ខេត្តកំពង់ចាម ៖
មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយក្នុងសណ្ឋាគារភ្នំប្រុស
ស្ថិតនៅភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម
កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៤ មីនា ២០១២
ដោយស្ត្រីពុំស្គាល់អត្តសញ្ញាណម្នាក់អាយុចន្លោះពី២០ទៅ២២
ឆ្នាំ សម្បុរស សក់ស្លូត កម្ពស់១,៤៤ម៉ែត្រ
ដេកស្លាប់នៅជាន់ទី២ ក្នុងបន្ទប់លេខ៣១៨ ទាំងអាក្រាតកាយ
ដោយមានស្នាមជាំរឹត.ក និងបែកចិញ្ចើមហូរឈាម។
ភ្លាមៗនោះសមត្ថកិច្ចបានដាក់ការសង្ស័យថា
អំពើឃាតកម្មដ៏សាហាវនេះ
អាចកើតឡើងពីប្រុសស្នេហ៍ជាអ្នកសមា្លប់ហើយរត់គេចខ្លួន ។
សមត្ថកិច្ចឱ្យដឹងថា
ស្ត្រីដែលស្លាប់នោះជាស្ត្រី
រកស៊ីផ្លូវភេទស្នាក់នៅផ្ទះមួយ
កន្លែង ភូមិចុងថ្នល់ សង្កាត់បឹងកុក ក្រុងកំពង់ចាម ។
តាមលោកវរសេនីយ៍ត្រី សំ ផាត អធិការនគរបាលក្រុងកំពង់ចាម
បានឱ្យកោះសន្តិភាពដឹងថា កាលពីវេលាម៉ោង១០យប់ថ្ងៃទី៣ មីនា
គេឃើញគូស្នេហ៍១គូបានមករកជួលបន្ទប់សណ្ឋាគារខាងលើ ។
លោកបានប្រាប់បន្តថា រហូតមកដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៤ មីនា
ក្រុមអ្នកបោសសម្អាតតាមបន្ទប់សណ្ឋាគារបានទៅគោះទ្វារបន្ទប់
តែមិនមាននរណាម្នាក់ចេញមកបើកទ្វារឱ្យនោះ ទេ ។
ដោយមានការសង្ស័យក៏ចុះទៅជាន់ខាងក្រោមយក
សោទ្វារបន្ទប់មកចាក់មើលមិនឃើញមានមនុស្សនៅលើគ្រែ
តែទ្វារបន្ទប់ទឹកបិទជិត ពេលដែលយកដៃរុញទ្វារនោះ
ស្រាប់តែឃើញមនុស្សស្រីម្នាក់ដេកស្លាប់ស្រាតននលគកតែម្តង ។
អ្នកសម្អាតបន្ទប់បានប្រញាប់ចុះមកប្រាប់ដល់ម្ចាស់សណ្ឋាគារ
ព្រមទាំងបានរាយការណ៍ប្រាប់សមត្ថកិច្ច។ លោកសំ ផាត បន្តថា
ក្រោយពីទទួលព័ត៌មាន
លោកក៏បានដឹកនាំកម្លាំងជំនាញយុត្តិធម៌នៃ
អធិការដ្ឋាននគរបាលក្រុងកំពង់ចាម នគរបាលបច្ចេកទេសខេត្ត
ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត
ចុះដល់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យ
តែពុំឃើញមានអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនអ្នកស្លាប់នោះទេ ។
នៅលើឥដ្ឋមានស្នាមឈាម
និងស្រោមអនាម័យ១ហែកតែមិនទាន់បានប្រើនៅឡើយ ។
ករណីនេះក្នុងជំហានដំបូងត្រូវបានសន្និដ្ឋានថា
ស្ត្រីរងគ្រោះត្រូវសង្សារនាំមកដេកនៅក្នុងបន្ទប់សណ្ឋាគារ
នេះ
ហើយអាចមានបញ្ហាណាមួយដែលមិនទាន់បានរួមភេទក៏មានការ
ខឹងយ៉ាងសម្បា
រហូតមានការប្រវាយប្រតប់អូសទម្លាក់ពីលើគ្រែដោយអុកក្បាលនឹង
ឥដ្ឋ
និងរឹត.កសម្លាប់រួចអូសយកទៅដាក់នៅក្នុងបន្ទប់ទឹកតែម្តង ។
នៅក្រោយហេតុការណ៍ខាងលើនេះត្រូវបានលោក
ឧត្តមសេនីយ៍ត្រី ឆាយ គឹមសុន ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ឯក
ជឹម សេងហុង
ស្នងការរងនគរបាលខេត្តទទួលផែនយុត្តិធម៌បានបញ្ជាដោយចាត់
ឱ្យលោកសំ ផាត
បន្តស្រាវជ្រាវដោយយកចិត្តទុកដាក់ដើម្បីស្វែងរកឃាតក
តែរហូតមកដល់ពេលនេះនៅមិនទាន់មានតម្រុយទេ៕