បុរសវ័យក្មេងរូបស្រស់សង្ហាម្នាក់ដែលទើបតែរៀបការរួច
នៅយប់ថ្ងៃផ្សំដំណេកមិនបានចូលទៅក្នុងបន្ទប់ដេកជាមួយកូនក្រមុំ
ទេ
បែរជាទៅដេកកៀកកើយប្រលោមស្នេហ៍ជាមួយសង្សាចាស់នៅខាងក្រៅបន្ទប់
ក្នុងផ្ទះរបស់កូនក្រមុំទៅវិញ
ដោយទុកឱ្យនាងដេកឱបខ្នើយយំសោកសង្រេងឯកោតែម្នាក់ឯងស្ទើរគាំងបេះ
ដូងស្លាប់នៅក្នុងបន្ទប់ ។ គួរឱ្យហួសចិត្តថែមទៀត
ដោយសារពេលការរួចមិនទាន់ទាំងរើរោងដឹកយកទៅឱ្យគេ
និងមិនទាន់បានគិតគូរទូទាត់លាត់សើយចំណងដៃសង
ការជំពាក់ថ្លៃកក់តុ ភ្នួង ជាងថត និងថ្លៃឧបករណ៍ភ្លេង ព្រមទាំងមិនទាន់បានសងថ្លៃជំពាក់របស់របរគេមួយចំនួនទៀតផង ស្រាប់តែព្រឹកឡើងប្តីវ័យក្មេងនេះ បាននាំសង្សារត់គេចខ្លួនបាត់ស្រមោល ។
ការជំពាក់ថ្លៃកក់តុ ភ្នួង ជាងថត និងថ្លៃឧបករណ៍ភ្លេង ព្រមទាំងមិនទាន់បានសងថ្លៃជំពាក់របស់របរគេមួយចំនួនទៀតផង ស្រាប់តែព្រឹកឡើងប្តីវ័យក្មេងនេះ បាននាំសង្សារត់គេចខ្លួនបាត់ស្រមោល ។
បុរសរូបនេះឈ្មោះឡាច សុផូ អាយុ២០ឆ្នាំ
ជាជាងជួសជុលម៉ូតូនៅផ្សារប៉ាហ៊ី រស់នៅក្នុងភូមិបតាំងស៊ូ
សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ឯខាងកូនស្រីឈ្មោះមួន ឆយី អាយុ១៦ឆ្នាំ ។
ការរត់ចោលកូនក្រមុំនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៨ កុម្ភៈ
កន្លងមក ។
លុះរង់ចាំមើលផ្លូវពីខាងកូនប្រុសអស់រយៈពេល៤ថ្ងៃមិនបានឮដំណឹង
សូម្បីតែបន្តិចសោះ
ទើបគ្រួសារខាងកូនស្រីបានចេញមុខបកស្រាយប្រាប់កោះសន្តិភាពនៅ
ថ្ងៃទី៣ មីនា ជុំវិញរឿងរ៉ាវនេះ។
អ្នកស្រីជាម្តាយបាននិយាយដោយកំហឹងថា
មុនពេលរៀបការ កូនកំលោះបានចាប់រំលោភកូនរបស់គាត់ម្តងរួចទៅហើយ
បន្ទាប់ពីពួកគេបានភ្ជាប់ពាក្យនឹងគ្នាប្រហែល១ខែ ។ ថ្ងៃមួយ
ម្តាយខាងកូនប្រុសសុំឱ្យកូនស្រីរបស់គាត់ទៅដើរលេង
ទៅមើលគេរាំនៅក្នុងវត្តបតាំងស៊ូ
ដោយសុំឱ្យកូនស្រីសម្រាកលេងនៅទីនោះនិងចាំឱ្យកូនប្រុសជូនមក
ផ្ទះវិញ ។
លុះកូនស្រីដើរលេងជាមួយគូដណ្តឹងរបស់នាងរហូតដល់ម៉ោង៩យប់ស្រាប់
តែម្តាយខាងកូនប្រុសទូរស័ព្ទប្រាប់គាត់ថាសុំឱ្យកូនស្នាក់នៅ
ផ្ទះនេះមួយយប់ និងសន្យាប្រាប់គាត់ថា
មិនឱ្យកូនប្រុសប៉ះពាល់ឬលូកលាន់អ្វីដល់គូដណ្តឹងនោះទេ ។
ស្ត្រីជាម្តាយបានបន្តដោយនិយាយខ្លាំងៗថា
ព្រោះតែគាត់ទុកចិត្តម្តាយខាងកូនប្រុសថាជាមនុស្សល្អនិងយល់ជា
