អង្គការសិទ្ធិមនុស្សទីបេមួយរាយការណ៍ថា
នារីទីបេម្នាក់មានកូន៤នាក់បានដុតខ្លួនកាលពីថ្ងៃទី៤ មីនា
នៅភាគនិរតីចិនដើម្បីបរិហារចំពោះការកាន់កាប់ទីបេរបស់ចិន។
នារីអាយុ៣២ឆ្នាំរូបនេះបានស្លាប់ដោយសារការរលាកខ្លាំងនៅជិត
វត្តមួយនៃខេត្តស៊ីឈួន
មុនពេលបើកសម័យប្រជុំប្រចាំឆ្នាំរបស់សភាចិន ។
នេះជាជនជាតិទីបេទី២៣ហើយដែលបានដុតខ្លួនចាប់តាំងពី១
ឆ្នាំ
កន្លងមកនេះ ។ ក្នុងចំណោមអ្នកដុតខ្លួនទាំងនេះមនុស្សយ៉ាងតិច១៦នាក់ស្លាប់ ភាគច្រើនជាសង្ឃទីបេ។ នាយករដ្ឋមន្ត្រីចិន លោកវេន ជាបាវ ធ្លាប់បានអះអាងកាលពីខែមុនថា ការដុតខ្លួនទាំងនេះជាសកម្មភាពដែលសំដៅបង្កអស្ថេរភាពនៅទីបេជា តំបន់ដែលចិនត្រួតត្រាចាប់តាំងពីឆ្នាំ១៩៥០ មក និងថា ការដុតខ្លួនទាំងនេះពុំមានការយល់ស្របពីសំណាក់ប្រជាជនមូលដ្ឋានឡើយ ៕