រាជធានីភ្នំពេញ ៖
រយៈពេលចំនួន២ឆ្នាំកន្លងមកហើយដែលកម្មវិធីប្រកួតដ៏អសា្ចរ្យ
នេះបានប្រារព្ធធ្វើឡើង
ហើយក៏ជាមាគ៌ាសិល្បៈមួយដែលផ្ដល់នូវវេទិកាដល់ប្រជាពលរដ្ឋកម្ពុជា
បានបំពេញឱ្យក្ដីស្រមៃ
ជាពិសេសយុវវ័យខ្មែរបានបំពេញនូវបំណងប្រាថ្នារបស់ខ្លួនក្នុងការ
ក្លាយជាតារាចម្រៀងដ៏មានប្រជាប្រិយភាពមួយរូបក្នុងពេលអនាគត ។
ក្រោមការឧបត្ថម្ភធំពីស្រាបៀរអង្គរ
ចូលរួមឧបត្ថម្ភពីស្ករគ្រាប់Parrot Menton ស្ករកៅស៊ូ KidKid ភេសជ្ជៈ
Pepsi ភេសជ្ជៈ Sting និងសហការឧបត្ថម្ភកម្មវិធីពី I-friend
Entertainment ស្ទូឌីយ៉ូ Plusmax គ្រឿងសំអាង KMA
ផ្សារទំនើបផារ៉ាហ្គនសម្ផស្សភេ សម្អាងការ និង Salon ផលិតកម្មរំដួល
កម្មវិធីប្រកួតតារាចម្រៀងឯក The Idol ឆ្នាំទី៣
បានចាប់ផ្ដើមឡើងដោយផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរដែលមានសមត្ថភាព
ទេពកោសល្យទឹកដមសំនៀង បានចូលរួមចុះឈ្មោះដាក់ពាក្យ
ក៏ដូចជាបញ្ចេញសមត្ថភាពចំពោះមុខគណៈកម្មការតាមកាលបរិច្ឆេទ
និងទីកន្លែងដូចខាងក្រោមនេះ ។
ខេត្ដបាត់ដំបង នៅថ្ងៃទី៩ ឧសភា
នៅសាកលវិទ្យាល័យបាត់ដំបង ខេត្ដសៀមរាប ថ្ងៃទី១២ ឧសភា នៅសាល Museum
សារមន្ទីរជាតិអង្គរ ខេត្ដកំពង់ចាមថ្ងៃទី១៦ ឧសភា
នៅសណ្ឋាគារ៧មករារុងរឿង និងរាជធានីភ្នំពេញ ថ្ងៃទី១៩ ឧសភា
នៅផ្សារទំនើបផារ៉ាហ្គន ។ ប្រជាពលរដ្ឋខ្មែរទោះជាមានទីលំនៅ
ឬធ្វើការនៅខេត្ដណាមួយ ហើយមានបំណងចង់ចូលរួម
គឺអាចដាក់ពាក្យនៅតាមខេត្ដ
ឬរាជធានីដែលនៅជិតកន្លែងដែលខ្លួនកំពុងស្នាក់នៅផា្ទល់ដែលនេះគឺជា
លក្ខខណ្ឌដ៏ពិសេសក្នុងកម្មវិធីប្រកួតនាឆ្នាំនេះ
ឬប្រសិនបើមានសមត្ថភាព ប៉ុន្ដែធ្លាក់ក្នុងវគ្គជម្រុះនៅខេត្ដណាមួយ
ព្រមទាំងមានបំណងជឿជាក់ចំពោះសមត្ថភាពរបស់ខ្លួនអាចដាក់ពាក្យ
ប្រកួតនៅខេត្ដបន្ដបន្ទាប់តាមការបរិច្ចេទដែលបានរៀបរាប់ខាងលើ ។
នេះជាកម្មវិធីប្រកួតដ៏ធំ
និងអសា្ចរ្យប្រចាំឆ្នាំដោយពានរង្វាន់សរុប២០.០០០.០០០រៀល
ហើយអ្វីដែលអស្ចារ្យព្រមទាំងជាបំណងប្រាថ្នារបស់បេក្ខជន
បេក្ខនារីគ្រប់ៗរូបនោះគឺ The I dol ៤រូបចុងក្រោយ
នឹងមានការចេញជាអាល់ប៊ុមចំរៀងផ្ទាល់ខ្លួន ព្រមទាំងឱកាស
និងកាងារជាច្រើនទៀតដូច The I dol ឆ្នាំទី១ និងទី២
គឺបានចូលរួមច្រៀងក្នុងតន្ដ្រីស្រាបៀរអង្គរទូទាំងខេត្ដ-ក្រុង
ការចូលរួមសម្ដែងជាកិត្ដិយសនៅព្រះរាជាណាចក្រថៃជាដើម ។
សូមប្រជាពលរដ្ឋខ្មែរ
ជាពិសេសយុវវ័យដែលស្នេហាវិស័យចម្រៀងចូលរួមដាក់ពាក្យប្រកួតប្រជែង
ក្នុងកម្មវិធីដ៏មានអត្ថន័យនេះអោយបានច្រើនកុះករដើម្បីបំពេញបំណង
ប្រាថ្នារបស់អ្នកក្លាយជាការពិត ជាជាងយកពេលទំនេរពីការងារ
ការសិក្សាទៅសេពគប់អំពើពាលាអាវាសែ
ឬបង្កជាបញ្ហាចំពោះសង្គមជាតិ ។ បេក្ខជន
បេក្ខនារីទាំងអស់ត្រូវទៅដាក់ពាក្យដោយខ្លួនឯងផ្ទាល់
ព្រោះអ្នកត្រូវបញ្ចេញសមត្ថភាពភ្លាមក្រោយបំពេញបែបបទដាក់ពាក្យ
រួចរាល់ដើម្បីឱ្យគណៈកម្មការបានពិចារណាចំពោះសមត្ថភាពទឹកដមសំនៀងរបស់
ខ្លួនឈានចូលក្នុងវគ្គបន្ដទៀតបានឬទេ ៕