ខេត្តបាត់ដំបង ៖
កីឡាការិនីបាល់ទាត់កម្ពុជា អាយុក្រោម១៥ឆ្នាំ
ប្រមាណ១០០នាក់ មកពីខេត្តចំនួន៨
បានជួបប្រកួតគ្នានៅសាកលវិទ្យាល័យបាត់ដំបងក្រុង
ក្នុងនោះមានខេត្តកំពង់ធំ សៀមរាប
បន្ទាយមានជ័យ(ជំនួសដោយអង្គការ CFI) បាត់ដំបង ពោធិ៍សាត់
កំពង់ឆ្នាំង ប៉ៃលិន និងរាជធានីភ្នំពេញ ។ ការប្រកួតនេះ
រៀបចំឡើងដោយកម្មវិធីសលត៍ (SALT) Academy)
និងមានការឧបត្ថម្ភថវិកាដោយស្ថានទូតអាល្លឺម៉ង់ប្រចាំ
ព្រះរាជាណាចក្រកម្ពុជាដែលចាប់ប្រកួតពីថ្ងៃទី៨ដល់១៤
ឧសភា ។
ចូលរួមប្រគល់រង្វាន់
និងពានជ័យជម្នះរបស់ប្រទេសអាល្លឺម៉ង់នៅល្ងាចថ្ងៃបញ្ចប់ការ
ប្រកួត មានលោកសុខ គង់ អភិបាលរងខេត្ត លោក HORST TKILLER
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំប្រទេសកម្ពុជា លោក SAMUEL
Schweing ruber នាយកកម្មវិធី SALT លោកថុក ប៊ុនធឿន
អនុប្រធានមន្ទីរអប់រំខេត្ត លោកគង់ សុផាណា
លេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោកឌួង
វិចិត្រ
គ្រូឧទ្ទេសអាជ្ញាកណ្តាលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
និងភ្ញៀវជាតិ-អន្តរជាតិច្រើនរូបទៀត ។
លោក SAMUEL Schweingrube r នាយកកម្មវិធី SALT
បានថ្លែងអំណរគុណអ្នកដែលគាំទ្រកម្មវិធីបាល់
ទាត់ស្ត្រីកម្ពុជាអាយុក្រោម១៥ឆ្នាំ មានទាំងថវិកា ទីកន្លែង
សំខាន់បញ្ជូនគ្រូបង្វឹកអប់រំមកពីសហព័ន្ធកីឡាបាល់
ទាត់កម្ពុជាមកជួយបង្រៀនបំប៉នបន្ថែមរយៈពេល៧ថ្ងៃកន្លង
មកនេះ ។
នេះជាលើកទី១ហើយដែលយើងបានចាប់ផ្តើមនៅខេត្តបាត់ដំបង
នេះ និងសង្ឃឹមថា
ឆ្នាំក្រោយប្រាកដជាមានអ្នកគាំទ្រនិងចូលរួមកាន់តែ
ច្រើនឡើងថែមទៀត ។
កញ្ញាឈឿន លីដា
គ្រូបង្វឹកបាល់ទាត់ស្ត្រីតំណាងឱ្យកីឡាការិនីទាំង៨ខេត្ត
បានបញ្ជាក់ថា
យើងទាំងអស់គ្នាចង់ឱ្យស្ត្រីក្លាយជាអ្នកដឹកនាំវ័យក្មេង
តាមរយៈកីឡានេះ
ហើយវិស័យកីឡាជាផ្នែកមួយជួយជំរុញប្រទេសជាតិឱ្យកាន់តែមាន
ការរីកចម្រើន ។ ជាមួយនេះ
កញ្ញាបានថ្លែងអំណរគុណដល់កម្មវិធី SALT
ដែលបានបង្កើតកម្មវិធីនេះឡើង
ជួយបំបាត់ភាពរើសអើងដល់មនុស្សទូទៅទូទាំងសកលលោក ។
លោក HORST TKILLER
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅប្រទេសកម្ពុជា
ថ្លែងថា នៅប្រទេសអាល្លឺម៉ង់
មានកីឡាការិនីបាល់ទាត់ខ្លាំងមែនទែនលើឆាកអន្តរជាតិ
ហើយពេលលោកមកដល់ទីនេះ
ឃើញមានស្ត្រីកម្ពុជាខិតខំប្រឹងប្រែងហ្វឹកហាត់ក្នុង
វិស័យកីឡាបាល់ទាត់ លោកសប្បាយចិត្តណាស់ ។
ម្យា៉ងទៀតលោកនឹងខិតខំបន្តជួយបន្ថែមទៀតនៅឆ្នាំក្រោយ
ទាំងថវិកា និងការហ្វឹកហាត់បច្ចេកទេស ។
លោកសុខ គង់ អភិបាលរងខេត្តថ្លែងថា
នេះជាការលើកកម្ពស់ស្ត្រីដែលឆ្នាំមុនមានម្តង
នៅទីនេះតែមិនដូចលើកនេះទេ ។
វិស័យកីឡាជួយធ្វើឱ្យស្ត្រីយើងមានភាពក្លាហាន
សុខភាពមាំមួន កាយសម្បាទារឹងមាំ និងមានទំនាក់ទំនង
មានប្រយោជន៍ច្រើនជាទូទៅដល់សង្គមអន្តរជាតិ ។
កីឡាករកីឡាការិនីដែលល្បីល្បាញពីមុនមក
គឺ ភាគច្រើនចេញពីខេត្តបាត់ដំបងនេះ
ហើយឥឡូវកំពុងតែងើបឡើងវិញ
ព្រោះជារៀងរាល់ឆ្នាំមានកីឡាករកីឡាការិនីជាច្រើន
បានទៅប្រកួតនៅអន្តរជាតិ ទទួលបានមេដាយមកវិញជាបន្តបន្ទាប់
។ នៅក្នុងការប្រកួតនេះ
ជាលទ្ធផលប្រកួតដោយយុត្តិធម៌បានទៅក្រុមមកពីរាជធានី
ភ្នំពេញ លេខ៣បានទៅក្រុមខេត្តកំពង់ធំ លេខ២បាន
ទៅក្រុមខេត្តបន្ទាយមានជ័យដែលជំនួសដោយអង្គការ CFI
និងលេខ១បានទៅក្រុមខេត្តបាត់ដំបង ៕