Sunday, March 4, 2012

សមត្ថកិច្ច​ចេញបង្ក្រាប​​រថយន្ត​ដឹក​សំពីង​សំពោង​​លោតឆ័ត្រ​​ពេល​យប់

យ៉ាងហោចណាស់​មាន​​រថយន្តដឹកទំនិញ​សំពីងសំពោង​​៣​គ្រឿង​​ត្រូវ​បាន​ សមត្ថកិច្ច​​នគរបាល​ចរាចរ​ជើងគោក​​នៃ​​ស្នង​ការ​​ដ្ឋាន​នគរ​បាល​ខេត្ត​ចាប់​ ឃាត់​ត្រួតពិនិត្យ​ និង​បញ្ជូន​​ទៅ​កាន់​​ការិយា​ល័យ​នគរបាល​ចរាចរ​ខេត្ត ​ដើម្បី​ផាកពិន័យ​ និងអប់រំ​​រួច​ឱ្យ​រើ​អីវ៉ាន់​​ដាក់​​រថយន្ត​​ថ្មី ដើម្បី​បញ្ជៀស​​​គ្រោះថ្នាក់​ជាយថា​ហេតុ ។ ការ​បង្ក្រាប​​ធ្វើ​ឡើង​កាលពី​​វេលា​ម៉ោង​១២​និង​២៥​នាទី​រំលងអធ្រាត្រ​ឈាន​ ចូល​ថ្ងៃ​ទី​៣ មីនា​ ២០១២ ​ខណៈ​រថយន្ត​ទាំង​នេះ​​ដឹក​ទំនិញ​ចេញ​ពី​ភ្នំពេញ ឆ្លង​កាត់​ខេត្ត​ស្វាយរៀង ​​​ក្នុង​ភូមិ​សាស្ត្រ​​សង្កាត់​​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

ករណី​ចាប់ឃាត់រថយន្ត​ដឹកទំនិញ​​សំពីង​សំពោង​នេះ លោក​វរសេនីយ៍​ត្រី អ៊ុច ​សារ៉ន ​នាយ​ការិយា​ល័យ​​ចរាចរណ៍​​ជើងគោកនៃ​​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ខេត្ត​បាន​ ប្រាប់​កោះសន្តិភាព​ថា ដោយ​មាន​បញ្ជា​ពី​លោក​ស្នងការ​នគរ​បាល​ខេត្ត​ឱ្យ​រឹត​បន្តឹង​ដឹង​អនុ​វត្តន៍ ​ច្បាប់​ចរាចរណ៍ជើង​គោក​​ឱ្យ​​មាន​ប្រសិទ្ធ​​ភាព និងដើម្បី​សុវត្ថិភាព​ដល់​អ្នក​ធ្វើ​ដំណើរ​​តាមដង​ផ្លូវ​សាធារណៈ ​សម​ត្ថ​កិច្ច​បាន​រឹត​បណ្តឹង​ដល់​ម្ចាស់​យាន​យន្ត​គ្រប់​ប្រភេទ​ឱ្យ​គោរព​ ច្ប​ាប់​ចរាចរណ៍​​​មិន​​ត្រូវ​ផ្ទុក​ទំនិញ​លើស​ច្បាប់​​​​​កំណត់ឡើយ ។ ​សមត្ថ​កិច្ច​​ឱ្យ​ដឹង​ទៀត​ថា ការ​ចាប់​​ឃាត់​​រថយន្ត​នាំ​​យកទៅ​ការិយា​ល័យ​​នគរបាល​​ចរាចរខេត្ត គឺដើម្បីធ្វើ​ការ​ផាក​ពិន័យ​ និង​អប់រំ​​ធ្វើ​កិច្ច​សន្យា​​ឱ្យ​បញ្ឈប់​ការ​ដឹក​ទំនិញ​លើស​ច្បាប់​កំណត់ និង​សំពីងសំពោង​បន្ត​ទៀត​ រួច​ឱ្យ​រើ​អីវ៉ាន់​​ចុះ​សាង​​ដាក់​​រថយន្ត​ថ្មី ។
រថយន្ត​ដឹក​សំពីង​សំពោង​​​ទាំងបី​គ្រឿង​​​នេះទី១ ​​ប្រភេទ​រថយន្ត​កូរ៉េ​ចំណុះ​១​តោន​កន្លះ ទី២​​ប្រភេទ​ទួរីស ១២​កៅអី ​និង​ទី​៣ រថយន្ត​ប្រភេទ​ទួរីស​១​២​កៅអីដែរ ពណ៌ខៀវ ​​ដឹក​ម៉ូតូ​​ សំបក​កង់​គោ​យន្ត និង​ទំនិញ​សំពីងសំពោង​​លើ​ដំបូល​​កម្ពស់​ប្រមាណ​​​២​ម៉ែត្រ លើស​ទម្ងន់​​ផ្ទុក​ខុស​បច្ចេក​ទេស​​ដែល​​ងាយ​នឹងគ្រោះថ្នាក់​ ឬ​ក្រឡាប់​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ដល់​អ្នក​បើក​បរ​​ខ្លួន​ឯង និង​​អ្នកធ្វើ​ដំណើរ​​តាម​ដង​ផ្លូវ​ ៕

Comments system

Disqus Shortname