Saturday, May 12, 2012

ពីរ​នាក់​ប្តី-​ប្រពន្ធ​ជិះ​រ៉ឺ​ម៉ក​ដឹក​បន្លែ​ឆ្លង​កាត់​ផ្លូវ​កែង​ចុច​ស៊ី​ផ្លេ​​ត្រូវ​អ្នក​ជិះ​រថយន្ត​ចុះ​ទះ​កំផ្លៀង

រាជធានីភ្នំពេញ​​ ៖ ខណៈ​រ៉ឺម៉ក​​ម៉ូតូ​បើក​កាត់​មុខ​ ​ហើយ​ស៊ី​ផ្លេ​​សុំ​ទៅ​មុន​ ​​បុរស២​នាក់​​ឈប់​រថយន្ត​​ពាំ​ង​ពី​មុខ​ ហើយ​ចុះ​ទះ​កំផ្លៀងអ្នក​បើក​រ៉ឺម៉ក​​មួយ​ដៃ​ ព្រម​ទាំង​​​និយាយព្រមាន​ថា «ឯង​មិន​ដឹង​អញ​ធ្វើ​ការ​​អី​ទេ មើល​​តែ​​ក្នុង​រថយន្ត​​មាន​ស្លាក «​មផ» ដឹង​ថាអញ​ធ្វើ​អី​​​​ហើយ» ។ ហេតុការណ៍​នេះ​កើត​ឡើង​​នៅ​វេ​លា​ម៉ោង​៣​និង​១៥​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី ​​១០ ឧសភា នៅ​មហាវិថី​ម៉ៅ​សេ​ទុង កែង​ផ្លូវ​លេខ​២៣០ ក្នុង​សង្កាត់​​ផ្សារ​ដើម​គ ខណ្ឌ​ទួល​គោក ​។
បុរស​អ្នក​បើក​រ៉ឺម៉ក​​ឈ្មោះ​​ម៉ាក់ ផៃ  អាយុ​៤៧​ឆ្នាំ ​និង​ប្រពន្ធ​ឈ្មោះ​​ឡោ ម៉ា​លីស អាយុ​៤៣​ឆ្នាំ ​ជា​​អាជីវករ​លក់​បន្លែ​នៅ​ផ្សារ​​ជម្ពូវ័ន ស្នាក់​នៅ​ភូមិ​រទាំ ​ឃុំ​ភូមិ​ធំ ​ស្រុក​កៀន​ស្វាយ ​ខេត្ត​កណ្តាល ឱ្យ​ដឹង
​ថា ពួក​​គាត់​ពីរ​នាក់​ប្តី-​ប្រពន្ធ​​ត្រឡប់​ម​ក​ពី​ទិញ​បន្លែ​​នៅ​ផ្សារ​ដើម​ គ យក​ទៅ​លក់​នៅ​​ផ្សារ​ជម្ពូ​វ័ន លុះ​​បើក​រ៉ឺ​ម៉ក​តាម​មហាវិថី​​ម៉ៅ​សេ​ទុង ពី​ត្បូង​ទៅ​ជើង​​ដល់​ផ្លូវ​កែង​លេខ​២៣០ ដោយ​​ឆ្លង​​ដល់​គំនូស​កណ្តាល​ហើយនោះ​ ស្រាប់តែ​​មាន​រថយន្ត​កាមរី​ឆ្លាម ជិះ​គ្នា​២​នាក់ បើក​ចេញ​ពី​ក្លឹប​ឡឺ​វីស តាម​ផ្លូវ​លេខ​២៣០ ​ពី​​កើត​​ទៅ​លិច​​ដល់​ផ្លូវ​កែង​​ដែរ ។ ដោយ​​គាត់​ខ្លាច​រថយន្ត​បើក​ឆ្លង​កាត់​មុន ហើយ​​​រ៉ឺ​ម៉ក​របស់​គាត់​ចាប់​ហ្វ្រាំង​មិន​ទាន់​​បណ្តាល​បុក​ទើប​គាត់​ចុច​ ស៊ី​ផ្លេ​សុំ​ផ្លូវ​ទៅ​មុន ។
ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​គាត់​​ស៊ី​ផ្លេ​នោះ​រថយន្ត​បាន​បន្ថយ​ល្បឿន​ឱ្យ​ទៅ​មុន លុះ​​ហួស​​ប្រមាណ​​៣០​ម៉ែត្រ ស្រាប់តែ​រថយន្ត​នោះ​​បើក​ទៅ​ពាំង​ពី​ខាង​មុខ​រ៉ឺ​ម៉ក​ ។ ភ្លាម​នោះ​​បុរស​ម្នាក់​ដែល​អង្គុយ​នៅ​ខាង​ស្តាំ​​ចុះ​ទៅ​​ចាប់ក្របួច​​អាវ​ គាត់​​​ ហើយ​ទះ​កំផ្លៀង​​មួយ​ដៃ។ ឃើញ​បែប​​នេះ ប្រពន្ធ​​គាត់​​ចុះ​ពី​លើ​រ៉ឺ​ម៉ក​ទៅ​សំពះ​អង្វរ​ ទើប​បុរស​នោះ​​និយាយ​ថា ​«មនុស្ស​​សម្រាម​ដូច​ឯង​ហ៊ាន​ស៊ី​ផ្លេ​​​ឌឺ​ដាក់​​អញ​ផង​ ដឹង​អញ​ធ្វើ​ការ​​អី​ទេ​ មើល​តែ​​ក្នុង​រថយន្ត​របស់​អញ​​ឃើញ​​ស្លាក​ដឹង​ថា​អញ​ធ្វើ​អី​នៅ​ឯ​ណា​​ហើយ» រួច​ក៏​ឡើង​ជិះ​រថយន្ត​​​ចេញ​ទៅ​បាត់ ។
គួរ​ឱ្យ​ស្តាយ​ពេល​អ្នក​យក​ព័​ត៌មាន​យើង​ទៅ​ដល់​​ កន្លែង​កើត​ហេតុ​ បុរ​សទាំង​ពីរ​នាក់​នោះ​ជិះ​រថយន្ត​ចេញ​ទៅ​បាត់មិន​បាន​ថត​រូប​ភាព​ជាក់​ ស្តែង​ទេ នៅ​សល់​តែ​ពី​រនាក់​ប្តី​-ប្រពន្ធ​​ដែល​បុរស​ជា​ប្តី​ប៉ោង​មុខ​ដោយ​ត្រូវ​ មួយ​ដៃ​​ពី​បុរស​អ្នក​មាន​អំណាច​​ ។ តាម​ចរិត​​នោះ ពួក​គេ​​ជា​មនុស្ស​សម្រាម​​ទៅ​វិញ​ទេ ដែល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យក​ភាព​ថ្លៃ​ថ្នូរ​នៃ​ ស្ថាប័ន​​រដ្ឋ​មក​​ក្អេង​ក្អាង​បែប​នេះ​ ៕

Comments system

Disqus Shortname