នេះគឺជាស្ត្រីដែលធ្លាប់ជាសង្សារយូរអង្វែងដំបូងបំផុតរបស់លោក
បារ៉ាក់ អូបាម៉ា
នេះបើយោងតាមការលាតត្រដាងមួយចេញផ្សាយក្នុងវេបសាយ MailOnline
កាលពីថ្ងៃទី ៤ ឧសភា ២០១២ ។ លោកស្រី អាឡិច ម៉ាកនៀរ (Alex McNear)
គឺជាម្តាយកូនមួយដែលកំពុងបើកក្រុមហ៊ុមថាមពលបៃតងមួយ និង
រស់នៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃមួយតម្លៃពីរលានដុល្លារនៅក្នុង
សង្កាត់ Sag Harbor ក្រុងញូវយ៉ក ។
នាងក៏ជា
អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យដែលគេបានដឹងយ៉ាងច្បាស់ថាបានបោះឆ្នោត
ឲ្យលោកអូបាម៉ាក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០០៨ ដែរ ។
ក្នុងសប្តាហ៍នេះ ឯកសារសម្រង់មួយបានបង្ហាញឲ្យដឹងថា
លោកស្រីម៉ាកនៀរបានយកឈ្នះបេះដូងអនាគតប្រធានាធិបតី
(អូបាម៉ាកាលពីនៅកំលោះ) កាលពីកំពុងរៀននៅមហាវិទ្យាល័យ
ប៉ុន្តែមកទល់ពេលបច្ចុប្បន្ននេះសាច់រឿងអំពីអ្វីដែលបានកើតឡើង
បន្ទាប់មកទៀតចំពោះលោកស្រីគេនៅមិនទាន់បានដឹងនៅឡើយទេ ។
ជាជាងផ្លាស់ទៅសេតវិមាន
នាងក៏បានរៀបការជាមួយអ្នកប្រដាល់ជនជាតិស៊ែប៊ីដែលមានប្រាក់ឈ្នួល
តិចឈ្មោះ បប់ បូហ្ស៊ិក (Bob Bozic)
ដែលគ្រាមួយនោះធ្លាប់បានប្លន់ធនាគារចំនួន ៦ ម៉ឺនដុល្លារ ។
ម៉ាកនៀរបានរៀបការជាមួយបប់
បូហ្ស៊ិកនៅក្នុងពិធីមួយដែលធ្វើឲ្យម្តាយរបស់នាងរន្ធត់ចិត្ត
ជាខ្លាំង និងបាននាំអតីតមនុស្សខ្ចាត់ព្រាត់
និងជាអតីតអ្នកទទួលការភ្នាល់ល្បែងមួយរូប (បូហ្ស៊ិក)
ឲ្យចូលក្នុងគ្រួសារឋានៈខ្ពស់ ។
អ្នកទាំងពីរបានរៀបការជាមួយគ្នាក្នុងឆ្នាំ ១៩៨៧
ហើយបានកូនស្រីម្នាក់ឈ្មោះ Vesna បច្ចុប្បន្នអាយុ ២០ ឆ្នាំហើយ
ប៉ុន្តែក្រោយពីរស់នៅជាមួយគ្នាបានប្រាំពីរឆ្នាំ
ពួកគេក៏លែងលះគ្នាវិញ ។ ហើយបច្ចុប្បន្ននេះ
បូហ្ស៊ិកបានក្លាយជាអ្នកចាក់ស្រាបៀរនៅហាង Fanelli's Cafe
ដ៏ល្បីបំផុតក្នុងពិភពលោក ស្ថិតនៅ SoHo ក្នុងទីក្រុងញូវយ៉ក ។
ទន្ទឹមនោះដែរ
លោកអូបាម៉ាក៏បានចាប់ផ្តើមស្នេហាជាមួយគូស្នេហ៍ទីពីរឈ្មោះ
