Wednesday, May 23, 2012

អ្នកភូមិបឹងកក់នៅតែមានទឹកភ្នែក

កាលពីថ្ងៃទី ២២ឧសភាកន្លងទៅ ក្រុមស្ដ្រីអ្នកតំណាង​អ្នក​ភូមិ​បឹង​កក់​១៣​នាក់ ត្រូវ​បាន​​​កម្លាំង
នគរបាល​​​​​រាប់​​​រយ​​​នាក់ ប្រដាប់​​ដោយ​ខែល និង​ដំបង​ឆក់ ចាប់​បញ្ជូនឡើងរថយន្ដ​​​​ទៅ​​​ឃុំ​ខ្លួន​​​នៅ
​ស្នង​​​កា​រ​នគរ​​​​​​បាល​​រាជ​ធានី​ ភ្នំ​ពេញ បន្ទាប់ពីបានស្ងប់ស្ងាត់មួយរយៈពេល។
ការ​ចាប់​ខ្លួន​ស្ត្រី​ទាំង ១៣​នាក់ខាងលើនេះ ត្រូវបាន​ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ អម
​ដោយ​កងកម្លាំង​នគរបាលចម្រុះ ​ប្រមាណ​ជិត ១០០​នាក់ ប្រដាប់​ដោយ​អាវុធ ខែលការពារ និង
​ដំបងឆក់ បាន​រារាំង​ មិន​អោយអតីត​ប្រជាពលរដ្ឋ​ភូមិ​១ នៃ​តំបន់​បឹងកក់​សង់​ផ្ទះ​ឡើង​វិញក្រោយ
ពីមួយរយៈពេលដែលផ្ទះត្រូវបានគេវាយកំទេច។

ក្រៅពីការចាប់ខ្លួនស្ដ្រី ១៣នាក់ ក្រុមនគរបាលចម្រុះថែមទាំងបានវាយស្រ្ដីម្នាក់ផ្សេងទៀតអោយ
របួសផងដែរ។
គេបានដឹងថា ក្រុម​ស្ត្រី​អ្នក​ភូមិ​បឹងកក់ចំនួន ១៣នាក់ដែលត្រូវបានចាប់ខ្លួននោះ កំពុងរងការចោទ
ប្រកាន់ពីបទរំលោភកាន់កាប់ដីរបស់អ្នកភូមិចំនួន ១៨គ្រួសារនៅក្នុងភូមិ ១ នៃតំបន់បឹងកក់។
​ការបង្ក្រាបជាថ្មីទៀត លើអ្នក​ភមិ​បឹង​កក់ នៅ​ថ្ងៃ​អង្គារ ទី២២ ខែ​ឧសភា​នេះ កើត​នៅ​គ្រា​​ដែល​​ពល​
រដ្ឋ​​​ចំនួ​ន​ ១៨​គ្រួសារ​នៅ​ភូមិ​ទី១ ប៉ុន​ប៉ង​ជួស​ជុល​​ផ្ទះរ​បស់​​ខ្លួន ដែល​ខូច​ខាត ​ដោយ​សារ​​ការ​បូម​​​
ខ្សាច់​​ពន្លិច​ពី​សំណាក់​ក្រុម​​ហ៊ុន​​សូកា​គូអ៊ីន របស់​ឧក​ញ៉ា ឡាវ ម៉េង​ឃីន។

