Tuesday, May 15, 2012

ប៊ីរីយ៉ា ធ្លាប់ស្រមៃ ចង់ក្លាយជា ពិធីការិនីវិទ្យុ តែមិនសមបំណង

ភ្នំពេញៈ តារាស្រីដែលទើបតែហក់ចូលក្នុងវិថីសិល្បៈ ជាង២ឆ្នាំ កញ្ញា ប៊ីរីយ៉ា ដែលទស្សនិកជនតែងតែបាន ស្គាល់នាងតាមរយៈការសម្តែង ថតស្ពតពាណិជ្ជកម្ម និងការដើរម៉ូដជាច្រើនរូបនេះ បានបង្ហើបប្រាប់ពីក្តីស្រមៃ ដែលនាងធ្លាប់ប៉ងប្រាថ្នាតាំងពីកុមារភាពថា នាងធ្លាប់មានបំណងប្រាថ្នាចង់ក្លាយជាពិធិការិនីវិទ្យុ ដែលមាន ឈ្មោះល្បីមួយរូប តែក្តីប្រាថ្នា មិនសមបំណងនាងទាល់តែសោះ។
Photo by DAP-NEWSតារាបង្ហាញម៉ូដ កូនកាត់ខ្មែរ-ឥណ្ឌា កញ្ញា ប៊ីរីយ៉ា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា បើនិយាយពីអា ជីពសិល្បៈ នាងមិនដែលគិតថា ក្លាយខ្លួនជាតារាសម្តែង ឬក៏ជាតារាបង្ហាញម៉ូដអីនោះទេ នាងមានក្តីប្រាថ្នាចង់ ក្លាយខ្លួនជាពិធីការិនីវិទ្យុមួយរូប ដែលមានឈ្មោះបោះសំឡេង ហើយក៏មិនដែលគិតថា នាងបានក្លាយខ្លួនជាពិធី ការិនីទូរទស្សន៍នោះទេ តែអ្វីដែលជាក្តីប្រាថ្នារបស់នាងបែរជាមិនសមបំណងទៅវិញ។
តារាស្រីវ័យ ២២ឆ្នាំរូបនេះ បានប្រាប់ថា «ដំបូងឡើយ ខ្ញុំមិនដែលគិតថា បានក្លាយខ្លួនជាតារាដូចសព្វថ្ងៃនេះទេ ខ្ញុំគ្រាន់តែចង់ក្លាយជាពិធីការិនីមួយរូប នៅស្ថានីយវិទ្យុតែប៉ុណ្ណោះ ប៉ុន្តែដោយសារតែគ្មានឱកាស ហើយក្រោយ មកខ្ញុំក៏ត្រូវបានម្ចាស់ផលិតកម្មទាក់ទងឲ្យសម្តែងកាយវិការខារ៉ាអូខេ ដើរម៉ូដ និងថតស្ពតជាហូរហែរហូតដល់ ពេលបច្ចុប្បន្ននេះតែម្តង។ ប៉ុន្តែសម្រាប់ខ្ញុំនៅតែចង់ចាប់អាជីពជាពិធីការិនីវិទ្យុ នេះប្រសិនបើមានឱកាស ព្រោះ ស្រឡាញ់តាំងពីតូចមកម្ល៉េះ»។
ស្រីស្រស់ច្រមុះស្រួច ដែលមានម្តាយជាជនជាឥណ្ឌា កញ្ញា ប៊ីរីយ៉ា នាពេលថ្មីៗនេះ ក៏កំពុងតែមមាញឹក ជាមួយ ការងាររបស់នាង ទាំងការថតស្ពត និងការដើរម៉ូដច្រើន ហើយថ្មីៗនេះ នាងក៏បានគ្រងដំណែងជាពិធីការិនី នៅ ស្ថានីយទូរទស្សន៍ស៊ីធីអ៊ីន ក្នុងកម្មវិធីកម្សាន្ត តារាក្នុង និងក្រៅស្រុកទៀតផង។
គួររំលឹកផងដែរថា កញ្ញា ប៊ីរីយ៉ា បានចូលប្រឡូកក្នុងសិល្បៈ នៅចុងឆ្នាំ២០១០ ក្នុងនាមជាតារាបង្ហាញម៉ូដឲ្យក្រុមបង្ហាញម៉ូដ Sun Model ក្រោយមកនាងក៏ត្រូវបានម្ចាស់ក្រុមហ៊ុន ក៏ដូចជាម្ចាស់ផលិតកម្មជាច្រើន ទាក់ទង ឲ្យនាងថតស្ពត ក៏ដូចជាចម្រៀងកាយវិការខារ៉ាអូខេ ដូចជាបទ «ក្រៅពីអូនមិនយកប្រពន្ធ, អ្នកណានាំអូនមក, ឈប់ស្អប់បងទៅ និងថតស្ពតម៉ូតូហុងដា ស៊េរីឆ្នាំ២០១២, ថតស្ពតឲ្យសាប៊ូលុច្ស ព្រមទាំងមានស្ពត ក៏ដូចជា បទចម្រៀង ជាច្រើនទៀតផងដែរ»៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

Comments system

Disqus Shortname