ឋានសួគ៌បូកគោ ជាតំបន់សម្រាកលំហែកាយ និង ជាកន្លែងកម្សាន្ដនៅលើភ្នំតែមួយគត់នៅ
ក្នុងអនុតំបន់ទន្លេមេគង្គ ស្ថិតក្នុងឧទ្យានជាតិភ្នំបូកគោនៃខេត្តកំពត។ ឋានសួគ៌បូកគោ គឺជា
តំបន់សម្រាកលំហែកាយ មានលក្ខណៈជាខ្មែរទំនើប ស្ថិតនៅលើភ្នំបូកគោ មានទំហំជាង
១៤០,០០០ ហិកតា ស្ថិតនៅខ្ពស់ពីផ្ទៃទឹកសមុទ្រ ប្រមាណ១.០៨០មែត្រ។ តំបន់នេះមាន
បន្ទប់ស្ដង់ដារ និងបន្ទប់ប្រណិតជាង៤១២បន្ទប់។ តំបន់អាហាររដ្ឋានដ៏សម្បូរបែបនៅទីនេះគឺ
មានចំនួន១២ភោជនីយដ្ឋានជាមួយគ្នានេះដែរក៏មានតំបន់កំសាន្ដអន្ដរជាតិ ដែលមានល្បែង
កំសាន្ដច្រើនប្រភេទ មានកន្លែងប្រជុំ សាលជប់លៀងធំទូលាយ និង មានសាលប្រគុំតន្ត្រី
ត្រូវបានបំពាក់ ដោយឧបករណ៍ទំនើប និង អាចផ្ទុកមនុស្សបាន ៦ពាន់នាក់។ ឋានសួគ៌បូក
គោត្រូវបានគេរំពឹងថានឹងក្លាយជាកន្លែងដ៏អស្ចារ្យ សម្រាប់ការកំសាន្ដ នៅភ្នំហើយវាពិតជា
ស័ក្ដិសមជាឋានសួគ៌សម្រាប់ភ្ញៀវទេសចរណ៍ក្នុង និង ក្រៅប្រទេស។