ដន្លងនៅពេលអនាគត
ដោយបាននិយាយធានាអះអាងដោយសម្តីផ្អែមថាមិនឱ្យកូនប្រុសមកប៉ះ
ពាល់ឬលូកលាន់អ្វីដល់កូនស្រីរបស់គាត់មុនពេលរៀបការនោះឡើយ
ទើបរូបគាត់អនុញ្ញាតឱ្យកូនស្រីដេកនៅទីនោះតាមការសុំ ។
ស្រ្តីជាម្តាយបានបន្តទៀតថា ពេលនោះរូបគាត់មិនដឹងថា
គូដណ្តឹងរបស់នាងបានចាប់រំលោភកូនគាត់ទេ ។
លុះបានប្រហែលជាកន្លះខែក្រោយមកស្រាប់តែភាគីខាងកូនប្រុសមកសុំ
ផ្តាច់ពាក្យ ទើបរូបគាត់នឹកឆ្ងល់ពីការផ្តាច់ពាក្យនោះ
ក្នុងចិត្តថា នៅសុខៗហេតុអ្វីបានជាគេសុំផ្តាច់ពាក្យ ។
ណាមួយមិនដែលមានជម្លោះអ្វីនឹងគ្នាសោះ
ព្រោះមិនដឹងថាគេរំលោភកូនស្រីរបស់គាត់ទេ
ទើបគាត់និយាយថាបើសុំផ្តាច់ពាក្យក៏ផ្តាច់ទៅចុះ ។
ពេលនោះកូនស្រីរបស់គាត់ដែលមិនដឹងរឿងថា
គូដណ្តឹងគេមកផ្តាច់ពាក្យក៏ស្ទុះរត់ចេញពីផ្ទះបាយយ៉ាងលឿន
ហើយធ្វើទឹកមុខមាំដោយនិយាយថា
អ្នកឯងឱ្យកូនប្រុសមកចាប់រំលោភខ្ញុំ
នៅយប់ដែលបានសុំឱ្យដេកនៅផ្ទះអ្នកឯង
ដូច្នេះមិនអាចផ្តាច់ពាក្យបានទេ បើផ្តាច់ពាក្យខ្ញុំនឹងប្តឹង ។
អ្នកស្រីជាម្តាយខាងកូនស្រីបានបន្តថា
ពេលនោះរូបគាត់ក៏ស្រឡាំងកាំងស្ទើរតែគាំងបេះដូងដួល
ហើយយកដៃគក់ទ្រូងខ្លាំងៗដោយភ្ញាក់ខ្លួន ព្រោះនឹកស្មានមិនដល់ថា
ម្តាយខាងកូនកំលោះសុំឱ្យកូនរបស់គាត់ដេកបែរជាបណ្តោយឱ្យកូន
របស់ខ្លួនចាប់រំលោភកូនស្រីរបស់គាត់ទៅវិញ ។
ពេលនោះរូបគាត់ក៏បានមកប្រាប់មេភូមិ និងចៅសង្កាត់
ដើម្បីធ្វើការប្តឹងប្តល់ពីបទរំលោភកូនស្រីរបស់គាត់
តែក្រោយមកទៀតមេភូមិ ចៅសង្កាត់បានសម្រួលភាគីទាំងសងខាង
ដោយឱ្យខាងកូនប្រុសមករៀបការជាមួយកូនស្រីវិញ
ព្រោះមិនចង់ឱ្យមានការប្តឹងប្តល់គ្នាអ្វីនោះឡើយ
ដោយរូបគាត់បង្គាប់យកថ្លៃទឹកដោះចំនួន២.១១៩ដុល្លារអាមេរិក ។
យុវតីអភ័ព្វស្នេហ៍បាននិយាយថា
លុះដល់ថ្ងៃចូលរោងការ
កូនកំលោះដែលជាគូដណ្តឹងរបស់ខ្លួនមិនដឹងជាបាត់ទៅណាទេ
ដោយជិះម៉ូតូដើរលេងជាមួយសង្សាររបស់គេឈ្មោះរដ្ឋ អាយុប្រហែល១៨ឆ្នាំ
និងជិះម៉ូតឱបចង្កេះគ្នាពីក្រោយបង្ហាញគេឯងមើលរហូតមកដល់ម៉ោង៤
រសៀល ។ ពេលអ្នកភ្នួងប្រកាសឱ្យដើររកកូនកំលោះមករៀបចំតែងខ្លួន
មិនឃើញស្រមោលទាល់តែសោះ ។
ស្រាប់តែមួយស្របក់ក្រោយមកទើបឃើញលេចមុខជាមួយស្រីម្នាក់នោះ
ដែលគេបាននិយាយអះអាងថា ជាប្អូនធម៌ ។
