ភ្នំពេញៈ
ការរឹតបន្តឹងទៅលើវិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា
ពុំបានថយចុះនោះទេ នៅក្នុងឆ្នាំ ២០១១។ នេះបើយោងតាមរបាយការណ៍មួយ
ដែលបានចេញផ្សាយនៅក្នុងសប្តាហ៍នេះ
ដោយអង្គការឃ្លាំមើលអន្តរជាតិមួយ។
របាយការណ៍ប្រចាំឆ្នាំរបស់អង្គការ Freedom House ស្តីពីស្ថានភាពសារព័ត៌មាន នៅក្នុងបណ្តាប្រទេស និងទឹកដីទាំង ១៩៧ នៅជុំវិញពិភពលោក បានផ្តល់ពិន្ទុដល់កម្ពុជាចំនួន ៦៣ នៅលើខ្នាត ដែលពិន្ទុសូន្យ ល្អបំផុត ហើយ១០០ គាបសង្កត់បំផុត។ និយាយម្យ៉ាងទៀត នៅក្នុងការគណនានេះ ការទទួលបានពិន្ទុច្រើន ពុំមែនជាការល្អនោះទេ។
លេខរៀងប្រទេសកម្ពុជា ស្ថិតនៅដដែល ដូចឆ្នាំកន្លងទៅ ហើយប្រទេសនេះ ស្ថិតក្នុងលំដាប់ថ្នាក់ទី១៤៤ ជាប់ប្រទេសប៉ាគីស្ថាន ដែលគណៈកម្មការ ដើម្បីការពារអ្នកកាសែតនេះ បានអះអាងថា ជាប្រទេសដែលមានករណីឃាតកម្ម លើអ្នកយកព័ត៌មានចំនួន ១៩ ករណី នៅពុំទាន់វែកមុខរកឃាតកឃើញនៅឡើយ តាំងពីឆ្នាំ ២០០២មក។ យ៉ាងណាក្តី កម្ពុជា ពុំមែនជាប្រទេសដែលមានការគាបសង្កត់ធ្ងន់ធ្ងរបំផុតទាំង១០ ក្នុងបញ្ជីកាលពីពេលថ្មីៗនេះរបស់ CPJ ឡើយ។
ប្រទេសហ្វាំងឡង់ ន័រវែស និងស៊ុយអែត ស្ថិតនៅលំដាប់កំពូល នៃតារាងវិភាគរបស់ Freedom House ខណៈកូរ៉េខាងជើងស្ថិតនៅចុងប៉ូចគេជាមួយនឹងពិន្ទុ ៩៧។ នៅក្នុងតំបន់ ការវិវត្តជាវិជ្ជមានជាច្រើន កើតមានចំពោះប្រទេសមីយ៉ាន់ម៉ា។ កំណែទម្រង់នយោបាយ ការរាយការណ៍ការថយចុះ នៃការវាយប្រហារទៅលើអ្នកកាសែត និងការអនុញ្ញាតឲ្យអ្នកកាសែតនិរទេសខ្លួនវិលត្រឡប់មកស្រុកកំណើត វិញ ព្រមទាំងកត្តាជាច្រើនទៀតធ្វើឲ្យប្រទេសនេះ ធ្លាក់ពិន្ទុមកនៅត្រឹម ៨៥ ពីពិន្ទុចាស់ ៩៤។
ដើម្បីវិភាគលើស្ថានភាពនៃវិស័យសារព័ត៌មានក្នុងប្រទេសនីមួយៗ អង្គការ Freedom House បានពិនិត្យទៅលើបរិយាកាសច្បាប់ដែលវិស័យនេះដំណើរការ ឥទ្ធិពលនយោបាយ និងការទទួលបានព័ត៌មាន ព្រមទាំងសម្ពាធសេដ្ឋកិច្ច ទៅលើការផ្សព្វផ្សាយព័ត៌មាន។ របាយការណ៍ Freedom House ពុំបានពន្យល់អំពីពិន្ទុរបស់កម្ពុជាទេ។ ប៉ុន្តែ អ្នកសារព័ត៌មាន និងអង្គការឃ្លាំមើលវិស័យនេះ ក្នុងស្រុក បានលើកឡើងកាលពីថ្ងៃម្សិលមិញថា ការគំរាមកំហែងក្នុងការចុះយកព័ត៌មាន ពីការកាប់បំផ្លាញព្រៃឈើខុសច្បាប់ និងការជួញដូរមនុស្សនៅតែមានដដែល។
ប៉ុន្តែក្លិបអ្នកកាសែតកម្ពុជា បានចេញរបាយការណ៍របស់ខ្លួនមួយកាលពីថ្ងៃម្សិលមិញថា នៅឆ្នាំ ២០១១ មានអ្នកកាសែត ៧ នាក់ ត្រូវបានចាប់ខ្លួន ខណៈដែលឆ្នាំ២០១០ មានរហូតដល់ទៅ ១០នាក់។ របាយការណ៍បានបន្តថា ដោយឡែកបណ្តឹងប្រឆាំងអ្នកកាសែត មានចំនួន ៩ ករណី នៅឆ្នាំ២០១០ តែនៅឆ្នាំ ២០១១ ធ្លាក់មកនៅត្រឹម ៤ ករណី។ ចំណែកករណីគំរាមកំហែង កាលពីឆ្នាំ ២០១០ មាន ៧ ករណី តែនៅឆ្នាំ ២០១១ បានធ្លាក់ចុះមកនៅត្រឹម ៥ករណីប៉ុណ្ណោះ។
