ភ្នំពេញ:
អ្នកគ្រប់គ្រង ក្រុមហ៊ុន P P General
លក់គ្រឿងអគ្គិសនី បានស្លាប់ភ្លាមៗ បន្ទាប់ពីត្រូវបងថ្លៃ
ថៅកែក្រុមហ៊ុននេះ បាញ់ចំនួន ៤គ្រាប់ កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី១៦
ខែឧសភា ឆ្នាំ២០១២ នៅអគារលេខ ២៨៨ ដែលជាក្រុមហ៊ុនលក់គ្រឿងអគ្គិសនី យីហោ
P P General តាមបណ្តោយផ្លូវព្រះមុនីវង្ស ទល់មុខបណ្ណាគារមិត្តភាព
ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
ក្រោយពីបាញ់សម្លាប់ បុគ្គលិក ដែលជាអ្នកគ្រប់គ្រងរួចហើយ ជនបង្កបានចូលទៅក្នុងបន្ទប់ទឹក បាញ់សម្លាប់ខ្លួនឯង នៅវេលាម៉ោង ៤ និង ១០ នាទី រសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២។ ក្រុមហ៊ុន P P General លក់គ្រឿងអគ្គិសនី នេះ មានថៅកែ ឈ្មោះ ជា តុង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ដែលជាអ្នកគ្រប់គ្រង ឈ្មោះ វង្ស សិក្រិត្រសាបុត្រ អាយុ ៣២ឆ្នាំ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយត្រូវជនបង្កបាញ់ចំនួន ៤គ្រាប់ ត្រូវក្បាល និងចំទ្រូង។ រីឯជនបង្កដែលគេស្គាល់ថាជាបងថ្លៃ របស់ថៅកែក្រុមហ៊ុន P P General លក់គ្រឿងអគ្គិសនី ឈ្មោះ ងួន វុទ្ធី ហៅទូច អាយុជាង ៥៣ឆ្នាំ។
ក្រោយពីបាញ់សម្លាប់ជនរងគ្រោះហើយ បានចូលសម្ងំក្នុងបន្ទប់ទឹកមួយសន្ទុះ ក៏បានសម្រេចចិត្តបាញ់សម្លាប់ខ្លួនឯងតែម្តង។ យ៉ាងណាក៏ដោយ គេមិនដឹងពីមូលហេតុ ដែលនាំទៅដល់ឃាតកម្មនោះនៅឡើយទេ៕