Sunday, May 6, 2012

បី​នាក់​ស្លាប់​ក្នុង​ការផ្ទុះ​រោងចក្រ​ថៃ​

យ៉ាងហោច​ណាស់​មនុស្ស​៣​នាក់​ត្រូវបាន​សម្លាប់​និង​ ប្រមាណ​៥០​នាក់​រងរបួស​នៅ​ពេល​ការផ្ទុះ​និង​អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​ឡើង​នៅ ​រោងចក្រ​គីមី​​មួយ​នៅ​តំបន់ឧស្សាហកម្ម​ម៉ាប តា ភូត​។​
​មនុស្ស​រាប់ពាន់​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​រោងចក្រ​និង​សហគមន៍​ជិតៗ​ នោះ​ក្នុង​ចម្ងាយ​៣​គីឡូម៉ែត្រ​ជុំវិញ​តំបន់​ឧស្សាហកម្ម​នេះ​ដើម្បី​បង្ការ​ កុំអោយ​​ពួកគេ​ស្រូប​ហ្គាស​ពុល​ចូលខ្លួន​។​
​ការផ្ទុះ​បាន​កើតឡើង​នៅ​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​Bangkok Synthetics Co (BST) នៅ​ប្រមាណ​ជា​ម៉ោង​៣​និង​៤៥​នាទី​ល្ងាច​ថ្ងៃ​សៅរិ៍ និង​បន្ទាប់មក​មាន​ការ​​ឆេះ​ដែល​បាន​បញ្ជូន​ផ្សែង​ពណ៌​ខ្មៅ​ចូល​ក្នុង​អាកាស ​។​

​អ្នក​ស្លាប់​និង​របួស​ភាគច្រើន​ជា​កម្មករ​និង​ជាង​នៅក្នុង​រោងចក្រ​ កើតហេតុ​។​ពួក​គេ​រង​ការ​ស្រូប​ចូល​ហ្គាស​ពុល ការ​រលាកភ្លើង​និង​របួស​ពី​ការផ្ទុះ​។​
​ពួក​អ្នក​ពន្លត់ភ្លើង​បាន​ប្រើ​ទឹក​​សាប៊ូ​ដើម្បី​ពន្លត់ភ្លើង​និង​វា​បាន​ប្រើ​ពេល​ជាង​៤​ម៉ោង​ទើប​អាច​ត្រួតត្រា​សភាពការណ៍​បាន​។​
​អភិបាលខេត្ត​រ៉ា​យ​ង បាន​ប្រកាស​ដាក់​តំបន់​ឧស្សាហកម្ម​នេះ​រួម​ជាមួយ​សហគមន៍​ប្រមាណ​៣០​នៅ​ជុំវិញ​ជា​តំបន់​គ្រោះមហន្តរាយ​៕

Comments system

Disqus Shortname