews)