ជំរាបសួរមិត្តអ្នកអានជាទីគោរព ! ពេលមិត្តទាំងអស់គ្នាបាននិងកំពុងអានអត្ថបទមួយនេះ ខ្ញុំសូមបញ្ចាក់ថា នេះជាអត្ថបទដែលខ្ញុំបានដកស្រង់ពីគេហទំព័រ www.sabay.com.kh ដោយឃើញថានេះជាអត្ថបទមានបង្ហាញពីទេសភាពស្រុងរបស់យើង
ដូច្នេះ សូមអត្ថបទទាំងស្រុងដូចខាក្រោមនេះ៖
ស្របពេលដែលកំណើនភ្ញៀវទេសចរនៅ
ខេត្តក្រចេះបានកើនឡើង
តំបន់ទេសចរណ៍ពីរគឺរមណីយដ្ឋានទឹកជូរកាំពី
និងអន្លង់ផ្សោតកាំពី របស់ខេត្តមួយនេះ
កំពុងតែទទួលបានភ្ញៀវទេសចរចូលទស្សនាច្រើនកុះករ។
អ្នកចូលទៅតំបន់ទឹកជូរកាំពី ត្រូវបង់ ៥០០រៀលម្នាក់
គេសង្កេតឃើញថា
រាល់ថ្ងៃចុងសប្ដាហ៍ និងថ្ងៃបុណ្យឈប់សម្រាកផ្សេងៗ មិនថា
អ្នកទេសចរជនជាតិខ្មែរ និងបរទេស មកពីទីក្រុងភ្នំពេញ
និងបណ្ដាខេត្តផ្សេងៗនោះទេ ដែលធ្វើដំណើរមកខេត្តក្រចេះ
ហាក់មិនអាចរំលងបានពីរមណីយដ្ឋានទាំងពីរនេះឡើយ។
ជាក់ស្ដែង
ក្នុងរយៈពេលបីថ្ងៃនៃថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចម្រើន
ព្រះជន្មាយុ ព្រះបរមនាថ នរោត្តមសីហមុនី
គេក៏សង្កេតឃើញមានអ្នកទេសចរយ៉ាងច្រើន
ទៅទស្សនាតំបន់ទាំងពីរនេះ។
អ្នកលក់វត្ថុអនុស្សាវរីយ៍
នៅរមណីយដ្ឋានទឹកជូរកាំពី ជាយូឆ្នាំមកហើយ អ្នកមីង សូ ណាស់
បានប្រាប់ Sabay ថា ប៉ុន្មានថ្ងៃចុងសប្ដាហ៍
និងថ្ងៃឈប់សម្រាកនេះ
អ្នកមីងលក់វត្ថុអនុស្សាវរីយ៍បានច្រើនគួរសម
ដែលថ្ងៃខ្លះអាចរកបានចំណូលជាង ១០០ដុល្លារក៏មានដែរ។
វត្ថុអនុស្សាហវរីយ៍ដាក់លក់នៅទឹកជូរកាំពី
អ្នកមីង បន្តថា
អ្នកទេសចរណ៍មកពីតាមបណ្ដាខេត្តភាគច្រើនទិញ
វត្ថុអនុស្សាវរីយ៍ដែលមានតម្លៃថោក និងមធ្យម
ចំណែកអ្នកមកពីទីក្រុងវិញ ភាគច្រើនទិញរបស់ថ្លៃៗ
ដែលថ្ងៃខ្លះអាចលក់បានប្រភេទជាង ១០០ដុល្លារក៏មានដែរ។
អ្នកមីង បញ្ជាក់ “ក្មេងៗ និងអ្នកមកពីតាមខេត្ត
ទិញរបស់របរថោកៗ មួយៗ ចំណេញបានពីរ បីរយ
តែបើអ្នកមកពីក្រុងទិញប្រភេទ ហា ហុកសិប រហូតដល់ជាង១០០
ដុល្លារ ចំណេញបាន ពីរបីម៉ឺនរៀលដែរមួយថ្ងៃ”។
បងប្រុស សំណាង
ម្ចាស់តូបជួលអង្គុយញ៉ាំអី ក្នុងតំបន់ទឹកជូរកាំពី
ក៏បានប្រាប់ដែរថា ភ្លៀវទេសចរទាំងខ្មែរ និងបរទេស
តែងតែចូលមកជួលតូបរបស់គាត់ញ៉ាំ អាហារជាលក្ខណៈគ្រួសារ
ឬមិត្តភ័ក្តជាក្រុមៗ នៅថ្ងៃចុងសប្ដាហ៍
ជាពិសេសថ្ងៃឈប់សម្រាក។ អ្នកជួលតូបរូបនេះបញ្ជាក់