ទោះយ៉ាងណា របាយការណ៍របស់ក្លិបអ្នកកាសែតកម្ពុជា បានធ្វើការកត់សម្គាល់ផងដែរ ពីភាពអសកម្មមួយចំនួនលើអ្នកកាសែត ដែលបានកើតឡើងនាពេលថ្មីៗនេះ ជាពិសេស ករណីគំរាមកំហែង លើស្ត្រីអ្នកកាសែត ខេមបូឌា ដេលី ២ រូប នៅក្នុងខេត្តកោះកុង នៅក្នុងហេតុការណ៍បាញ់សម្លាប់សកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី និងប៉េអឹម លោក អ៊ិន រតនាកាលពីថ្ងៃត្រង់ថ្ងៃទី ២៦ មេសា កន្លងទៅ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងនៅក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកកាលពីម្សិលមិញ នៅសណ្ឋាគារអឹមភើរៀលថា សេរីភាពសារព័ត៌មាននៅកម្ពុជា មានលក្ខណៈល្អប្រសើរគួរឲ្យកត់សម្គាល់ ក៏ប៉ុន្តែលោកបានទទួលស្គាល់ថា វាពិតជានៅមានការខ្វះចន្លោះមួយចំនួន។ លោកបានបញ្ជាក់ថា៖ «យើងសង្កេតឃើញមានការចាប់ខ្លួនអ្នកកាសែត ដែលមិនមានអាជីពច្បាស់លាស់ នៅតាមបណ្តាខេត្តមួយចំនួន។ ប៉ុន្តែយើងសង្កេតឃើញថា អ្នកកាសែត មានអាជីពពិតប្រាដកមិនដែលត្រូវបានចាប់ខ្លួននោះទេ»។
ទោះយ៉ាងណា ក្រុមអ្នកកាសែត ដែលប្រកាន់តាមក្រមសីលធម៌ និងវិជ្ជាជីវៈ បានត្អូញត្អែរថា ពួកគេ នៅតែជួបការលំបាក ក្នុងការចុះយកព័ត៌មាន នៅក្នុងព្រឹត្តិការណ៍ និងនៅតាមទីកន្លែងមួយចំនួន ដោយអាជ្ញាធរ ឬក៏សមត្ថកិច្ច ហាក់បីដូចជាអាចធ្វើអ្វីៗបាន តាមតែអំពើចិត្ត ទៅលើអ្នកកាសែត ដូចជាការឃាត់ខ្លួន ការដកកាមេរ៉ា ឬលុបរូបថតរបស់អ្នកកាសែតជាដើម។ អ្នកកាសែតភ្នំពេញប៉ុស្តិ៍ បានជួបហេតុការណ៍នេះជាញឹកញាប់ ដូចជាត្រូវបានសន្តិសុខក្រុមហ៊ុន និងសមត្ថកិច្ច ខណ្ឌដូនពេញ ដកកាមេរ៉ា និងលុបរូបចោល ហើយឃាត់ខ្លួនមួយរយៈ នៅពេលកំពុងថតរូបពីការតវ៉ារបស់ប្រជាពលរដ្ឋនៅតំបន់បឹងកក់កាលពី ឆ្នាំមុន ហើយក្នុងឆ្នាំដដែលនេះ អ្នកកាសែតភ្នំពេញ ប៉ុស្តិ៍ ក៏ត្រូវបានសមត្ថកិច្ចខេត្តកោះកុង ឃាត់ខ្លួនមួយរយៈ ដកកាមេរ៉ានិងលុបរូបថតចោលជាច្រើនលើក ខណៈចុះទៅថតរូប ពីសកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្នុងខេត្តនេះហើយថ្មីៗនេះ ទៀត បានកើតឡើងទៅលើអ្នកកាសែតខេមបូឌាដេលី ២ នាក់ជាដើម។ល។
អ្នកស្រី Shawn Crispin តំណាងប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃគណៈកម្មការ ដើម្បីការពារអ្នកកាសែត ថ្លែងថា៖«អ្នកកាសែត ក៏ហាក់ដូចជាមានការខ្លាចរអា នឹងប្រធានបទ ដែលលើកឡើង ពីការបែកបាក់ ឬបក្ខពួកនិយម នៅក្នុងគណបក្សប្រជាជនកម្ពុជា ឬក៏រឿងរ៉ាវ ដែលចោទសួរពីសុចរិតភាពនៃការដឹកនាំរបស់លោក[នាយករដ្ឋមន្ត្រី] ហ៊ុន សែន»។
អ្នកស្រី Crispin បានកត់សម្គាល់ថា ករណីឃាតកម្មអ្នកកាសែតកម្ពុជាឈ្មោះ ឃឹម សំបូរ និងកូនប្រុសគាត់ ដែលនៅពុំទាន់ចាប់ឃាតកបាន ចាប់តាំងពីឆ្នាំ ២០០៨ នៅតែជាស្រមោលអន្ទោលតាមប្រាណសម្រាប់វិស័យសារព័ត៌មាននៅកម្ពុជា។
នៅក្នុងការសិក្សាថ្មីៗនេះ ទៅលើការយាយីក្នុងវិស័យសារព័ត៌មានចាប់ពីដំណាច់ឆ្នាំ ២០០៧ ដល់ខែធ្នូ ឆ្នាំ ២០១១ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរកឃើញការចោទប្រកាន់បំពាបំពានរហូតដល់ជាង ១០០ ករណីដែលរួមទាំងករណីហិង្សា និងការឃ្លាំមើល ការរឹបអូសទ្រព្យសម្បត្តិឯកជន និងការគំរាមកំហែងនិងប្រើប្រាស់ចំណាត់ការផ្លូវច្បាប់៕ CR