កាលពីពេលថ្មីៗ នេះ
ប្លុក Weibo Post បានចុះអត្ថបទមួយថា សិស្សស្រីតូចអាយុ
៣ឆ្នាំម្នាក់ ត្រូវបានគ្រូស្រីរបស់នាងដែលមានវ័យជាង ២០
ឆ្នាំ ដាក់ទណ្ឌកម្មដោយញាត់គ្រាប់សណ្ដែកចូលក្នុងប្រដាប់ភេទ។
វត្ថុតាងគ្រាប់សណ្ដែកដែលគ្រូស្រីញាត់ទៅក្នុងប្រដាប់ភេទរបស់ក្មេងស្រី
បើតាមប្លុកដដែលនេះ ឲ្យដឹងទៀតថា ឪពុកម្ដាយរបស់ក្មេងស្រីមិនបានដឹងពីរឿងនេះទេ រហូតដល់ ៤ ថ្ងៃបន្ទាប់ នៅពេលដែលពួកគេបញ្ជូនកូនស្រី
ទៅមន្ទីរពេទ្យយកគ្រាប់សណ្ដែកចេញព្រោះនាងឈឺក្នុងប្រដាប់ភេទ។
គ្រូស្រីដែលបង្រៀននៅសាលាមត្ដេយ្យ Gelin Shuangyang
ក្នុងខ័ណ្ឌ Yangpu ក្រុង សៀងហៃ កាលប្រទេសចិនកាលពីថ្ងៃទី
១១ ឧសភា កន្លងទៅ។
មូលហេតុ ដែល
បណ្ដាលឲ្យមានបញ្ហាដ៏អាក្រក់នេះកើតឡើង
ត្រូវបានឪពុកម្ដាយក្មេងស្រីឲ្យដឹងថា
ដោយសារក្មេងស្រីនេះមិនទៅលេងជាមួយក្មេងៗដទៃទៀតតាមការបញ្ជា
របស់គ្រូ។
ប៉ូលិសក្នុងតំបន់នោះ កំពុងបើកការស៊ើបអង្កេតក្នុងករណីនេះ ប៉ុន្តែមិនទាន់មានលទ្ធភាពនៅឡើយទេ។
អ្នកលេងអ៊ីនធឺណិតជាច្រើនក្នុងប្រទេសចិនបានថ្កោលទោសចំពោះសកម្មភាពរបស់គ្រូស្រីម្នាក់នោះ៕