សួរស្តីប្រិយមិត្ត អ្នកអានជាទីគោរព នេះគឺជាអត្ថបទដែល ខ្ញុំបានដកស្រង់ទាំងស្រុងពីគេហទំព័រ Sabay ដែលបានធ្វើបទយកការណ៏អំពីការយល់ដឹង លើទីផ្សារមូលបត្រ សូមអានអត្ថបទដូចខាក្រោម៖
ទីផ្សារមូលបត្របានបើកទ្វារជួញដូរអស់ពេលរយៈប្រមាណជាងមួយខែកន្លងមក
ហើយ ប៉ុន្តែបើតាមការស្តង់មតិរបស់អង្គកា Enrich បានរកឃើញថា
យុវជនប្រមាណ៨០ភាគរយប៉ុណ្ណោះ ដែលបានឭពាក្យថា Stock
ភាគច្រើនគឺមិនបានយល់ច្បាស់ពីដំណើរការនៃទីផ្សារមូលបត្រ
នោះទេ។
លោក ហេង ភក្ដី ប្រធានអង្គការ Enrich
បានឲ្យដឹងថា
មូលហេតុដែលយុវវ័យចាំបាច់ត្រូវដឹងពីមូលបត្រដោយសារតែ
មកពីដំណើរការវិវត្តន៍ និងការប្រព្រឹត្តទៅនៃទីផ្សារមូលបត្រ
ដែលមានប្រសិទ្ធភាពបំផុតទាមទារការចូលរួមពីគ្រប់ភាគី
នៅក្នុងនោះ យុវវ័យក៏ជាភាគីដ៏សំខាន់មួយដែរ
ព្រោះពួកគាត់ត្រូវបញ្ចេញមតិផ្ដល់យោបល់ដល់ការអភិវឌ្ឍន៍ប្រទេសតាម
រយៈទីផ្សារមួយនេះ។ លោកបញ្ជាក់ “ដូច្នេះ
ដើម្បីឲ្យពួកគាត់បញ្ចេញយោបល់បានដោយត្រឹមត្រូវ
ពួកគាត់ចាំបាច់ណាស់យល់ដឹងថា តើមានផលវិជ្ជមាន
និងអវិជ្ជមានយ៉ាងណាខ្លះដល់សង្គម”។
លោក ហេង ភក្ដី បានបន្ថែមទៀតថា
បើយុវវ័យចង់វិនិយោគ ចាំបាច់បំផុត
ត្រូវដឹងឲ្យបានច្បាស់ពីហានិភ័យ និងផលចំណេញ ហើយ មូលបត្រ
នឹងធ្វើឲ្យយុវវ័យអាចក្លាយជាវិនិយោគិន
ពោលគឺអាចចូលរួមវិនិយោគជាមួយក្រុមហ៊ុនដែលកំពុងដំណើរការស្រាប់។