Monday, March 5, 2012

បុករនាំងដែក ចែកទ្រូងផ្លូវ ព្យាយាមរត់គេច ត្រូវនគរបាល ឃាត់ជាប់ ពេលបែកកង់

Photo by DAP-Newsរនំាងដែកចែកទ្រូងផ្លូវ ព្រះសីហនុ ត្រូវបានរថយន្តហៃលែនឌឺ បុករបើក៥ បន្លោះ នៅព្រលប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១២ នេះ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា លោក ហ៊ីវ ចាន់ហៀង អាយុ២៦ ឆ្នាំ ស្នាក់នៅផ្ទះលេខ៧៦ ផ្លូវលេខ២៤២ សង្កាត់វាលវង់ ខណ្ឌ៧មករា ជាអ្នកបើកបររថយន្ត ហៃលែនឌឺ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2O-3774 ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងទៀតថា លោក ហ៊ីវ ចាន់ហៀង បានបើករថយន្តមកពី វិមានឯករាជ្យ ឆ្ពោះមកលិច ភ្លាមនោះក៏បានគេចពី ម៉ូតូកង់បី រួចជ្រុលចង្កូត ទៅបុករនាំង ដែកចែកទ្រូងផ្លូវ របើកអស់៥ បន្លោះ។ សាក្សីបានបន្តទៀតថា លោក ហ៊ីវ ចាន់ហៀង
មិនបានឈប់នោះទេ គឺបានព្យាយាមបើកគេចច្រាស ផ្លូវឆ្ពោះទៅ មុខទៀត ប៉ុន្តែពេលដល់ចំណុច ផ្លូវលេខ២៥២ កែងផ្លូវព្រះមុន្នីវង្ស ជិតស្ថានីយ៍ប្រេងសាំង កាល់តិច រថយន្តក៏បែកកង់ទៅមុខលែងរួច ស្របពេលដែលកម្លាំង នគរបាល បានមកទាន់ក៏ធ្វើការឃាត់ខ្លួន យុវជននោះតែម្តងទៅ ៕
Photo by DAP-News

Comments system

Disqus Shortname