កម្មករជាង ៩០ ភាគរយនៅរោងចក្រ Honda NCX ក្នុងសង្កាត់ចោមចៅ
ខណ្ឌពោធិ៍សែនជ័យ បានបន្តតវ៉ាចូលដល់ថ្ងៃទីពីរ កាលពីម្សិលមិញ
ហើយបានគំរាមថា ពួកគេនឹងធ្វើការបិទទ្វារក្រុមហ៊ុននៅថ្ងៃនេះ
ប្រសិនបើមិនមានដំណោះស្រាយចំពោះសំណើរបស់ពួកគេ។
គុណ រី អនុប្រធាននៃសហភាពការងារកម្ពុជានៅរោងចក្រHonda NCX បានថ្លែងកាលពីម្សិលមិញថា កម្មករចំនួនជិត ៥០០ នាក់បាននាំគ្នាធ្វើការតវ៉ា ដោយសារកម្មករមួយចំនួនត្រូវបានបណ្តេញចេញពីការងារនៅពេល ព្យាយាមបង្កើតសហជីព។ កម្មករទាំងអស់ក៏កំពុងព្យាយាមទាមទារឲ្យមាននូវលក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ប្រសើរជាងមុនផងដែរសម្រាប់កម្មករ ដែលមានអតីតភាពការងារ ព្រមទាំងស្នើសុំឲ្យក្រុមហ៊ុនបណ្តេញប្រធានរដ្ឋបាល អៀត សេងនី ចេញ។ គុណ រី ថ្លែងថា៖ «កម្មករស្ទើរទាំងអស់របស់ក្រុមហ៊ុនបានប្រមូលផ្តុំគ្នាធ្វើ ការតវ៉ា ហើយបានចាក់ភ្លេងរាំនៅមុខក្រុមហ៊ុន ដើម្បីរង់ចាំដំណោះស្រាយ»។ គុណ រី បន្តថា ក្រុមហ៊ុនបានបដិសេធមិនជួប និងចរចាជាមួយកម្មករឡើយ។
សឿន សុត ជាងបច្ចេកទេស នៅក្រុមហ៊ុន បានថ្លែងថា ប្រសិនបើក្រុមហ៊ុនមិនផ្តល់ឲ្យតាមការស្នើសុំរបស់កម្មករ ពួកគេនឹងធ្វើការបិទទ្វាររោងចក្រ ហើយរារាំងមិនឲ្យរថយន្តចេញចូល។
លោក អៀត សេងនី ប្រធានរដ្ឋបាលរបស់ក្រុមហ៊ុន ដែលកម្មករចោទប្រកាន់ថា បានបណ្តេញកម្មករដែលបានព្យាយាមបង្កើតសហជីព បានថ្លែងកាលពីម្សិលមិញថា លោកមិនបានដឹងអំពីផែនការបិទទ្វាររោងចក្រនេះទេ។
លោកបានបន្តថា៖ «យើងមិនអាចស្វែងរកដំណោះស្រាយទៅតាមអ្វីដែលពួកគេទាមទារនោះ បានទេ»។ លោកបន្ថែមថា ក្រុមហ៊ុនកំពុងស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់។
នៅក្នុងការតវ៉ាផ្សេងមួយទៀតកាលពីម្សិលមិញ កម្មករនៅរោងចក្រ Hai Yun ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បាននំាគ្នាធ្វើកូដកម្មមិនព្រមចូលធ្វើការបន្ទាប់ពីកម្មករ ចំនួន ៦ នាក់ត្រូវបានបណ្តេញចេញពីការងារក្រោយពីបានចូលរួមសហជីព។
លោក អ៊ុំ វិសាល មន្រ្តីដោះស្រាយវិវាទការងារ នៅសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាថ្លែងថា កម្មករ ៦ នាក់នៅរោងចក្រនេះ ត្រូវបណ្តេញចេញ ក្នុងរយៈពេលតែកន្លះថ្ងៃប៉ុណ្ណោះ បន្ទាប់ពីពួកគេបានជម្រាបប្រាប់ក្រុមហ៊ុនថា ពួកគេបានចូលរួមជាមួយសហជីព៕ PS