Sunday, May 6, 2012

ក្រុម​អាវ​ក្រហម​អំពាវនាវ​អោយមាន​កំណែទម្រង់​និង​បញ្ចប់​រដ្ឋប្រហារ​យោធា​

​មេដឹកនាំ​ក្រុម​អាវ​ក្រហម​ថៃ លោកស្រី ធិតា ថា​វ៉ន​សេត​បាន​និយាយ​ថា​ចលនា​អាវ​ក្រហម​នឹង​កើន​ទ្វេ​នៅ​រយៈពេល​៥​ឆ្នាំ​ ហើយ​នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​សំរាប់​ការកែសម្រួល​ច្បាប់​ព្រមទាំង​ កំណែទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​
​ធិតា​បាន​និយាយថា​ប្រសិនបើ​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​នឹង​លេចចេញ​ជា​ រូបរាង​នៅ​ឆ្នាំក្រោយ និង​ដំណើរការ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​យុត្តិធម៌​ត្រូវ​បាន ​អនុវត្ត​អោយ​ស៊ីគ្នា ថៃ​នៅ​យ៉ាងយូរ​ត្រឹម​ឆ្នាំ​២០១៧​នឹង​មាន​ប្រជាធិបតេយ្យ​បាន​៦០​ភាគរយ​។​ ចំនួន​អ្នកគាំទ្រ​ចលនា​អាវ​ក្រហម​ដល់​ពេល​នោះ​នឹង​​មាន​ចំនួន​ជាង​៣០​លាន​ នាក់​។​

