Thursday, May 24, 2012

ហ្វ្រេស៊ីប៊យ​លេខ៤​លោត​ទឹក​សម្លាប់​ខ្លួន ព្រោះ​​តែ​សង្សារ​សុំ​​បែក​ផ្លូវ​ ស្រង់​បានសព​ហើយ

សព​យុវជន​ម្នាក់ ត្រូវ​បាន​​អ្នកនេសាទ​​ខ្មែរអ៊ិស្លាម ​​និងប៉ូលិស​​រុក​រក​ឃើញ​​នៅក្នុង​ទន្លេសាប​​​ចម្ងាយ​ប្រមាណ​​៥០​ម៉ែត្រ ពីក្រោម​ស្ពាន​​ជ្រោយចង្វា​បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាលពីវេលាម៉ោង​ ៤ និង​៤៥នាទី​ថ្ងៃ​ទី​២៤ ឧសភា ២០១២ ក្រោយ​ពេល​ជិត​២ម៉ោង​​​នៃ​ការ​លោតចូល​ទន្លេ ។
​​យុវជន​​រងគ្រោះ​ឈ្មោះ​សុខ វីរៈ ​អាយុ​១៨​ឆ្នាំ ​រស់នៅសង្កាត់​បឹងសាឡាង ខណ្ឌទួលគោក​​ធ្លាប់​ជាប់​ហ្វ្រេស៊ីប៊យ​​លេខ៤​ នៅ​វេទិកា​​ទូរ​ទស្សន៍​​លេខ៣  ។​ ការដែល​លោត​ទឹក​​សម្លាប់​ខ្លួន​នេះ ​ត្រូវ​បាន​គេ​អះអាង​ថា ​តូច​ចិត្ត​​សង្សារ​សុំ​​ចែក​ផ្លូវ ...។​គួររំលឹក​ថា បុរ​សម្នាក់​បាន​ជិះ​ម៉ូតូ​​ទៅ​ដល់​ពាក់​កណ្តាល​​ស្ពានជ្រោយ​ចង្វា ហើយ​លោត​ចូល​ទៅ​ក្នុង​ទន្លេសាប​បាត់​ខ្លួន​ ដែលមើល​ទៅ​​​នាំ​ចិត្ត​​ឱ្យ​រន្ធត់​ និង​​មាន​ការភ្ញាក់​ផ្អើល​​​កាល​ពី​វេលា​ម៉ោង​៣ និង​២០​នាទី​រសៀល​ថ្ងៃទិ​២៤ ឧសភា ២០១២ ហើយ​ពេលនោះ ​ប៉ូលិស​យាម​​ស្ពាន​កំពុង​​ស្វែង​រក​មើល​ ក្រែង​ឃើញ​មនុស្ស ​ ហែល ឬអណ្តែត ។
​សាក្សី​និយាយថា ​បុរស ដែល​លោត​ចូល​ទៅ​ក្នុងទន្លេ​សាប ហើយ​លិច​បាត់​នេះ ​បាន​បន្សល់​ទុក​ម៉ូតូ​ម៉ាក​អាយខន​ ពណ៌ទឹក​ក្រូច លាយ​ខ្មៅ១គ្រឿង​លើ​ស្ពាន​​ ធ្វើ​អ្នក​ដំណើរ​​ចោមរោម​​មើល​ពីលើ​​ស្ពាន​ជ្រោយ​ចង្វា​ ក្រែង​ឃើញ​មនុស្ស​អណ្តែតឡើង ...។

Comments system

Disqus Shortname