គួររំឭកថា តំបន់បឹងកក់ ដើមឡើយគឺជាបឹងធម្មជាតិមួយ ដែលមានផ្ទៃក្រឡា ទំហំប្រមាណជា ១០
ហិកតា នៅរដូវប្រាំង និង ជា​អាង​​ស្តុក​ទឹក ដ៏ធំមួយ​ របស់​រាជធានីភ្នំពេញ ដែលអាច ជួយការពារ​ទប់ទល់​ នូវការ​លិច​លង់​​នៅក្នុង​ទីក្រុង ដែល​បណ្តាល​មក ពី​ជំនន់​​នៃទឹក​​ភ្លៀង ព្រោះ​​នៅក្នុងរដូវ
វស្សា បឹងកក់ មាន​​វិសាល​ភាព​ធំទូលាយ គ្របដណ្តប់​​ លើដីវាល​ទំនាប​ ជុំវិញជាប់មាត់បឹង​ រហូត​ដល់​ជាង ១០០​ហិកតា ។
ឆ្នាំ​១៩៨៧ បឹងនេះ​ ត្រូ​វបានបង្កើត ទៅជាតំបន់​រម្យណីយ​ដ្ឋាន​​វប្បធម៌ និងធម្មជាតិ និងមជ្ឈ​មណ្ឌល​​កំសាន្ត​ ដែល​គ្រប់​គ្រងដោយ​ គណៈកម្មាធិការ​​ប្រជាជន​​បក្ស​ដិវត្តន៍​រដ្ឋ​ធានី​​ភ្នំពេញ ពេលនោះ​ប្រជា
ពល​រដ្ឋ ក្នុងទី​ក្រុង​​ភ្នំពេញ បានចាប់ផ្តើម ​ដើរ​លំហែរ​កាយ​​នៅ​ទី​នេះ។
ប៉ុន្តែក្រោយមក នៅចន្លោះឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៣ ប្រជាពលរដ្ឋ រាប់រយ​គ្រួសារ ដែលបាន​ធ្វើ
មាតុភូមិ ​និវត្ត​ន៍ ពីជុំរុំ​ជនភៀស​ខ្លួននានា​ ជាប់ព្រំដែនថៃ បាន​នាំគ្នា​មក​បោះ​តាំង​​ទីលំ​នៅ​ ក្នុង​តំបន់​នេះ ដោយមាន​ការដឹងឮ​ និងទទួល​​ស្គាល់​​ ពីអាជ្ញាធរ​មូល​ដ្ឋាន​ ​ក្នុង​តំបន់​នោះ។ ការហូរចូល ​នៃ
អ្នក​ចំណូលថ្មី កាន់តែច្រើនឡើងៗ ពិសេស​ក្រោយ​ថ្ងៃ​​ផ្ទុះ​​អាវុធ ០៦កក្កដា​ ១៩៩៧ បាន​ធ្វើ​ឲ្យ​ចំនួន
ប្រជាពលរដ្ឋ កើនឡើងរហូតដល់ ប្រមាណជា ៤២៥២​ គ្រួសារ។

ដោយភាពចាំបាច់ និងតម្រូវ​ការ​អភិវឌ្ឍន៍ រដ្ឋា​ភិបាល កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០០៨ បាន
សម្រេចធ្វើអនុបយោគទីតាំង ​បឹង​​កក់​​ ពីទ្រព្យ​សម្បត្តិ​​​សា​​ធារណៈ​ របស់​រដ្ឋ ទៅជា​ទ្រព្យសម្បត្តិ​ឯកជន ​របស់​រដ្ឋ​ ដោយប្រគល់អោយក្រុមហ៊ុន ​ស៊ូកាគូអ៊ីន ជាអ្នក​​​អភិវឌ្ឍ ក្នុង​រយៈ​​ពេល​​៩៩ឆ្នាំ ជា
មួយនឹង​ទឹក​ប្រាក់​​ចំនួន ៧៩.០០២.០០០ដុល្លារ។ បន្ទាប់ពីមានការអភិវឌ្ឍនៅតំបន់បឹងកក់នេះ គេ
ចាប់ផ្ដើមឃើញមានភាពមិនប្រក្រតី បញ្ហាដីធ្លី និងការតវ៉ា ទាមទារជាច្រើន ពីសំណាក់អ្នកភូមិនៅ
ទីនោះជាហូរហែរ រហូតមកទល់នឹងពេលនេះ៕

Comments system

Disqus Shortname