រាជធានីភ្នំពេញ ៖
បុរសម្នាក់បានសន្លប់ស្ដូកស្ដឹងនៅលើចិញ្ជើមផ្លូវ
ដោយសារស្រវឹងស្រាជិះម៉ូតូឡើងទួល ហើយដួលតែម្នាក់ឯង
នៅតាមបណ្ដោយផ្លូវមុនីរ៉េតចំណុចខាងលិចស្ពានស្ទឹងមានជ័យ
ក្នុងសង្កាត់ស្ទឹងមាជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១១យប់ថ្ងៃទី៥
ឧសភា ២០១២ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា
មុនពេលកើតហេតុបុរសរងគ្រោះបានជិះម៉ូតូម៉ាកគុបសេ៩០
ពណ៌ទឹកប្រាក់ពីលិចទៅកើត តាមបណ្ដោយផ្លូវ
មុនីរ៉េត
ស្រាប់តែមកដល់ចំណុចកើតហេតុ ដោយសារផ្លូវទួល
ហើយជនរងគ្រោះស្រវឹងស្រាផងនោះ
ធ្វើឱ្យម៉ូតូដួលទៅលើចិញ្ជើមផ្លូវ
បណ្ដាលឱ្យជនរងគ្រោះសន្លប់បាត់ស្មារតីតែម្ដង ។
ក្រោយពីកើតហេតុប៉ូលិសបានចុះជួយធ្វើអន្ដរាគមន៍
ហើយបានហៅរថយន្ដសាមុយដឹកយកទៅសង្គ្រោះនិងព្យាបាលនៅមន្ទី
រពេទ្យកម្ពុជា-សូវៀត ។
ចំពោះម៉ូតូជនរងគ្រោះប៉ូលិសបានយកទៅរក្សាទុកឱ្យនៅប៉ុស៍រដ្ឋ
បាលស្ទឹងមានជ័យ ។