ពីបទមនុស្សឃាតដោយអចេតនា ទៅលើលោកអ៊ិន រតនា រួចមកនោះ កាលពីថ្ងៃទី៨ ឧសភា តុលាការខេត្តបានចេញដីកា កោះហៅសាក្សីពីរនាក់ ទៀតដែលជាអ្នកយកព័ត៌មាន ឲ្យព្រឹត្តប័ត្រខេមបូឌាលី ឲ្យទៅបំភ្លឺលើករណីនេះបន្ថែម ទៀត«តុលាការគ្រោងកោះ ហៅសាក្សីពីរនាក់ របស់កាសែតព្រឹត្តប័ត្រខេមបូឌាដេលី ចួលបំភ្លឺ នៅថ្ងៃទី១៧ ខែឧសភា សប្តាហ៍ក្រោយនេះហើយ»។
លោកបន្តថា ក្នុងនាមរូបលោកជាអង្គការសង្គមស៊ីវិល ការដែលតុលាការកោះ ហៅសាក្សីពីរនាក់នេះ មកបំភ្លឺ នោះ វាមិនគ្រប់គ្រាន់ទេ ព្រោះនៅក្នុងហេតុការណ៍នោះមានសាក្សីចំនួន៥នាក់ផ្សេងទៀត ដែលមានកងរាជ អាវុធហត្ថម្នាក់ មន្រ្តីយោធាពីររូប និងប្រជាពលរដ្ឋ២នាក់ផ្សេងទៀត ហេតុអ្វីបានជាតុលាការ កោះហៅតែអ្នកកា សែតតែ២នាក់អីចឹងវាមិនត្រឹមត្រូវទេ។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានទាក់ទងសុំការបំភ្លឺពីលោក ស្រ៊ី ម៉ាក់នី ព្រះរាជអាជ្ញារងខេត្តកោះកុង ប៉ុន្តែលោកប្រាប់ថាឲ្យទៅសួរ លោក មីន មករា ចៅក្រមសាលាដំបូងខេត្តវិញ តែនៅពេលទាក់ទងទូរស័ព្ទ របស់គាត់មិនអាចទំនាក់ទំនងបាន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែឧសភា ចៅក្រមសាលាដំបូងខេត្តកោះកុង បានសម្រេចឃុំខ្លួនខ្មាន់កាំ ភ្លើង រ៉ាន់ បូរ័ត្ន នៅពន្ធនាគារខេត្ត ដោយចោទប្រកាន់ពីមនុស្សឃាតដោយអចតេនា ហើយសម្រេច ឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្ត ក្នុងចន្លោះរយៈពេល៤ខែ ដើម្បីរង់ចាំការបើកសវនា ជំនុំជម្រះ ជាសាធារណៈ។
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង បានចោទប្រកាន់លោក រ៉ាន់ បូរ័ត្ន ពីបទមនុស្សឃាត ដោយ អចេតនា ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១២ ស្ថិតនៅចំណុចវាលបី ភូមិប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បើយោងតាមមាត្រា២០៧ នៃក្រមព្រហ្មទណ្ឌ ជនសង្ស័យអាចនឹង ត្រូវចៅក្រមសម្រេចផ្តន្ទាទោសជាប់ពន្ធនាគារពី១ឆ្នាំទៅ ៣ឆ្នាំ និងបង់ប្រាក់ពិន័យពី២លាន ទៅ៦លាន រៀល៕