ជីនេវីវ ឃុគ (Genevieve Cook) មុនពេលជួបលោកស្រី មីឆែល អូបាម៉ា
និងរៀបការជាមួយលោកស្រី
ហើយបន្ទាប់មកក្លាយទៅជាមេដឹកនាំរបស់ប្រទេសនៃពិភពសេរីភាព (អាមេរិក)
។
នៅក្នុងការបញ្ចេញមតិដំបូងបំផុត
ចាប់តាំងពីសាច់រឿងនេះបានបែកធ្លាយ លោកស្រី ម៉ាកនៀរបានប្រាប់
MailOnline ថា "ខ្ញុំនឹងមិនផ្តល់កិច្ចសម្ភាសន៍ណាមួយនោះទេ ។
ខ្ញុំគ្មានអ្វីត្រូវនិយាយច្រើនអំពីប្រធានបទទាំងមូលនោះឡើយ" ។
ក្រោយមកលោកស្រីត្រូវបានសួរថាតើលោកស្រីអាចនឹងណាត់ជួបជាមួយលោកអូ
បាម៉ាដែរឬទេប្រសិនបើលោកមកទាក់ទងលោកស្រីម្តងទៀត
លោកស្រីម៉ាកនៀរបានឆ្លើយថា "លាសិនហើយ រួចក៏បិទទូរស័ព្ទ" ។
លោកស្រីម៉ាកនៀរត្រូវបានប្រកាសឈ្មោះជាលើកដំបូងនៅក្នុងសប្តាហ៍នេះ
ក្នុងនាមជាមនុស្សដំបូងគេបំផុតដែលលោកអូបាម៉ាបាក់ចិត្តស្រឡាញ់
ខ្លាំងបំផុតនៅក្នុងសម្រង់ឯកសារមួយទាញចេញពីភាពយន្តជីវប្រវត្តិរបស់
ប្រធានាធិបតីអូបាម៉ាដែលនឹងមកដល់ឆាប់ៗនេះ និពន្ធដោយ លោក ដាវីត
ម៉ារ៉ានីស (David Maraniss) ។
លោកស្រីម៉ាក
នៀរ និង លោកអូបាម៉ាជួបគ្នាដំបូងនៅសាកលវិទ្យាល័យ Occidental College
ក្នុងរដ្ឋកាលីហ្វ័រញ៉ា និងមានទំនាក់ទំនងស្នេហានៅអាយុ ២០ ឆ្នាំ
នៅទីក្រុងញូវយ៉ក ក្នុងឆ្នាំ ១៩៨១
នៅពេលដែលលោកអូបាម៉ាបានផ្ទេរមកសង្កាត់ Columbia
ដើម្បីបន្តការសិក្សា ។
នាងម៉ាកនៀរគឺជាស្រីមានចំណេះដឹងម្នាក់មានប្រភពមកពីគ្រួសារឋានៈ
ខ្ពស់ប៉ុន្តែសំដីអាក្រក់ដែលបានឆក់យកបេះដូងលោកអូបាម៉ាដែលជា
បញ្ញាវ័ន្តមួយរូប ។
ម៉ាកនៀរបច្ចុប្បន្ន
អាយុ ៥១ ឆ្នាំ ឥឡូវបានបើកក្រុមហ៊ុនថាមពលកកើតឡើងវិញមួយឈ្មោះថា
GreenLogic នៅសង្កាត់សោថែមតុននៃទីក្រុងញូវយ៉ក ។
ហើយដៃគូជីវិតយូរអង្វែង និង ចុងក្រោយរបស់លោកស្រី គឺបុរសឈ្មោះ
រ៉ូប៊ឺត ស្ទៀន (Robert Stein) អាយុ ៦០ ឆ្នាំ
ដែលជាគ្រូពេទ្យចិត្តសាស្ត្រកុមារ
ហើយផ្ទះរបស់ពួកគេគឺស្ថិតនៅផ្លូវសម្បូរស្លឹកឈើជ្រុះក្នុងសង្កាត់
Sag Harbor ក្រុងញូវយ៉ក ក្បែរសង្កាត់ The Hamptons
ដែលសម្បូរសុទ្ធមហាសេដ្ឋីរស់នៅ ៕