មន្ត្រីជាន់ខ្ពស់តៃវ៉ាន់បានដកថយចំពោះការចោទ
ប្រកាន់ថា
បានបិទបាំងការផ្ទុះឡើងនូវជំងឺផ្តាសាយបក្សីមួយថ្ងៃមុនអាជ្ញា
ធរនិយាយថា ពួកគេបានសម្លាប់មាន់ជាច្រើនពាន់ក្បាល។ លោក Hsu Tien
Lai ប្រធានការិយាល័យបសុព្យាបាល និងតាមដានសុខភាពរុក្ខជាតិ
មានបំណងលាលែងពីតំណែង នេះបើតាមលោក Wang Cheng Taung
អ្នកនាំពាក្យរបស់គណៈកម្មាធិការកសិកម្មឱ្យដឹង។ លោក Hsu
ត្រូវបានគេចោទប្រកាន់ពីការលាក់បាំងឯកសារនៃការផ្ទុះឡើង
នៃជំងឺផ្តាសាយបក្សី H5N2។
លោក Wang លើកឡើងថា
ការយល់ព្រមលើសំណើលាលែងពីតំណែងមិនមែនដោយសារលោកបិទបាំងនៃ
ការផ្ទុះឡើងនូវជំងឺផ្តាសាយបក្សីឡើយ។ លោកបន្ថែមទៀតថា
ការចោទប្រកាន់គឺស្ថិតនៅក្នុងការស៊ើបអង្កេត។ លោក Wang
ក៏បានបញ្ជាក់នៅថ្ងៃអាទិត្យថា
ការនាំចេញសត្វបក្សីតៃវ៉ាន់នឹងត្រូវផ្អាកយ៉ាងតិចណាស់៣ខែ
ដែលត្រូវគេព្យាករថា នឹងខាតបង់ប្រាក់ចំនួន៦០០លានដុល្លារតៃវ៉ាន់
ឬ២០,២៧លានដុល្លារអាមេរិកក្នុងឆ្នាំនេះ។
កោះតៃវ៉ាន់បានរាយការណ៍ពីការផ្ទុះឡើងនូវ
ជំងឺផ្តាសាយបក្សី H5N2 ដែលមន្ត្រីបញ្ជាក់ថា
មិនប៉ះពាល់ដល់សុខភាពមនុស្ស ប៉ុន្តែនៅឆ្នាំ២០០៤
គេដឹងយ៉ាងច្បាស់ពីជំងឺផ្តាសាយបក្សី ប្រភេទ H5N1
ដែលអាចបណ្តាលឱ្យមនុស្សស្លាប់បាន។ លោក Hsu
បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា
មានសត្វមាន់យ៉ាងតិចជាង៥៨.០០០ក្បាលត្រូវបានគេប្រមូលយកទៅ
សម្លាប់នៅលើកោះតៃវ៉ាន់
បន្ទាប់ពីជំងឺនោះកើតឡើងច្រើនទៅលើមាន់ដែលគេចិញ្ចឹមក្នុង
កសិដ្ឋាន ស្ថិតក្នុងសង្កាត់ Changhua៕