Sunday, May 6, 2012

មេ​គំនិត​វាយ​ប្រ​ហារ​ថ្ងៃ​ទី​១១ កញ្ញា រឹង​រូស​នៅក្នុង​សវនាការ

GUANTANAMO_B
ហ្គាន​តាណាម៉ូ គុយ​បាៈ អ្នក​ទោស​ នៅកោះហ្គាន​តាណាម៉ូ​៥​នាក់ ដែល​គេ​ចោទ​ប្រ​កាន់​ពី​បទ​ រៀប​ផែន​ការ​អាក្រក់​វាយ​ប្រ​ហារ ថ្ងៃ​ទី​១១ កញ្ញា បាន​បដិ​សេធ​មិន ឆ្លើយ​ចំ ពោះ​សំនួរ​របស់​ចៅ​ក្រម​ យោ​ធា​អាមេរិក​​ទេ កាល​ពី​ថ្ងៃ​អាទិត្យ​ នៅ​ក្នុង​សវនាការ​តុលាការ ដ៏​វឹក​វរ​មួយ​ ដែល​ក្នុង​នោះក្រុម​មេ​ធាវី​ការពារ​ក្តី​ព្យា​យាម​បង្ហាញ​ការកាត់​ទោស​ពី​បទ ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម នេះ​ថា​អយុត្តិ​ធម៌។
លោក​ខាឡិដ សេក ម៉ូ​ហាម៉ាត់​ ជា​មេគំនិត​ដែល​បាន​សារភាពពី បទ​វាយ​ប្រហារ​ដោយ​ការ​ប្លន់​យន្ត​ហោះ​កាល​ពី ឆ្នាំ ២០០១ និង
​គូ កន​ជន​ជាន់​ចោទ​៤​នាក់​របស់​គាត់​ សុទ្ធ​តែ​បាន​ប្រ​ើសិទ្ធិ​របស់​ពួកគេ ដើម្បីពន្យារ​ពេល​​គ្មាន​កំណត់​មិន ឲ្យ​ចូល​ក្នុង​ការ​ចោ​ទ​ប្រ​កាន់​សម្លាប់​ មនុស្ស និង​ភេរវ​កម្ម​ ដែល​មាន​ទោស​ប្រ​ហារ​ជីវិត។
ជន​ជាប់​ចោ​ទ​ពីរ​នាក់ បាន​ទទូច​ថា ឯក​សារ​ចោទប្រ​កាន់៨៧​ទំព័រ នោះ​គេ​ត្រូវ​អាន​ក្នុង​តុលាការ​ ហើយ​ ក្រុម​រដ្ឋ​អាជ្ញា ​បាន​ចាប់​ផ្តើម​​ធ្វើ​ដូច្នោះថ្វី​បើសវ​នាការនេះ បាន​ប្រើ​ពេល​រហូត​ដល់​ជា​ង​១០​ម៉ោង​ក្តី​។
ឯក​សារ​ចោទ​ប្រ​កាន់​បាន​រាយ នាម​​មនុស្ស​២៩៧៦នាក់​ដែល​បាន ស្លាប់​នៅ​ពេល​ដែល​យន្ត​ហោះ​ដឹក អ្នក​ដំណើរដែល​គប្លន់​ បាន​បុក​ប៉ម ភ្លោះ​នៃ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ក្រុង​ញូវ​យ៉ក​ មន្ទី​បញ្ច​កោណ និង​ ទី​វាល​ផេនស៊ីល​វានៀ និង​ត្រូវ​បាន​ គេ​រំពឹង​ថា​ចំណាយ​ពេល​ជាច្រើន​ម៉ោង​ដើម្បី​អាន​។

Comments system

Disqus Shortname