យ៉ាង
ហោចណាស់មានមានស្តង់លក់ផលិតផល
និងសេវាកម្មចំនួន៨០ដែលនឹងត្រូវដាក់តាំងលក់និងដាក់បង្ហាញផលិតផល
និងសេវាកម្មរបស់ខ្លួន
នៅក្នុងកម្មវិធីពិព័រណ៍លើកដំបូងមួយមានឈ្មោះថា”ពិព័រណ៍បណ្ចុះ
តម្លៃរាជធានីភ្នំពេញ”។ ពិព័រណ៍នេះរៀបចំដោយក្រុមហ៊ុន RG Marketing
រួមសហការជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា
ដែលនឹងចាប់ផ្តើមចាប់តាំងពីថ្ងៃទី៨ដល់ថ្ងៃទី១១ ខែមីនា
ឆ្នាំ២០១១ នៅជិតស្ពាននាគនៃមជ្ឈមណ្ឌលសន្និបាត និងព័រណ៍កោះពេជ្រ។
លោក ខៀវ ខេនី នាយកគ្រប់គ្រងក្រុមហ៊ុន RG Marketing ថ្លែង
ក្នុងកម្មវិធីសន្និសីតសារព័ត៌មាន កាលពីរសៀលថ្ងៃទី២ ខែមីនាឆ្នាំ២០១២នេះថា កម្មវិធីពិព័រណ៍ឈ្មោះថា ពិព័រណ៍បញ្ចុះតម្លៃរាជធានីភ្នំពេញ រៀបចំជាលើកដំបូងនៅកម្ពុជា ដែលស្ថិតក្នុងគោលបំណងចូលរួមអបអរទិវានារីអន្តរជាតិ៨មីនា ហើយក៏ស្ថិតក្នុងគោលបំណងផ្តល់ឱកាសដល់ស្ត្រីមេផ្ទះ និងក្រុមគ្រួសារបានទិញផលិតផល និងសេវាកម្មបញ្ចុះតម្លៃពិសេសរបស់ក្រុមហ៊ុនមួយចំនួនដូចជា ក្រុមហ៊ុនលក់ផ្ទះល្វែង ក្រុមហ៊ុនទូរស័ព្ទ ក្រុមហ៊ុនទេសចរណ៍ មន្ទីរពេទ្យ សម្លៀកបំពាក់ ចំណីអាហារ ភេសជ្ជៈ គ្រឿងក្រអូប គ្រឿងអលង្ការ និងគ្រឿងប្រើប្រាស់ប្រចាំថ្ងៃជាច្រើនប្រភេទទៀត។ មិនតែប៉ុណ្ណោះក្រុមហ៊ុនលោកក៏មានគោលបំណងលើកស្ទួយផលិតផលសេវាកម្ម ក្នុស្រុកផងដែរតាមរយៈការជំរុញ និងផ្សព្វផ្សាយនៃការលក់ ហើយក្រុមហ៊ុនលោកបានធ្វើការបញ្ចុះតម្លៃ៥០ភាគរយសម្រាប់សហគ្រាសធុន តូចនិងមធ្យមនៅកម្ពុជាផងដែរ។
លោកបន្តទៀតថា ក្រៅពីដាក់តាំងលក់ទំនិញនិងសេវាកម្មដ៏សម្បូរបែបនេះក្រុមហ៊ុនលោក ក៏នឹងមានរៀបចំកម្មវិធីប្រគំតន្ត្រីរយៈពេល៤ថ្ងៃនេះផងដែរ ដែលមានទាំងតារាចម្រៀងល្បីៗប្រចាំនៅកម្ពុជា តារាបង្ហាញម៉ូត និងក្រុមកំប្លែងCTNជាដើម។ មិនតែប៉ុណ្ណោះក្រុមហ៊ុនលោកក៏បានរៀបចំឲ្យមានចំណតយយានយន្តធំទូលាយ ទីកន្លែងអង្គុយទទួលទានអាហារ ភេសជ្ជៈយ៉ាងងាយស្រួល ដែលអាចទទួលទានអាហារមានរសជាតិឈ្ងុយឆ្ងាញ់ដំណាលគ្នានឹងការរៀបចំ ប្រគំតន្ត្រីផងដែរ។ លោករំពឹងថាព្រឹត្តិការណ៍នេះនឹងមានការចូលរួមទស្សនា និងទិញផលិតផល សេវាកម្មពីមហាជនប្រមាណ៦ម៉ឺននាក់ព្រោះវាជាឱកាសនៃថ្ងៃឈប់សម្រាក និងជាថ្ងៃចុងសប្តាហ៍នោះ ហើយប្រសិនបើពិព័រណ៍មួយនេះទទួលបានជោគជ័យលោកនឹងបង្កើតឲ្យមាន ព្រឹត្តិការណ៍បែបនេះបន្តទៀតនៅឆ្នាំក្រោយៗទៀត ៕