កណ្ដាល ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ
និង នារីម្នាក់ទៀតរង របួសស្រាល បន្ទាប់ពីជិះម៉ូតូឆ្លងថ្នល់ ហើយ
ត្រូវរថយន្ដបុកពេញទំហឹង កាលពីម៉ោង១៨ និង១០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១២
តាមបណ្ដោយផ្លូវជាតិលេខ១ ជិតវិទ្យាល័យ ជ័យវរ្ម័នទី៧
ស្ថិតក្នុងភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា បន្ទាប់ពីរថយន្ដបង្កបុកហើយ អ្នកបើកបរព្យាយាមបើករត់រហូតមកដល់ ចំណុចភ្លើងស្ដុបច្បារអំពៅ ទើបនគរបាល ចរាចរខណ្ឌមានជ័យស្ទាក់ចាប់បាន រួចនាំ យកទៅអធិការដ្ឋាននគរបាលស្រុកកៀន ស្វាយ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
ប្រភពព័ត៌មាន ពីនគរបាលចរាចរ បាន ឱ្យដឹងថា រថយន្ដបង្កម៉ាកហាយឡែនឌឺ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2F-4468 បានបើកពីអ្នកលឿងឆ្ពោះចូលក្រុង ភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបុក ម៉ូតូមួយគ្រឿង ម៉ាកអាយខន់ ពណ៌ ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1AS-1312 បើកបរ ដោយឈ្មោះ យឹម ចាន់រាសី ស្នាក់នៅភូមិដី ឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដ កណ្ដាល ដោយឌុបនារីម្នាក់ ជាសង្សា ឈ្មោះ ភឿង សូរិយា ក្នុងទិសដៅពីភ្នំពេញទៅកៀន ស្វាយ ខណៈម៉ូតូកំពុងបើកឆ្លងថ្នល់បានពាក់ កណ្ដាលផ្លូវស្រាប់តែរថយន្ដបុកពេញមួយ ទំហឹងបណ្ដាលឱ្យខ្ទាតចេញពីម៉ូតូប្រមាណ ១០ម៉ែត្រ។
ប្រភពព័ត៌មានអ្នកឃើញហេតុការណ៍ បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា មុនពេលយុវជន ឈ្មោះ យឹម ចាន់រាសី ជួបហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ នេះ ជនរងគ្រោះ និងនារីម្នាក់ ដែលធ្វើ ដំណើរជាមួយនោះ បានជួបជុំមិត្ដភក្ដិផឹកស៊ី ឡើងស្រវឹង មិនតែប៉ុណ្ណោះ ជនរងគ្រោះ បានឈ្លោះជាមួយក្រុមផឹកស៊ី ហើយយក ដបស្រាវាយទៅលើភាគីម្ខាង ឱ្យរងរបួស បែកក្បាលផងដែរ។ ប្រភពបន្ដថា ដោយ ដឹងថា ខ្លួនវាយទៅលើភាគីម្ខាងបណ្ដាលឱ្យ រងរបួសហើយ ជនរង គ្រោះក៏ហៅនារីជា សង្សារនោះ ឡើងជិះម៉ូតូបើករត់ចេញពី វង់ផឹកស៊ីនោះ ទើបបណ្ដាលឱ្យជួបហេតុ ការណ៍គ្រោះថ្នាក់ រហូតដល់ស្លាប់បាត់បង់ ជីវិតតែម្ដង។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា បន្ទាប់ ពីយុវជនឈ្មោះ យឹម ចាន់រាសី ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុនោះ នារីដែលជិះម៉ូតូ ជាមួយជនរងគ្រោះនោះ បានរងរបួសស្រាល ហើយក្រោករត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នរថយន្ដបង្ក និងម៉ូតូជនរងគ្រោះ ត្រូវកម្លាំងនគរបាលចរាចរណ៍អូសយកទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀន ស្វាយ ដើម្បីរង់ចាំម្ចាស់ចូល ខ្លួនទៅដោះ ស្រាយតាមនីតិវិធីច្បាប់៕