ប្រភពព័ត៌មាន បានឱ្យដឹងថា អគ្គិភ័យបានកើតឡើងនៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១២ ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា គេឃើញមានផ្សេងហ៊ុយចេញពីក្នុងក្លឹបខារ៉ាអូខេ ហើយភ្លើងបានឆាបឆេះ សន្ធោរសន្ធៅភ្លាមៗ ។
ប្រភពព័ត៌មានពីសមត្ថកិច្ច នៅកន្លែងកើតហេតុបានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់០៩នាក់ ក្នុងនោះមានស្ដ្រី០២ នាក់ និង៣នាក់ផ្សេងទៀត ជាអ្នកបម្រើជនជាតិស្រីល័ង្កា និងមានក្រុមអ្នកបម្រើផ្សេងទៀត ដែលត្រូវបាត់បង់ជីវិត និងរបួសនៅទីនោះ ។
ក្រុមអ្នកជួយសង្គ្រោះ បានដឹកអ្នករបួស២០នាក់ទាំងយប់ទៅកាន់ មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ។
ក្រុមប៉ូលិសក្នុងស៊ើបអង្កេតលើករណីអគ្គិភ័យនេះ ហើយពួកគេសង្ស័យថា បង្កឡើងដោយក្រុមការងារដែលនៅ ផ្ទះបាយតែម្ដង៕