Sunday, May 6, 2012

ភ្លើងឆេះស្មៅជាង ១៣ហិកតា ក្នុងស្ថានីយ៍វិទ្យុជាតិ អាចបណ្តាលពី អ្នកលួចកាត់ខ្សែកាប

www.dap-news.com 
ភ្នំពេញៈ បន្ទាប់ពីភ្លើងរលត់ ក្រោយការឆេះស្មៅខាងក្រោយ ស្ថានីយ៍វិទ្យុជាតិ ក្រុមសមត្ថកិច្ចបានរកឃើញ ធុងហ្គាសធំពីរ ជាការសន្និដ្ឋាន ស្មៅទាំងនោះ អាចឆាបឆេះដោយសារ ធុងហ្គាសទំាងពីរនេះ ។
មន្រ្តីនគរបាលនម្នាក់ នៅកន្លែងកើតហេតុ បានឲ្យដឹងថា ធុងហ្គាសធំពីរ ត្រូវបានរកឃើញនៅម៉ោង ៤និង១០នាទី ល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១២ ក្នុងផ្ទៃដីទំហំជាង ១៣ហិកតា ស្ថិតនៅខាងក្រោយស្ថានីយ៍វិទ្យុជាតិនេះ ។

មន្រ្តីនគរបាល ធ្វើការសន្និដ្ឋានថា ករណីឆេះស្មៅនេះ គឺកើតចេញពីធុងហ្គាសធំទាំងពីរនេះ ហើយរឿងនេះដែរ ប្រហែលប្រើប្រាស់ធុងហ្គាសនេះ សម្រាប់លួចផ្សាកាត់ផ្តាច់ខ្សែកាប ក្នុងបំណងទុច្ចរិតអ្វីមួយ ដោយការធ្វើប្រហែសក៏ឆាបរាលដាល ឆេះដល់ស្មៅនៅក្បែរនោះតែម្តងទៅ ហើយអ្នក ប្រព្រឹត្តក៏នាំគ្នារត់គេចខ្លួនអស់ទៅ។
គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋនៅក្នុង សង្កាត់ស្ទឹងមានជ័យ នៅម៉ោង៤និង២០នាទី រសៀលនេះ រថយន្តពន្លត់អគ្គិភ័យចំនួន៥ គ្រឿងកំពុងត្រៀមបង្ការពន្លត់ភ្លើង ដែលកំពុងឆាបឆេះស្មៅ កម្រាស់ត្រឹមជង្គង់ជាង១៣ ហិកតា ខាងក្រោយស្ថានីយ៍វិទ្យុជាតិ ស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខ្លាចឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ៕
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com

Comments system

Disqus Shortname