ប្រភពព័ត៌មាន បានមកពីក្រុមអ្នកជួយសង្គ្រោះ បានឱ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំង ៣៨នាក់ ក្នុងនោះនៅឥណ្ឌាណា ស្លាប់មនុស្សចំនួន១៤នាក់ នៅឃេនទួគី ស្លាប់មនុស្សអស់១៩នាក់, ស្លាប់០៣នាក់ នៅ អូអ៊ីយ៉ូ និងម្នាក់ នៅអាឡាបាម៉ា កាលពីថ្ងៃសុក្រ ម្សិលមិញនេះ ។
យោងតាមសេចក្ដីរាយការណ៍ ក៏បានឱ្យដឹងទៀតថា នៅចចារ ក៏រងគ្រោះដោយសារខ្យល់ព្យុះ កំបុតត្បូងនេះដែរ ។
តាមប្រភពព័ត៌មានខាងលើ ក៏បានផ្សាយថា ចចារ និងផ្លរីដា នឹងប្រឈមមុខនឹងព្យុះ កំបុតត្បូងផងដែរ នៅថ្ងៃសៅរ៍ ទី៣ ខែមីនា ៕