ភ្នំពេញៈ មានការភ្ញាក់ផ្អើល
មួយបានកើតឡើង បន្ទាប់ពីគេបានប្រទះឃើញ សាកសពអណ្តែតទឹក មួយ ដែល
មានសភាពហើមស្អុយ ទៅហើយដែលគេសង្ស័យថា ជាករណីលោតទឹកសម្លាប់ខ្លួន
ពីលើស្ពានជ្រោយ ចង្វាដោយខ្លួនឯង ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលដោយសារតែឃើញសាកសពអណ្តែតទឹកនេះបានកើតឡើងនៅព្រឹកថ្ងៃទី
១៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង៥ និង៣០នាទី នៅចំណុចច្រាំងទន្លេ
ក្បែរព្រះអង្គដងកើរ ផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ។
សពដែលគេប្រទះឃើញនោះមានសភាពហើមស្អុយទៅហើយមានភិនភាគសម្បុរសណ្តែកបាយស្លៀកខោខ្លី
ពណ៍ខ្មៅពាក់អាវយឺតពណ៍ខៀវ មានស្លាកសញ្ញាញ៉ូតុនធីឡាយមានអក្សរខ្មែថាសិស្សពូកែ
មាឌធំល្មម កម្ពស់ប្រហែល១ម៉ែត្រ ៧០ សក់ខ្លី ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា
នៅវេលាម៉ោងកើតហេតុខាងលើគេបាន ប្រទះឃើញ
សពយុវជនម្នាក់មានអាយុប្រហែលជាង២០ឆ្នាំ
បានអណ្តែតលើផ្ទៃទឹកមាត់ច្រាំងទន្លេមុខ ព្រះអង្គដងកើរដោយ
គេឃើញមានស្លាកស្នាមបែកក្បាល ខាងក្រោយ សង្ស័យថាជាករណីឃាតកម្ម
វាយសម្លាប់ទម្លាក់ទឹកទន្លេ ចំណែកអ្នកខ្លះទៀតសង្ស័យថា លោតទឹកសម្លាប់ខ្លួន។
បច្ចុប្បន្នសាកសពត្រូវបានប៉ូលិសមូលដ្ឋានស្រង់យកមកធ្វើកោសល្យវិច្ច័យ
យកទៅដាក់នៅវត្ត ព្រះពុទ្ធ រួចដឹកបន្តយកទៅតម្កល់នៅវត្តឬស្សីសាញ់
សង្កាត់ព្រៃសរ ខណ្ឌដង្កោ ដើម្បីរងចាំសាច់ញាតិ
មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕(dapnews)