«ជឿជាក់ថា
នេះគឺជាល្បិចកល់សម្រាប់ប្រើដើម្បីរកចំណេញសន្លឹកឆ្នោតតែក្នុង
រយៈកាលបោះឆ្នោត។ រួចទៅ
គេអាចហ្នឹងធ្វើការរុះរើបំបែកពលរដ្ឋវិញបាន»។
ទីតាំងតំបន់១ និងទីតាំងតំបន់២
ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរានៃខេត្តសៀមរាប
នៅរដូវយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា
ឃុំសង្កាត់អណត្តិទី៣នេះ
បានអនុញ្ញាតឲ្យប្រជាពលរដ្ឋដែលរស់នៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរ
អប្សរា ចាប់ផ្តើមជួសជុលផ្ទះរបស់ខ្លួន។
នេះបើតាមការបញ្ជាក់ពីប្រជាពលរដ្ឋដែលបានផ្តល់បទសម្ភាស៍ជាមួយនឹង
វីអូអេសំឡេងសហរដ្ឋអាមេរិក។
ការអនុញ្ញាតរបស់អាជ្ញាធរខេត្តសៀមរាបឲ្យប្រជាពលរដ្ឋរស់នៅតំបន់១ និងតំបន់២ ធ្វើការជួសជុលផ្ទះរបស់ខ្លួននេះបានធ្វើឡើងនៅក្នុងអំឡុងយុទ្ធនាការ ឃោសនាបោះឆ្នោតតែប៉ុណ្ណោះ។ ក៏ប៉ុន្តែបន្ទាប់ពីការបញ្ចប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដោយចាប់ផ្តើមថ្ងៃ៣ ខែមិថុនាទៅ នឹងមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋជួសជុលផ្ទះសម្បែងរបស់ពួកខ្លួនទេ។
លោកអន ជ័យ រស់នៅភូមិវាល សង្កាត់គោកចក ដែលកំពុងចាក់បេតុងនៅខាងមុនផ្ទះ បានមានប្រសាសន៍ថា ពីមុនអាជ្ញាធរអប្សរាបានហាមឃាត់ប្រជាជនមិនឲ្យជួសជុលផ្ទះសម្បែង របស់ខ្លួនទេ ដោយបានអះអាងថា ជាតំបន់ហាមឃាត់។ លោកបានបញ្ជាក់ថា ការអនុញ្ញាតឲ្យជួសជុលផ្ទះសម្បែងនេះបានធ្វើឡើងនៅក្នុងពេល យុទ្ធនាការឃោសនាបោះឆ្នោតតែប៉ុណ្ណោះ។ លោកបានមានប្រសាសន៍ទៀតថា ការសុំច្បាប់ជួសជុលពីអាជ្ញាធរភូមិឃុំ ក៏មានលក្ខណៈងាយស្រួលជាងធម្មតាដែរ។
«អារម្មណ៍របស់ខ្ញុំសប្បាយចិត្តដែលបានផ្ទះនៅ ដើម្បីមានបន្ទប់ឲ្យកូនស្នាក់នៅ។ ដល់ពេលលើកមុន ឥតមានបន្ទប់នៅ ភ្លៀងក៏វាសាចចូលក្នុងផ្ទះសម្បែង»។
កំពុងតែប្រក់ស័ង្កសីនៅខាងក្រោយផ្ទះ នៅភូមិត្រពាំងស្រែ សង្កាត់គោកចក អ្នកស្រីសេង សុធី បាននិយាយថា ពីមុនសូម្បីតែប្រក់ស័ង្កសីមួយសន្លឹកក៏អាជ្ញាធរអប្សរាហាមឃាត់ ដែរ។ អ្នកស្រីបានបញ្ជាក់ថា ផ្ទះរបស់ស្រីទើបតែបានជួសជុលកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ អ្នកស្រីបាននិយាយទៀតថា ការជួសជុលផ្ទះនេះបានធ្វើឡើងតាមដំណឹងតៗគា្នថា អាជ្ញាធរអប្សរាឲ្យពួកគេជួសជុលផ្ទះនៅពេលបោះឆ្នោត។
