រាជធានីភ្នំពេញ ៖
បុរសកម្មករសំណងម្នាក់បានរងរបួសបាក់ស្មងជើងស្តាំ
ហើយត្រូវបានមិត្ដភក្ដិបញ្ជូនតាមម៉ូតូកង់បីទៅព្យាបាលនៅមន្ទីរ
ពេទ្យមិត្ដភាពខ្មែរ-សូវៀត
កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៥ ឧសភា ២០១២
ដោយសារជិះម៉ូតូហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ
ហើយទាក់ជើងជាមួយម៉ូតូកង់បី
បណ្ដាលឱ្យធ្លាក់ពីលើម៉ូតូបាក់ស្មងជើងតែម្ដង។
ករណីនេះបានកើតឡើងនៅចំណុចមុខវិទ្យាល័យជាស៊ីមសាមគ្គី
ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ជនរងគ្រោះឈ្មោះនាង តាន់ អាយុ២១ឆ្នាំ
មានស្រុកកំណើរនៅខេត្ដកំពង់ស្ពឺ
ធ្វើជាកម្មករសំណង់នៅរាជាធានីភ្នំពេញ។តាមការឱ្យដឹងពីយុវជន
ជាមិត្ដភក្ដិ និងជាអ្នកបើកម៉ូតូបានឱ្យដឹងថា
មុនពេលកើតហេតុខ្លួនបានជិះម៉ូតូហុងដាឌ្រីមឌុបជនរងគ្រោះធ្វើ
ដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវ២៧១
ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូកង់បីជិះបញ្ច្រាសទិស
ហើយទាក់ជើងស្ដាំរបស់ជនរងគ្រោះ
បណ្ដាលឱ្យធ្លាក់ពីលើម៉ូតូបាក់ស្មងជើងស្ដាំតែម្ដង។
ចំពោះម៉ូតូកង់បីមិនបានឈប់ធ្វើការដោះស្រាយនោះទេ បើកគេចខ្លួនបាត់ស្រមោលតែម្តង៕