តែប្អូនធម៌អ្វីក៏ចិត្តល្អម្ល៉េះឱបថើបគ្នានៅក្រោយរោងការ
និងឱបថើបគ្នានៅកន្លែងស្ងាត់ ដែលនាងលបមើលឃើញ ។
ខាងកូនស្រីបានរៀបរាប់បន្តទៀតថា
នៅពេលពិសាភោជនាហាររួច ជាយប់ដែលគេរាំលេងកម្សាន្តសប្បាយ
ស្រាប់តែកូនកំលោះកាងការពារស្រីរបស់ខ្លួនជាប់
មិនឱ្យអ្នកណាម្នាក់រាំនៅក្បែរនាងឡើយ
ថែមទាំងយកដែកថ្នាំងអំពៅសៀតនៅនឹងចង្កេះបម្រុងប៉ងអាក្រក់ដាក់
នរណាម្នាក់បើសិនលូកលាន់ស្រីរបស់គេ ។
ក្រោយពេលរាំរែករួចដល់ម៉ោងសម្រាកប្តីរបស់នាងមិនបានចូលទៅដេកជា
មួយនាងនៅក្នុងបន្ទប់ទេ
បែរជាឱ្យនាងចងមុងឱ្យឪពុកម្តាយរបស់គេដេក
ព្រមទាំងស្រីរបស់ខ្លួនដែរ
ហើយពួកគេទាំង២នាក់បានដេកឱបគ្នារហូតដល់់ភ្លឺ ។
នាងបាននិយាយបញ្ជាក់ថា ស្ត្រីជាសង្សាររបស់ប្តីនាងនោះ
បានមកតាមឆាឆៅរូបនាងរហូតតាំងពីថ្ងៃចូលរោងការម៉្លេះ
ដោយពួកគេជិតស្និទ្ធនឹងគ្នាខុសប្លែកពីធម្មតា ។
ពួកគេទៅណាមកណាតែ២នាក់
ហើយនៅពេលមកតុបតែងខ្លួនពួកគេទាំង២នាក់បានឱបថើបគ្នានៅមុខ
អ្នកភ្នួងធ្វើឱ្យគេភ្ញាក់ផ្អើលគ្រប់គ្នា
ម៉្យាងទៀតក្រោយពីផ្លាស់សម្លៀកបំពាក់រួចពួកគេឆ្លៀតពេលទៅឱបថើបគ្នា
ទៀត ។
ប្រភពបន្តទៀតថា
ចំណែករូបនាងវិញដេកសម្រក់ទឹកភ្នែកជោកខ្នើយរហូតទល់ព្រឹក ។
លុះដល់ថ្ងៃបន្ទាប់នៅវេលាម៉ោង៦ព្រឹកស្រាប់តែប្តីរបស់នាងដែល
រៀបការរួចចេញទៅជាមួយស្រីរបស់គេបាត់មិនដឹងជាទៅណាទេ
សូម្បីតែនិយាយមួយម៉ាត់ប្រាប់ថាទៅណាមកណាក៏មិនប្រាប់ដែរ ។
នាងបានបញ្ជាក់ទៀតថា រូបនាងឈឺចាប់ខ្លាំងណាស់
ដោយគេយកស្រីមកឱបនៅនឹងមុខបញ្ឈឺ
ធ្វើឱ្យកិត្តិយសរបស់នាងធ្លាក់ចុះដល់បាតដាល ។
និយាយរួមទៅរូបនាងមិនចង់រស់នៅទៀតទេ រស់ក៏គ្មានតម្លៃអ្វីឡើយ
គឺខ្លួន រងកេរ្តិ៍ឈ្មោះដ៏ស្អុយអសោច៍
តែដោយសារម្តាយឪពុកចេះតែឃាត់និងលួងលោម
ព្រមទាំងលើកទឹកចិត្តថាប្រុសពេញដី ស្រីពេញនគរ
ហើយពួកគាត់លើកទឹកចិត្តបន្ថែមទៀតថា
ទោះជាគេមេម៉ាយកូន១០នាក់ក៏អាចរកប្តីបានដែរ ។
រីឯរូបនាងវិញមិនទាន់មានអ្វីចោទធ្ងន់ធ្ងរនោះទេ
អាចរកថ្មីបានល្អជាងមុន១០០ដងទៅទៀត
ទើបបានជានាងសម្រេចចិត្តថាមិនគិតអ្វីផ្តេសផ្តាសឡើយ
និងតាំងចិត្តឱ្យបរិសុទ្ធដដែល ។
ស្រ្តីឈ្មោះអៀត ភ័ក្ត
ជាម្តាយរបស់កូនកំលោះបាននិយាយថា កូនគាត់ឈ្មោះឡាច សុផូ
មិនបានរត់ចោលកូនក្រមុំនោះទេ
គឺបានទៅហូបការមិត្តភក្តិនៅបាត់ដំបង ។