“តូបនៅទីនេះ មួយតែមួយម៉ឺនរៀលទេ បម្រើតាំងពីព្រឹក
រហូតដល់ម៉ោង ៩យប់…អាចកុម្ម៉ង់អាហារញ៉ាំនៅទីនេះក៏បាន
ឬអាចជួលតូបញ៉ាំអាហារខ្លួនឯងក៏បាន
ខ្ញុំមានអាហារស្រស់ច្រើនប្រភេទ មិនថាត្រី ឬសាច់គោ
សាច់ជ្រូកនោះទេ”។
ប្រជាជនភាគច្រើន ដែលមកទស្សនា
ទឹកជូរកាំពី ភាគច្រើនបន្តដំណើរទៅអន្លង់ផ្សោតកាំពី
ដែលមានចម្ងាយពីគ្នាប្រហែលមួយគីឡូម៉ែត្រប៉ុណ្ណោះ
ដែលភាគច្រើនអ្នកទេសចរទាំងនោះ បានជួលទូកជិះមើលផ្សោតហែលទឹក។
អ្នករត់ទូកនៅអន្លង់ផ្សោតម្នាក់
បានប្រាប់ថា ”នៅក្នុងរមណីយដ្ឋានអន្លង់ផ្សោតនេះ
ឲ្យតែនៅចុងសប្ដាហ៍ និងថ្ងៃបុណ្យទានផ្សេងៗ
ភ្ញៀវដឹងតែមកជួលទូកជិះច្រើនតែម្ដង…”។
សម្រាប់តម្លៃជួលសេវាកម្មទូករបស់គាត់វិញ បងប្រុស
បានរៀបរាប់ថា “បើជិះតិចជាងប្រាំមួយនាក់
ម្នាក់ត្រូវចំណាយមួយម៉ឺនរៀល និងបើចាប់ពី ៦នាក់ឡើង អស់តែ
ប្រាំពីរពាន់រៀលប៉ុណ្ណោះ រយៈពេលមួយម៉ោងសម្រាប់ជនជាតិខ្មែរ
តែសម្រាប់ជនជាតិបរទេសវិញ ម្នាក់ត្រូវបង់ប្រាំបួនដុល្លារ
សម្រាប់រយៈពេលមួយម៉ោង”។ បងប្រុសម្នាក់នេះ
បានបង្ហើបប្រាប់ដែរថា អន្លង់ផ្សោតក្នុងរមណីយដ្ឋានកាំពីនេះ
គឺជាសំបុកផ្សោតធំជាងគេ ហើយមានផ្សោតប្រមាណជាង
៥០ក្បាលនាពេលបច្ចុប្បន្ន។
អ្នករត់ទូកនៅអន្លង់ផ្សោត កំពុងចែវទូកដឹកភ្ញៀវទស្សនាផ្សោត
ភ្ញៀវទេសចរចូលលេងទឹកជូរកាំពី
យោងតាមរបាយការណ៍របស់
មន្ទីរទេសចរណ៍ខេត្តក្រចេះ បានឲ្យដឹងថា ក្នុងរយៈពេល ៤ខែ
ដើមឆ្នាំ២០១២ ភ្ញៀវទេសចរបទេសប្រមាណ ៧.៧២៦ នាក់ បានចូលមក
ទស្សនាខេត្តក្រចេះ។ ចំនួននេះបានកើនឡើង ៥២០នាក់
ស្មើនឹង៧,២១ភាគរយ
បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១១។
របាយការណ៍ដដែលនេះ បានឱ្យដឹងទៀតថា
នៅដើមខែឧសភានេះ រយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះគេ
សង្កេតឃើញភ្ញៀវបរទេសមានការកើនឡើងជាលំដាប់ប្រមាណពី ២០ទៅ
២៥ភាគរយ ខ្ពស់ជាងកាលពី៥ឆ្នាំមុន ដែលកំណើននេះកើនឡើងត្រឹមតែ
១០ទៅ ១៥ភាគរយប៉ុណ្ណោះ។
ចំណែកភ្ញៀវទេសចរក្នុងស្រុកវិញក៏
បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ គឺក្នុងរយៈ ពេល៤ខែនេះ
ខេត្តក្រចេះបានទទួលភ្ញៀវក្នុងស្រុកប្រមាណជាង ១២ ម៉ឺននាក់
គឺបានការកើនឡើងជិត ១៥.០០០នាក់
បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១១៕