ខេត្តក្រចេះ ៖
តុលាការបានសម្រេចឃុំខ្លួនបុរសម្នាក់ជានាយកផ្នែកចាត់ការទូទៅរបស់ក្រុម
ហ៊ុន TTY កាលពីចុងខែកុម្ភៈ
ក្រោយពីតុលាការបានចេញដីកាកោះហៅបុរសរូបនោះចូលបំភ្លឺ
ពាក់ពន្ធ័នឹងការបាញ់ប្រហារលើប្រជាពលរដ្ឋប្រុស-ស្រី
បណ្តាលឱ្យរបួសធ្ងន់ស្រាលចំនួន៤នាក់
នៅក្នុងវិវាទដីធ្លីមួយដែលបានប្រព្រឹត្តនៅភូមិវាលបី ឃុំ២ធ្នូ ស្រុកស្នួល
ខេត្តក្រចេះ កាលពីថ្ងៃទី១៨ មករា ២០១២ កន្លងទៅ។
ការចាប់ឃុំខ្លួននាយកផ្នែកចាត់ការទូទៅរបស់ក្រុម
ហ៊ុនខាងលើធ្វើឡើងក្រោយពីតុលាការបានចាប់ខ្លួនជនសង្ស័យពីរនាក់
១-ឈ្មោះកែ សុវណ្ណា អាយុ៤១ឆ្នាំ ជាជនដៃដល់មានទីលំនៅភូមិសង្គម ឃុំកន្ទួត
ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទី២-ឈ្មោះប៉ិន គឹមលេង ហៅយ៉ុន ឆៃណា
អាយុ២៦ឆ្នាំ មានទីលំនៅភូមិអូរញ័រ ឃុំត្រពាំងព្រីង ស្រុកថ្មគោល
ខេត្តបាត់ដំបង ជាអ្នកកាន់ អាយកូមបញ្ជាឱ្យជនដៃដល់ឈ្មោះកែ សុវណ្ណា
បាញ់ប្រហារ។ ជនទាំងពីរនាក់នេះ ត្រូវបានតុលារការខេត្តក្រចេះ
សម្រេចឃុំខ្លួននៅពន្ធនាគារខេត្តកាលពីព្រឹកថ្ងៃទី៥ កុម្ភៈ ២០១២
ដោយចោទប្រកាន់ពីបទ ១-ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស
និងទី២-ចោទពីបទកាន់កាប់អាវុធខុសច្បាប់។
តាមប្រភពព័ត៌មានបានឱ្យដឹងថា
បុរសជានាយកចាត់ការទូទៅរបស់ក្រុមហ៊ុន TTY នោះឈ្មោះអ៊ុន ពិសិដ្ឋ
ដែលត្រូវបានតុលាការចាប់ខ្លួនកាលពីថ្ងៃទី២១ កុម្ភៈ ២០១២ និងជាមនុស្សទី៣
ដែលបានចាប់ខ្លួនពាក់ព័ន្ធក្នុងករណីបាញ់ប្រហារក្នុងសំណុំរឿងខាងលើដែល
ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនពីសណ្ឋាគារមួយកន្លែងក្នុងខេត្ត
ក្រចេះ ដឹកនាំដោយលោកកេត សុជាតិ ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត ។
ជុំវិញការចាប់ខ្លួនក្រុមជនសង្ស័យដែលពាក់
ព័ន្ធក្នុងសំណុំរឿងបាញ់ប្រហារលើប្រជាពលរដ្ឋនេះកោះសន្តិភាព
បានសុំការបំភ្លឺពីលោកកេត សុជាតិ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត
តាមរយៈទូរស័ព្ទកាលពីព្រឹកថ្ងៃទី៤ មីនា ដោយលោកមិនបានធ្វើអធិប្បាយច្រើនទេ
គ្រាន់តែបញ្ជាក់ថា ជនទាំងបីនាក់នេះ
គឺស្ថិតក្នុងសំណុំរឿងចោទប្រកាន់ពីបទតែមួយ៕