Saturday, May 5, 2012

រន្ទះបាញ់​ស្លាប់​ស្ត្រី​ម្នាក់ ពេល​ចូល​ជ្រក​ភ្លៀង​នៅ​ខាង​ក្រោមផ្ទះ​

បន្ទាយមានជ័យ: ​ស្ត្រី​វ័យ​កណ្តាល​ម្នាក់ កំពុងតែ​ឈរ​នៅ​ខាង​ក្រោមផ្ទះ បាន​ត្រូវ​រន្ទះបាញ់ ស្លាប់ ពេល​មេឃ​ធ្លាក់​យ៉ាងខ្លាំង លាយឡំ​ជាមួយ​ផ្គរ​រន្ទះ កាលពី​វេលា​ម៉ោងជាង ៤ រសៀល​ថ្ងៃទី​៥​ឧសភា ឆ្នាំ​២០១២ នៅ​ភូមិ​អណ្តូង​ក្នុង ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​ជនរងគ្រោះ​ឈ្មោះ ឈួ​យ បុប្ផា ភេទ​ស្រី អាយុ ៤២​ឆ្នាំ រស់នៅ​ភូមិ​អណ្តូង​ក្នុង ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ មានកូន​៤​នាក់​។

​ជនរងគ្រោះ ត្រូវ​រន្ទះបាញ់ ដួល​ស្លាប់ នៅ​ខាង​ក្រោមផ្ទះ ខណៈពេល​មេឃង​ងឹ​ង ធ្លាក់ភ្លៀង​ខ្លាំង លាយឡំ​ជា​ផ្គរ​រន្ទះ​។​


​ជនរងគ្រោះ​ជា​កូន​របស់លោក ឈួ​យ ចាន់​រ៉ុង អតីត​នាយករង​វិទ្យាល័យ​ស្រុក​ថ្មពួក​។​
​ ភ្លៀង ផ្គរ រន្ទះ នៅ​ល្ងាច​ថ្ងៃទី​៥ ខែឧសភា​នេះ ស្ទើ​តែ​គ្រប់​ស្រុក​ក្រុង នៅក្នុង​ខេត្តបន្ទាយមានជ័យ ហើយ​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​មួយចំនួនធំ​ផងដែរ​។​

​ ជាការ​កត់សម្គាល់ រន្ទះ​បាន​បាញ់សម្លាប់​ស្ត្រី​ម្នាក់​ដែរ នៅ​ខេត្តសៀមរាប និង​យុវជន​ម្នាក់ នៅ​ខេត្តកំពង់ចាម នៅក្នុង​សប្តាហ៍​នេះ ខណៈដែល​រយៈពេល ៣ ខែ​ដើមឆ្នាំ​២០១២ រន្ទះបាញ់ បានសម្លាប់​មនុស្ស ១៦ នាក់​។ កាលពី​ឆ្នាំ​២០១១ រន្ទះបាញ់ បានសម្លាប់​មនុស្ស ១៦៥ នាក់ នៅ​កម្ពុជា​៕​

Comments system

Disqus Shortname