Sunday, May 6, 2012

ឆក់​ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើប​របស់​ជន​ជាតិ​បរទេស​​ដែល​កំពុង​អង្គុយ​​ឆែក​អីុន​ធើេរណេត​​លើ​បង់​តាម​សួន​​ច្បារ​មាត់​ទន្លេ​

រាជធានីភ្នំពេញ ៖ ​ជនបរទេស​ម្នាក់​ត្រូវ​​ចោរ​២​នាក់​ធ្វើ​សកម្ម​ភាព​ឆក់​​ទូរស័ព្ទ​​ដៃ​ម៉ាក​ សាំ​សុង​កាឡាក់ស៊ី ​ខណៈ​​ពេល​កំពុង​អង្គុយ​​ឆែក​អីុន​ធើរណេត​​តាម​ទូរស័ព្ទ​ដៃ​​កាលពី​វេលា​ ម៉ោង​១០​​និង​៥៥​នាទី​យប់​ថ្ងៃទី​៥ ​ឧសភា ​នៅលើ​បង់​សួន​ច្បារ​មាត់​​ទន្លេ តាមបណ្តោយ​វិថី​ព្រះ​ស៊ីសុវត្ថិ ក្នុង​សង្កាត់​​ផ្សារកណ្តាល​ទី១ ខណ្ឌ​ដូនពេញ ។
​ជនសង្ស័យ​ដែល​ឃាត់​​ខ្លួន​បាន​នោះ​មាន​ឈ្មោះ​​ឈុន គឹម​សុង ភេទ​ប្រុស ត្រូវ​សមត្ថ​កិច្ច​នាំ​​ទៅ​សាក​សួរ​ និង​ធ្វើកំណត់​ហេតុ​​នៅ​ប៉ុស្តិ៍​​​​រដ្ឋ​បាល​សង្កាត់​ផ្សារ​កណ្តាល​ទី​១ រួម​ជា​មួយ​នឹង​ជន​បរទេស​បាន​ទៅ​​ដាក់​ពាក្យ​​បណ្តឹង​ ដើម្បី​​ស្រា​វជ្រាវ​រក​មុខ​ជនសង្ស័យ​​ម្នាក់​ទៀត​ដែល​​យក​ទូរស័ព្ទ​គេច​ ខ្លួន​ទៅបាត់ ។​

Comments system

Disqus Shortname