​លោកស្រី​បាន​និយាយ​ដូច្នេះ​ថា​"​ខ្ញុំ​គិតថា​ចំនួន​មនុស្ស​ដែល​យល់​ស្រប ​ជាមួយ​យើង​នឹង​កើន​។​គិត​លើ​កម្លាំង​ពលកម្ម​ចំនួន​នេះ​នឹង​កើន​ជាង​៣០​លាន​ ។​​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​នឹងមាន​ចំនួន​ជាង​៤០​លាន​។​ឥឡូវ​យើង​មាន​ អ្នកគាំទ្រ​ជាង​១០​លាន​នាក់​ដែល​យើង​មើល​ឃើញ​ចេញ​ពី​លទ្ធផល​ឆ្នោត​បូករួម​ ទាំង​អ្នក​មិន​បោះឆ្នោត​អោយ​គណបក្ស​ភឿ​ថៃ​"​។​
​នៅពេល​ត្រូវ​គេ​សួរថា​តើ​ប្រទេស​ថៃ​នឹង​ទៅជា​យ៉ាងណា​នៅ​ពេល​ពួក​អាវ​ ក្រហម​ត្រួតត្រា​ប្រទេស លោកស្រី​ធិតា​បាន​និយាយ​ថា​ឥឡូវ​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​ត្រូវបាន​ជ្រើសរើស​ជា​នាយករដ្ឋមន្ត្រី ប្រទេស​ថៃ​មាន​ប្រជាធិបតេយ្យ​២០​ភាគរយ​ពី​ព្រោះ​នៅ​មាន​សមាជិក​ព្រឹទ្ធសភា​ និង​អង្គការ​ឯករាជ្យ​នា​នា​ដែល​ឆ្លងកាត់​ការតែងតាំង​។​"​ខ្ញុំ​មិនដឹងថា​តើ​ ដល់​ពេល​ណា​ថៃ​មាន​ប្រជាធិបតេយ្យ​១០០​ភាគរយ​នោះ​ទេ តែ​យ៉ាងហោច​ណាស់​បន្ទាប់ពី​ការធ្វើ​វិសោធ​​ន​កម្ម​រដ្ឋ យើង​អាច​ទទួលបាន​៣០​ទៅ​៥០​ភាគរយ​ទៀត ហើយ​ច្បាប់​ខ្លះ​នឹង​បាន​ល្អ​ប្រសើរ​ឡើង​ដូចជា​ច្បាប់​ទាក់ទង​នឹង​ ព្រឹទ្ធសភា​។​អ្នក​ខ្លះ​អាច​គិតថា​​បុគ្គល​តែងតាំង​គួរ​អោយ​រំខាន​។​ពួកគេ​ ត្រូវបាន​មើលឃើញថា​ជា​មនុស្ស​ចេញមក​ពី​បាត​សង្គម ពួកគេ​ត្រូវបាន​តែងតាំង​និង​វា​ស្រប​ច្បាប់​។​ដើម្បី​មាន​លទ្ធិ​​ ប្រជាធិបតេយ្យ​១០០​ភាគរយ ដំបូង​ប្រជាជន​ត្រូវ​យល់​ឃើញ​ថា​រដ្ឋប្រហារ​យោធា​ជា​ប្រភេទ​នៃ​ ការប្រតិបត្តិ​ដ៏​គម្រក់​បំផុត​។​ទី​២ យន្តការ​រដ្ឋ​ត្រូវតែ​ពាក់ព័ន្ធ​​ជាមួយ​ប្រជាជន​ទាំងស្រុង​តាម​រយៈ​ ការបោះឆ្នោត​ផ្ទាល់​និង​មិនផ្ទាល់​។​យើង​មិន​រំពឹង​បាន​១០០​ភាគរយ​ទេ តែបើ​បាន​៧០​ទៅ​៨០​ក៏​វា​គ្រាន់បើ​ដែរ​"​។​
​លោកស្រី​បាន​បដិសេធ​មិន​ពិភាក្សា​ឋានៈ​នៃ​របប​រាជានិយម​ក្នុង​ការ​កំណត់ ​និយមន័យ​នៃ​លទ្ធិប្រជាធិបតេយ្យ​របស់​លោក​ស្រី​ដោយ​លោកស្រី​គ្រាន់តែ​ និយាយថា​វា​អាស្រ័យ​លើ​សភា​ព្រាង​រដ្ឋធម្មនុញ្ញ​។​"​គោលបំណង​ធំ​នៃ​ក្រុម​ អាវ​ក្រហម​គឺ​លុប​បំបាត់​រដ្ឋប្រហារ​យោធា​និង​តស៊ូ​ដើម្បី​សមភាព​។​គ្រប់​ សមាជិក​ព្រឹទ្ធសភា បើ​នៅ​តែ​មាន ត្រូវតែ​ឆ្លង​តាម​ការបោះឆ្នោត​"​។​
​លោកស្រី​បាន​បន្តថា ពួក​អាវ​ក្រហ​មិនចាំបាច់​តែ​ជា​អ្នកគាំទ្រ​ថាក់ស៊ីន​ទេ​។​ថាក់ស៊ីន​គ្រាន់តែ ​ជា​និមិត្តរូប ពីព្រោះ​លោក​ក៏​ត្រូវ​បាន​រំលោភ​ដូច​ពួក​អាវ​ក្រហម​ដែរ​។​អ្នក​ណា​ក៏ដោយ​ អោយតែ​ឈរ​ខាង​ប្រជាជន​ស្ថិតនៅ​ខាង​យើង​។​បើ​អ្នក​បដិសេធ​រដ្ឋប្រហារ អ្នក​​ជា​គ្នា​របស់​យើង​។​មហាជន​ស្រឡាញ់​ថាក់ស៊ីន​ពីព្រោះ​លោក​បាន​បំរើ​ សេចក្តីត្រូវការ​របស់​ប្រជាជន​។​លោក​បាន​ក្លាយជា​វីរបុរស​ម្នាក់​ពីព្រោះ​តែ ​រដ្ឋប្រហារ​​យោធា​។​
"​បណ្តាញ​នយោបាយ​ការិយាធិបតេយ្យ មិន​អាច​ចូល​ចិត្ត​ថាក់ស៊ីន​ទេ​ពីព្រោះ​ពួក​គេ​គិត​ថា​ពួក​អាវ​ក្រហម​​កំពុង ​ធ្វើ​សំរាប់​ថាក់ស៊ីន​។​នេះ​មិន​ពិត​ទេ​។​សូម្បី​តែ​ថាក់ស៊ីន​ស្លាប់​នៅ​ ថ្ងៃនេះ ឬ​បើ​ថាក់ស៊ីន​ត្រូវបាន​ចាប់​ដាក់​ក្នុង​ដប​និង​បាញ់​អោយ​ប៉ើង​ចេញ​ផុត​ពី​ ផែនដី​​ឬ​ក៏​លោក​ឧត្តមសេនីយ៍​ព្រេមក៏​ដូចគ្នានេះដែរ តើ​នៅ​តែ​មាន​ការតស៊ូ​ដែរឬទេ​?​តើ​អាវ​ក្រហម​នឹង​បញ្ចប់​ចលនា​របស់​គេ​បើ​ ព្រេម​ស្លាប់​?​ឬក៏​បើ​មាន​អ្វី​មួយ​កើតឡើង​​ចំពោះ​ថាក់ស៊ីន តើ​ក្រុម​អាវ​ក្រហម​នឹង​ឈប់​? ទេ ពួកគេ​នឹង​ខិតខំ​ខ្លាំង​ឡើង​"៕

Comments system

Disqus Shortname