រាជធានីភ្នំពេញ ៖
យុវជន៣នាក់ចេញពីក្លឹបផឹកស៊ីរាំកម្សាន្តត្រូវជនដៃដល់មួយក្រុម
ទៀតជិះរ៉ឺម៉កម៉ូតូលើកដៃបាយៗពេលលើកដៃ Hello វិញ
ត្រូវជនដៃដល់ចុះពីលើរ៉ឺម៉កដេញកាប់រយះថ្ងាសម្នាក់សន្លប់
ស្តូកស្តឹង កាលពីវេលាម៉ោង១២យប់អធ្រាត្រថ្ងៃទី៥ ឧសភា
នៅតាមផ្លូវបេតុង (ផ្លូវក្រោលគោ) ស្ថិតក្នុងភូមិដំណាក់ធំ
សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានឱ្យដឹងថា ដំបូងឡើយឈ្មោះឌិន សាមឿន
ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករសំណង់
ស្នាក់នៅផ្ទះជួលសង្កាត់ស្ទឹងមានជ័យ ផឹកស្រាស្រវឹងខ្លាំង
ទើបមិត្តភក្តិ២នាក់ទៀតឈ្មោះអុន ចេង ភេទប្រុស អាយុ២៣ឆ្នាំ
និងឈ្មោះផាន សាវ៉ាត ភេទប្រុស អាយុ២៦ឆ្នាំ
បបួលគ្នាជូនឈ្មោះឌិន
សាមឿន ត្រឡប់ទៅផ្ទះមុន
ហើយបំណងត្រឡប់មករាំបន្តទៀត ។
ខណៈពេលជូនមិត្តភក្តិចេញពីក្លឹបបានបន្តិច
ស្រាប់តែមានរ៉ឺម៉កម៉ូតូបើកតាមក្រោយជិះគ្នា៣នាក់
បានលើកដៃបាយៗ ហើយពួកគេក៏លើកដៃ Hello ទៅវិញ ។
លុះរ៉ឺម៉កម៉ូតូទៅមុខបានបន្តិចក៏ត្រឡប់
មកវិញមានគ្នាជិត១០នាក់ ឈប់ចុះទៅសួរថា
នរណាលើកដៃអម្បាញ់មិញ ពេលនោះឈ្មោះផាន សាវ៉ាត និយាយថា ខ្ញុំ!
ស្រាប់តែត្រូវជនដៃដល់ដាល់ផាន សាវ៉ាត មួយដៃផាំង ធ្វើឱ្យផាន
សាវ៉ាត
បោលក្ឌុង....ភ្លាមនោះពួកជនដៃដល់នាំគ្នាទាញដាវសាំមូរ៉ៃកាប់ទៅលើ
ឌិន សាមឿន និងអុន ចេង យ៉ាងចាស់ដៃ តែត្រូវជនរងគ្រោះស្រែកថា
ខ្ញុំអត់ដឹងរឿងទេ
ទើបពួកជនដៃដល់ឈប់វាយហើយនាំគ្នារត់ឡើងជិះរ៉ឺម៉កទៅបាត់៕