ទីភ្នាក់ងារសារព័ត៌មានបរទេស កាលពីថ្ងៃទី៦ ឧសភា
បានបង្ហើបឱ្យដឹងពីលទ្ធផលស្រាវជ្រាវទ្រព្យសម្បត្តិរបស់មនុស្សក្នុង
មជ្ឈដ្ឋានកីឡាជនជាតិអង់គ្លេស និងអៀរឡង់ ឬ«The Richest People
2012 » ថា ដេវីដ បេកខាំ កីឡាករបាល់ទាត់ក្លឹបLos Angeles
Galaxy នៅអាមេរិក
ជាកីឡាករដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភបំផុត
សរុបជាង១៦០លានផោន នាំមុខអតីតជើងឯកលោលដេហ្វ វីលែន
ប្រធានក្លឹបWigan ដែលស្ថិតនៅចំណាត់ថ្នាក់ទី១កន្លងមក ។
សម្រាប់លំដាប់ថ្នាក់ទី២ បន្តពីកីឡាករដេវីដ
បេកខាំ គឺលោក ប៉ូល ឃែតឌិក ម្ចាស់ក្លឹបបាល់ឱប Leeds Rinos
មានទ្រព្យសម្បត្តិសរុប១៥០លានផោន ។
ទោះបីជាយ៉ាងណាក៏ដោយក្នុងបញ្ជីសម្រាប់កីឡាករនៅលើពិភពលោកឃើញថា
កីឡាករដេវីដ បេកខាំ ស្ថិតនៅលំដាប់ថ្នាក់ទី១០
សម្រាប់លំដាប់ថ្នាក់ទី១គឺលោកថៃហ្គ័រវូដ
អតីតជើងឯកវាយកូនហ្គោលនៅលើពិភពលោក ជនជាតិអាមេរិក
ដោយមានទ្រព្យសរុបជាង៥៣៨លានផោន ។
ចំណែកកីឡាការិនី
ដែលមានទ្រព្យស្តុកស្តម្ភបំផុតនៅលើពិភពលោកបានទៅទេពអប្សរជន
ជាតិរុស្ស៊ី នាងម៉ារីយ៉ា សារ៉ាប៉ូវ៉ា កីឡាការិនីតឺន្នីស
ស្ថិតនៅចំណាត់ថ្នាក់លេខ១ ។
គួរបញ្ជាក់ថា
សម្រាប់កីឡាករនៅចក្រភពអង់គ្លេសនិងអៀរឡង់
ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភចំនួន១០០ចំណាត់ថ្នាក់ដំបូង
ក្នុងនោះមានកីឡាករបាល់ទាត់ដល់ទៅ៤៨នាក់។
ផ្ទុយទៅវិញបែរជាគ្មានកីឡាករប្រភេទប្រណាំងកង់ កីឡាកររត់ប្រណាំង
ឫកីឡាករហែលទឹកណាម្នាក់មានសភាពលេចធ្លោក្នុងចំណាត់ថ្នាក់ខាងលើ
ទៅវិញ ៕