រាជធានីភ្នំពេញ ៖ ភ្លៀង
និងខ្យល់ព្យុះបានបោកបក់ទៅលើសង្កាត់មួយចំនួនក្នុងរាជធានី
ភ្នំពេញ បណ្តាលឱ្យរលំផ្ទះជាច្រើនខ្នង បង្គោលភ្លើង ដើមឈើ
និងផ្ទាំងប៉ាណូ... កាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី៥ ឧសភា
២០១២ ។
សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
បាក់បង្គោលភ្លើង១ដើមរលំផ្ទះ៥២ខ្នង ដើមឈើ និងផ្ទាំងប៉ាណូជាច្រើន
ឯនៅខណ្ឌឫស្សីកែវ ខ្យល់ព្យុះបានបោកបក់មកលើសង្កាត់ចំនួន២
គឺសង្កាត់ព្រែកតាសេក រលំផ្ទះមួយខ្នង របើកដំបូល
និងជញ្ជាំងជាច្រើនខ្នង និងរលំដើមត្នោត៣ដើម ។ សង្កាត់ព្រែកលៀប
បណ្តាលឱ្យរលំប៉ាណូជាច្រើនផ្ទាំង និងដើមឈើចំនួនបីដើមផងដែរ ។