«ជិតបោះឆ្នោតហ្នឹង គេឲ្យយើងធ្វើទៅ។ បើឥតបោះឆ្នោត គេឥតឲ្យដែរហ្នឹង។ និយាយឲ្យត្រង់ៗអញ្ចឹងម្តង។ ពីមុនៗមកឥតឲ្យធ្វើទេ សូម្បីតែដាក់ស័ង្កសីតែមួយសន្លឹកក៏ឥតបានដែរ»។
មិនត្រឹមតែផ្ទះរបស់លោកអន ជ័យ និងអ្នកស្រីសេង សុធីទេ ប្រជាពលរដ្ឋជាច្រើនគ្រួសារផ្សេងទៀតដែលរស់នៅតំបន់១ និងតំបន់២ ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរាក៏បាននាំគ្នាជួសជុលផ្ទះ គ្រប់ៗគ្នាផងដែរ។
លោកសេង សុទ្ធ ចៅសង្កាត់គោកចក បាននិយាយថា ការសម្រេចឲ្យជួសជុលផ្ទះនេះបានធ្វើឡើងកាលពីថ្ងៃទី១៧ កន្លងទៅនេះ។ ក៏ប៉ុន្តែអាជ្ញាធរបានអនុញ្ញាតឲ្យប្រជាពលរដ្ឋជួសជុលឲ្យបានចប់សព្វ គ្រប់មុនថ្ងៃទី៣ ខែមិថុនាតែប៉ុណ្ណោះ។
«ឲ្យធ្វើតែមុនថ្ងៃ៣ ហើយទើបឈប់ ដល់ពេលក្រោយថ្ងៃហ្នឹងនណារធ្វើមិនបាន»។
លោកស៊ូ ភីរិន្ធ អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា តាមគោលការណ៍ អាជ្ញាធរអប្សរាបានអនុញ្ញាតឲ្យប្រជាពលរដ្ឋរស់នៅក្នុងអំឡុងតាំងពី ឆ្នាំ២០០០ អាចជួសជុលផ្ទះរបស់ពួកគេបាន។ ក៏ប៉ុន្តែមិនអនុញ្ញាតឲ្យសាងសង់ផ្ទះថ្មីទេ។ លោកបានមានប្រសាសន៍ថា ការអនុញ្ញាតឲ្យជួសជុលផ្ទះនេះមិនមែនធ្វើឡើងដើម្បីសន្លឹកឆ្នោត នៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតទេ។
លោកសុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងគឺគណបក្សសម រង្ស៊ីបានបាត់បង់ដីធ្លីប្រមាណជាង ៣ហិចតា ដោយសារតែដីនេះពាក់ព័ន្ធជាមួយអាជ្ញាធរអប្សរានោះ។ លោកបានរិះគន់ថា គណបក្សប្រជាជនកម្ពុជាខ្លាចបាត់បង់សន្លឹកឆ្នោត ដោយសារតែប្រជាពលរដ្ឋរស់នៅតំបន់អាជ្ញាធរអប្សរាបានខឹងសម្បាជាមួយ អាជ្ញាធរនេះ ដោយសារតែពួកគេមិនអាចសាងសង់អ្វីបានទាំងអស់។
«ជឿជាក់ថា នេះគឺជាល្បិចកល់សម្រាប់ប្រើដើម្បីរកចំណេញសន្លឹកឆ្នោតតែក្នុង រយៈកាលបោះឆ្នោត។ រួចទៅ គេអាចហ្នឹងធ្វើការរុះរើបំបែកពលរដ្ឋវិញបាន»។
នៅពីមុនការបោះឆ្នោតអាជ្ញាធរអប្សរា បានហាមឃាត់ប្រជាពលរដ្ឋមិនឲ្យជួសជុលផ្ទះនៅតំបន់១ និងតំបន់២ ដែលខ្លួនគ្រប់គ្រងទេ សូម្បីតែមានដំបូលលិចទឹកនៅរដូវភ្លៀងធ្លាក់ក៏មិនអនុញ្ញាតឲ្យជួស ជុលដែរ។
លោកសុន ឆ័យបានមានប្រសាសន៍ថា ប្រជាពលដ្ឋមិនអនុញ្ញាតឲ្យជួសជុលផ្ទះទេ។ ក៏ប៉ុន្តែមានមន្ត្រីអ្នកមានអំណាចមួយចំនួនអាចសាងសង់ភូមិគ្រឹះ និងផ្ទះសម្បែងរបស់ខ្លួនយ៉ាងធំស្កឹមស្កៃនៅក្នុងតំបន់ហាមឃាត់ របស់អាជ្ញាធរអប្សរាក្នុងខេត្តសៀមរាប៕