Wednesday, May 9, 2012

ទូរស័ព្ទស៊ីមពីរ កំពុងពេញនិយម ក្នុងស្រទាប់ យុវវ័យ

Photo by DAP-NEWSភ្នំពេញ៖ យោងតាម របាយការណ៍ របស់ Analysis Mason បានចេញផ្សាយថា ទូរស័ព្ទដៃស៊ីមពីរ បានចាប់ផ្តើមដុះដាល នៅឆ្នាំ ២០១០ ហើយមិនយូរប៉ុន្មានបានក្លាយ ទៅជាគ្រឿងប្រើប្រាស់ ចាំបាច់សំរាប់អ្នកប្រើប្រាស់ នៅបណ្តាប្រទេស ដែលកំពុងរីកចំរើនខាងផ្នែកសេដ្ឋកិច្ច។
សម្ភារៈនេះផ្តល់លទ្ធភាព ឲ្យអ្នកប្រើប្រាស់ក្នុងការគ្រប់គ្រងចំណាយ តាមរយៈការផ្លាស់ពីស៊ីមកាតមួយ ទៅមួយទៀតទៅវិញ ទៅមកយ៉ាងងាយស្រួល។ នេះគឺជានិន្នាការ ដែលកំពុងតែពេញនិយម នៅទូទាំងពិភពលោក។
បណ្តាអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា ទូរស័ព្ទស៊ីមពីរ នឹងមានចំនួនប្រមាណ ២០% នៃចំនួនទូរស័ព្ទសរុបពិភពលោក នៅមុនដំណាច់ឆ្នាំ ២០១៦”។
ក្រុមហ៊ុនស្រាវជ្រាវ Nielsen (មេសា ២០១២) បានរកឃើញថា ឧបករណ៍ទូរស័ព្ទស៊ីមពីរកំពុងតែទទួលបានការពេញនិយម ជាពិសេសពីសំណាក់យុវវ័យ ដែលចាប់អារម្មណ៍នឹង បច្ចេកវិទ្យា ៖ អ្នកប្រើប្រាស់ប្រមាណ ៤៥% មានអាយុក្រោម ២៦ ឆ្នាំ ដែលជាអ្នកប្រកបវិជ្ជា ជីវៈវ័យក្មេង ឬជាសិស្ស/និស្សិត។
Nokia បានក្លាយទៅជាទូរស័ព្ទ ឈានមុខគេនៅក្នុងទីផ្សារទូរស័ព្ទស៊ីមពីរ ដែលផ្តល់ជូនអ្នក ប្រើប្រាស់នូវ ទូរស័ព្ទស៊ីមពីរច្រើនម៉ូដែលក្នុងតំលៃដ៏សមរម្យ។ បច្ចេកវិទ្យាថ្មីពី Nokia ផ្តល់លទ្ធភាព ជូនអ្នកប្រើប្រាស់ប្តូរស៊ីមយ៉ាងងាយស្រួល ដោយពុំចាំបាច់បិទទូរស័ព្ទ ឬដកថ្ម ចេញពីទូរស័ព្ទ។
បច្ចេកវិទ្យានេះ កត់ត្រានិងចំណាំ រាល់ការព័ត៌មានទាំងឡាយ ដែលអ្នក ប្រើប្រាស់កំណត់ នៅលើស៊ីមកាតបានរហូតដល់ ៥ ស៊ីមកាត ធ្វើឲ្យអ្នកប្រើប្រាស់ ទទួលបាន អត្ថប្រយោជន៍ផ្សេងៗពីក្រុមហ៊ុនផ្តល់ សេវាកម្មទូរស័ព្ទនានានៅក្នុងប្រទេសកម្ពុជា។ នេះគឺជា ស្នាដៃមួយរបស់ Nokia ដែលពុំទាន់មាននៅក្នុងទូរស័ព្ទស៊ីមពីរ ដទៃទៀតនៅក្នុងទីផ្សារ បច្ចុប្បន្ន។
សែស្រឡាយស៊ីមពីររបស់ Nokia ទទួលបានការវាយតំលៃខ្ពស់ពីជំនាញ ការនានា នៅក្នុង ឧស្សាហកម្មទូរស័ព្ទ។ ឧទាហរណ៍ កាលពីពេលកន្លងទៅថ្មីៗនេះទូរស័ព្ទស៊ីមពីរ Nokia C2-03 បានត្រូវគេជ្រើសរើសយកទៅ ធ្វើជាបេក្ខជនទូរស័ព្ទ “Feature Phone ដែលល្អបំផុត” ដើម្បី ចូលរួមប្រកួតពានរង្វាន់ GSMA ប្រចាំឆ្នាំ ២០១២ (GSMA Awards 2012) នៅទីក្រុង បាសឺឡូណា នៅឯប្រទេសអេស្ប៉ាញ។ ចំណែកឯទូរស័ព្ទស៊ីមពីរ Nokia Asha 202 ដែលទើបចាប់ផ្តើមលក់ បាននឹងកំពុងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អតិថិជន ស្របពេលដែល អ្នកប្រើប្រាស់ជាច្រើន កំពុងកំណត់លក្ខខណ្ឌផ្សេងៗ នៅលើស៊ីមកាតលើសពីមួយ បែងចែក តួនាទីផ្សេងៗនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ និងទាញយកអត្ថប្រយោជន៍ដ៏ប្រសើរបំផុត៕
Photo by DAP-NEWS

Comments system

Disqus Shortname