រឿងកូនប្រុសគាត់និងកូនក្រមុំនេះបានឈ្លោះប្រកែកគ្នា២ទៅ៣ដងមក
ហើយ ដោយសារតែមាត់ខាងកូនស្រីចេះតែរប៉ិលរប៉ូច
ដើរនិយាយអាក្រក់ពីកូនប្រុសគាត់ ។ ស្រ្តីរូបនេះបានបន្តថា
បន្ទាប់ពីកូនរបស់គាត់ទៅហូបការគេនៅបាត់ដំបងរួច
ខាងកូនក្រមុំបានទូរស័ព្ទសួររកកូនរបស់គាត់ដែរ
តែរូបគាត់ប្រាប់ថាវាទៅហូបការមិត្តភក្តិដែលគេខំមកជួយ
ក្នុងពិធីការ។ តាមព័ត៌មានបានអះអាងថា រឿងរ៉ាវដែលកើតឡើងចំពោះ
កូនប្រុសស្រីទាំង២នាក់មានច្រើនណាស់
ដែលហេតុការណ៍ទាំងអស់នោះត្រូវបានកត់ត្រានៅផ្ទះលោកប្រធានភូមិ ។
ម្យ៉ាងទៀតឪពុកម្តាយខាងកូនស្រីពេលដែលគ្រួសារគាត់ចូលស្តីដណ្តឹងរួច
ហើយ គឺតែងតែគំរាមរកបាញ់សម្លាប់គ្រួសារគាត់ បើមិនរៀបការ
ឆាប់ៗនោះទេ ។ មួយទៀតកូនប្រសាស្រីរបស់គាត់កាចឆ្នាស់ណាស់
ចូលចិត្តប្រចណ្ឌរករឿងដល់កូនរបស់គាត់រហូត ។
ក្រោយពេលដណ្តឹងរួចហើយគេនៅតែបង្ខំឱ្យរៀបការឆាប់ៗ
រូបគាត់បានប្រាប់ថា កុំអាលការអី
ចាំប្រមូលផលពោតឱ្យរួចរាល់សិនតែខាងកូនស្រីនៅតែមិនស្តាប់ ។
លោកឡុង បៀ ជាមេភូមិបតាំងស៊ូបានបំភ្លឺថា
ការចូលស្តីដណ្តឹងគេហើយក្រោយមកចង់ដោះដៃ
និងមានរឿងជាមួយគ្នាជាច្រើនលើកច្រើនសា
មិនមែនជារឿងដែលពួកគេស្រឡាញ់គ្នាពិតប្រាកដនោះទេ ។
បន្ទាប់ពីឪពុកម្តាយខាងកូនប្រុសចូលស្តីដណ្តឹង
កូនស្រីពួកគេត្រូវរ៉ូវគ្នាធម្មតាទេ
តែរឿងពួកគេឆ្គងពាក្យសម្តីគ្នា គឺចាប់ពីលេចឮរឿងថា
កូនកំលោះលូកលាន់កូនក្រមុំហើយចង់ដោះដៃវិញ ។
លោកមេភូមិនិយាយថាគូស្នេហ៍ទាំង២នាក់មិនបានស្រឡាញ់គ្នាពីមុនមក
ទេ
តែដោយឪពុកម្តាយខាងកូនប្រុសជាអ្នកចូលទៅស្តីដណ្តឹងកូនស្រីតាម
ផ្លូវច្បាប់
និងមួយរយៈពេលចុងក្រោយមកស្រាប់តែខាងកូនប្រុសសុំផ្តាច់ពាក្យវិញ ។
ពេលនោះខាងកូនប្រុសទៅនិយាយប្រាប់ខាងកូនស្រី
ដោយចង់សុំផ្តាច់ពាក្យទើបខាងកូនស្រីបាននិយាយថា
រឿងផ្តាច់ពាក្យគឺមិនអាចទៅរួចទេ
ព្រោះពួកគេទាំងពីរនាក់បានជ្រុលជ្រួសអស់ទៅហើយ
ប៉ុន្តែគាត់ជាភាគីកូនស្រីមិនប្រកាន់ព្រោះអនាគតពួកគេជាប្តី
ប្រពន្ធនឹងគ្នា។
ប៉ុន្តែដល់ក្រោយមករូបគាត់ជាមេភូមិបានសម្រប
សម្រួលឱ្យពួកគេថា ត្រូវតែរៀបអាពាហ៍ពិពាហ៍តាមប្រពៃណី ។
លុះក្រោយពេលរៀបការរួចស្រាប់តែកូនកំលោះមកដេកជាមួយឪពុកម្តាយ
របស់ខ្លួន
ហើយនាំគ្នាចេញពីផ្ទះខាងស្រីចាប់តាំងពីថ្ងៃរៀបការរួច ៕