Sunday, May 20, 2012

បុរស​អ្នក​រត់ម៉ូតូឌុប​ម្នាក់​ត្រូវ​ចោរ​ប្លន់​​ចាក់​បំពង់.ក​៣​កាំបិត​​យក​ម៉ូតូទៅ​បាត់​ដោយ​សុវត្ថិ​ភាព

រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​ត្រូវ​ចោរចាក់​បំពង់​.ក​​៣​កាំបិត​​ដាច់​ដល់​បំពង់​​ខ្យល់​ ប្លន់​យក​ម៉ូតូ​​ទៅ​បាត់​ដោយ​សុវត្ថិ​ភាព​កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ ព្រឹក​ថ្ងៃទី​១៩ ឧសភា នៅផ្លូវក្នុង​ភូមិ​ព្រៃ​ទា ​សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍សែន​ជ័យ​ ។
ជន​រងគ្រោះ​ឈ្មោះ​​សេង ម៉េង អាយុ​៥១​ឆ្នាំ ជាអ្នក​​រត់​ម៉ូតូ​​ឌុប​ស្នាក់​នៅ​សង្កាត់​ឫស្សីកែវ ​ខណ្ឌ​ឫស្សីកែវ ។ ប្រភព​ព័ត៌​មាន​​ពី​ក្រុម​គ្រួសារ​ជន​រងគ្រោះ​បាន​​ឱ្យ​ដឹង​ថា នៅថ្ងៃ​កើតហេតុ​​ជន​រង​គ្រោះ​​បាន​​ជិះ​ម៉ូតូ​​ម៉ាក​ស្មាស់​មិន​ចាំ​ពណ៌ ហើយ​​បាន​​ដឹក​ម៉ូយ​ជា​បុរស​ម្នាក់​​​ពី​ម្តុំហាង​នំប័ុង 3A ​នៅ​ជិតផ្សារ​កណ្តាល ខណ្ឌ​ដូនពញ ឆ្ពោះ​ទៅភូមិ​ព្រៃ​ទា សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ លុះ​ដល់​ចំណុច​កើតហេតុ​​ ស្រាប់តែ​​ជន​សង្ស័យ​​ដក​កាំបិត​ចាក់​បំពង់​.ក​ដួល​ប្រកាច់​​សន្លប់​ស្តូក រួច​យក​ម៉ូតូទៅ​បាត់ ។

Comments system

Disqus Shortname