Wednesday, May 16, 2012

ឆ្កែស្គម​ទទួល​ការ​សង្គ្រោះ​ស្វែងរក​ម្ចាស់​ថ្មី

សារ​ព័ត៌មាន​​​​ដេលី​​ម៉េលរបស់​​​អង់គ្លេស​ ​បាន​ចុះផ្សាយ​​​​ពី «សូលជ័រ​» ជាឆ្កែ​​​ពូជ​កូន​កាត់​ ត្រូវ​​ម្ចាស់​​​ដើម​ធ្វើ​​ទារុណ​​កម្ម​​​បង្អត់អាហារ​​​​រហូត​​​ស្គម​​នៅ​ សល់​​​ស្បែក​​​​ដណ្តប់​​ឆ្អឹង និង​​ត្រូវ​​សមាគម​​​ការពារ​​​ការ​ធ្វើ​ទារុណកម្ម​​​សត្វ  (RSPCA) របស់​​អង់គ្លេស​​​​ជួយ​សង្គ្រោះ​​ ។ បច្ចុប្បន្ន​​ ​​វា​មាន​​​សុខភាព​​​មាំមួន ទម្ងន់​​​៤២គីឡូ​ក្រាម និងកំពុង​​​​រង់ចាំ​​​រក​ម្ចាស់​​​ថ្មី​​យក​ទៅចិញ្ចឹម ។​ ការ​ធ្វើ​ទារុណ​កម្មសត្វ​​នៅអង់គ្លេស បាន​​កើន​លើស​​​​ពី​ឆ្នាំ​​២០១១ ​ប្រហែល​​ ២៣,៥% ​ដោយ​ចាប់ខ្លួន​​​​​​​​អ្នក​ប្រព្រឹត្ត​​បាន​ចំនួន​​១.៣៤១នាក់ ​​និង​បាន​កាត់ក្តី​​ឱ្យ​​ជាប់ពន្ធ​​នាគារ​​​​ចំនួន​៧៤​នាក់ ៕

Comments system

Disqus Shortname